លោក Xi និយាយថាប្រទេសចិនត្រៀមខ្លួនប្រយុទ្ធក្នុងសមរភូមិបង្ហូរឈាម

43

លោកប្រធានាធិបតី Xi Jinping បានចែកចាយសន្ទរកថាអ្នកជាតិនិយមដែលពោពេញដោយកំហឹងកាលពីថ្ងៃអង្គារ (២០មិនា) ដោយព្រមានប្រឆាំងការប៉ុនប៉ងណាមួយដើម្បីបំបែកប្រទេសចិន ហើយបាននិយាយជាចំហរថាការត្រៀមខ្លូនរបស់ប្រទេសដើម្បីប្រយុទ្ធប្រឆាំង សមរភូមិបង្ហូរឈាម ដើម្បីទទួលបានកន្លែងដែលមានសិទ្ធពេញលេញនៅលើពិភពលោក។

សេចក្តីថ្លែងការណ៍របស់លោក Xi នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់សភាប្រជាជនចិន ដែលបានបើកផ្លូវអោយលោកដឹកនាំប្រទេសពេញមួយជីវិត ជាមេដឹកនាំរបស់ចិនដែលមានអំណាចបំផុត តាំងពីលោក Mao Zedong ជម្រុញចក្ខុវិស័យរបស់គាត់នៃការដឹកនាំប្រទេសតាម យុគសម័យថ្មី នៃសក្តានុពលសេដ្ឋកិច្ចនិងយោធាសកលដែលមិនមានប្រកួតប្រជែង។

ជាច្រើនថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាងលើច្បាប់ថ្មីដែលអនុញាត្តិអោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ធ្វើតំណើទៅកាន់កោះតៃវ៉ាន់ លោក Xi បានព្រមានថាក្រុងប៉េកាំងនឹងការពារខ្លួន  “គោលការណ៍ចិនតែមួយ”  ដែលយល់ឃើញថាកោះដែលខ្លួនកំពុងតែដឹកនាំនេះជាដែនដីដែលរង់ចាំការបង្រួបបង្រួមគ្នា។

លោក Xi បាននិយាយថា គ្រប់សកម្មភាពនិងល្បិចដើម្បីបំបែកប្រទេសត្រូវបានបរាជ័យ ហើយនឹងត្រូវបានថ្កោលទោសដោយប្រជាជននិងពិន័យដោយប្រវត្តិសាស្ត្រ។

ក៏ប៉ុន្តែគាត់ក៏បានព្យាយាមដើម្បីថ្លែងទុក្ខកង្វល់អំពីគម្រោងអភិវឌ្ឃន៍របស់ចិនដែលពោពេញដោយមហិច្ឆិតានៅបរទេស ដោយនិយាយថា​ពួកវានឹងមិនបង្ករការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។

លោកបានបន្ថែមថាមានតែអ្នកដែលស៊ាំនឹងការគំរាមកំហែងអ្នកដទៃប៉ុណ្ណោះ ដែលនឹងបានឃើញមនុស្សគ្រប់គ្នាជាការគំរាមកំហែង។

លោក Xi បានប្រើសុន្ទរកថានេះដើម្បីគាំទ្រចក្ខុវិស័យរបស់លោកចំពោះការសំរេចបាននូវ “ប្រសិទ្ធភាពនៃប្រជាជាតិចិន” ដែលជា “ក្តីសុបិន្តធំបំផុត” នៃសេដ្ឋកិច្ចធំបំផុតទី 2 របស់ពិភពលោក។

លោកបាននិយាយថា “ប្រជាជនចិនខ្លាំងនិងក្លាហាននិងមិនចេះឈប់ឈរ ហើយយើងនៅតែមានស្មារតីតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់យើងដើម្បីបញ្ចប់ភាពជូរចត់។

ប៉ុន្តែសុន្ទរកថារបស់លោកក៏ជាការរំលឹកផងដែរថាបក្សកុម្មុយនិស្ត ច្រើនជាងពេលណាទាំងអស់គ្រប់គ្រងលើកិច្ចការរបស់ប្រទេស។

លោកបានមានប្រសាសន៍ថា “ប្រវត្តិសាស្ត្របានបង្ហាញរួចហើយហើយនឹងបន្តបង្ហាញថាមានតែសង្គមនិយមប៉ុណ្ណោះដែលអាចសង្គ្រោះប្រទេសចិនបាន”។

“បក្សកុម្មុយនិស្តគឺជាអ្នកដឹកនាំនយោបាយកំពូលរបស់ប្រទេសនិងជាការធានាជាមូលដ្ឋានដើម្បីសម្រេចឱ្យមានភាពខ្លាំងនិងក្លាហាននៃប្រជាជាតិចិន”៕