ក្រុមចម្រុះប្រឆាំងបានឈ្នះការបោះឆ្នោតនៅទីម័រខាងកើត

40

ប្រទេសទីម័រខាងកើតនឹងមានរដ្ឋាភិបាលថ្មីមួយបន្ទាប់ពីក្រុមចម្រុះប្រឆាំងដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក Xanana Gusmao បានឈ្នះការបោះឆ្នោតសភានៅថ្ងៃសៅរ៍។

គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយកាលពីថ្ងៃអាទិត្យថាដោយសម្លេងឆ្នោតភាគច្រើនត្រូវបានរាប់ សម្ព័ន្ធផ្លាស់ប្តូរសម្រាប់វឌ្ឍនភាពរបស់គណបក្សប្រឆាំងបានឈ្នះ 34 អាសនៈក្នុងចំណោម 65 អាសនៈនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ហើយគណបក្ស Fretilin ដែលកំពុងកាន់អំណាចទទួលបានត្រឹមតែ 23 អាសនៈប៉ុណ្ណោះ។

នៅពេលដែលប្រទេសទីម័រខាងកើតបានរៀបចំការបោះឆ្នោតមួយកាលពីខែកក្កដាឆ្នាំមុន Fretilin បានឈ្នះអាសនៈភាគច្រើនបំផុត ប៉ុន្តែបានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនសម្រាប់ការបោះឆ្នោតអាណត្តិនេះ។

ស្របពេលដែលសភាមានភាពជាប់គាំងផ្នែកនយោបាយ លោកប្រធានាធិបតី Francisco Lu Olo Guterres បានរំលាយសភាក្នុងខែមករា។ចាប់តាំងពីទទួលបានឯករាជ្យរបស់ខ្លួនពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ 2002 ប្រទេសដែលមានប្រជាជនចំនួន 1,3 លាននាក់បានពឹងផ្អែកលើការនាំចេញប្រេងនិងធនធានធម្មជាតិផ្សេងទៀត។

រដ្ឋាភិបាលថ្មីនឹងត្រូវបានផ្តល់ភារកិច្ចក្នុងការចិញ្ចឹមបីបាច់ឧស្សាហកម្មថ្មីៗនិងការផ្តល់ការអប់រំល្អប្រសើរ៕