Samsung បានបង្ហាញស្មាតហ្វូន Galaxy Note 8 ពិសេសសម្រាប់អត្តពលិកអូឡាំពិក

41

ទោះបីជាអត្តពលិកកីឡាអូឡាំពិកមិនទទួលបានមេដៃត្រលប់ទៅប្រទេសកំណើតវិញក៏ដោយ ពួកគេនឹងទទួលបានស្មាតហ្វូនថ្មីដ៏ចែងចាំងម្នាក់មួយគ្រឿងពីក្រុមហ៊ុនសាមសុង។

កាលពីថ្ងៃពុធ  ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបានប្រកាសចេញស្មាតហ្វូន Galaxy Note 8 ពិសេសសម្រាប់អត្តពលិកដែលប្រកួតប្រជែងនៅក្នុងកម្មវិធីកីឡាអូឡាំពិករដូវត្រជាក់ទីក្រុង PyeongChang ឆ្នាំ ២០១៨។

ក្រុមហ៊ុនសាមសុង​បាននិយាយថាក្រុមហ៊ុននឹងផ្តល់ទូរស័ព្ទចំនួន ៤,០០០ គ្រឿងដល់អត្តពលិកកីឡាអូឡាំពិកហើយនិងសមាជិកកីឡាអូឡាំពិកដូចជាអ្នកត្រួតពិនិត្យផែនការនិងអភិវឌ្ឍព្រឹត្តិការណ៍នេះ។

ទូរស័ព្ទប្រភេទនេះក្រាលដោយកញ្ចក់ព័ណ៌សជាមួយកងចក្រអូឡាំពិកព័ណ៌មាសភ្ជាប់មកជាមួយប៊ិច (S Pen stylus ) ព័ណ៌សលាយមាស។ ហើយវាក៏នឹងត្រូវបានដំឡើងជាមុនជាមួយនឹងផ្ទាំងរូបភាព PyeongChang 2018 និងកម្មវិធីដែលពាក់ព័ន្ធផងដែរ៕