Apple រងការពិន័យទឹកប្រាក់ ២៥,០០០ ដុល្លា ក្នុងមួយថ្ងៃ ចំពោះករណីរំលោភលើសេចក្តីទុកចិត្ត Qualcomm

67

ក្រុមហ៊ុន Apple កំពុងត្រូវបានពិន័យចំនួន ២៥,០០០ ដុល្លាអាមេរិក ក្នុងមួយថ្ងៃចំពោះការខកខានអាជ្ញារយុកាល ដែលបញ្ជាដោយតុលាការ ដើម្បីផ្តល់ភ័ស្តតាងនៅក្នុងពាក្យបណ្ដឹង រដ្ឋាភិបាលដែលចោទប្រកាន់ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប Qualcomm ដែលបានដាក់ចេញ នូវអាជ្ញាប័ណ្ណមិនសុក្រិតចំពោះក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ទៀត។

ការពិន័យនេះត្រូវបានដាក់ចេញនៅ ថ្ងៃព្រហស្បត្តិ័ដោយចៅក្រមសហព័ន្ឋ ក្នុងទីក្រុង San Jose រដ្ឋ California មានប្រសិទ្ឋភាពតាំងពីថ្ងៃទី ១៦ ខែធ្នូ ហើយនឹងនៅតែមានប្រសិទ្ឋភាពរហូតដល់ថ្ងៃទី ២៩ ខែធ្នូ។ ប្រសិនបើក្រុមហ៊ុន Apple មិនមានឯកសារចំនួន ១,៣​លានសំរាប់ដោះបន្ទុកជាមួយការបង្គាប់បញ្ជារដែលចេញក្នុងខែតុលាទេ ចៅក្រម Nathanael Cousin នឹងមបង្កើនចំនួនទឹកប្រាក់ពិន័យបន្ថែមទៀត។

នៅក្នុងរបាយការណ៍ ក្រុមហ៊ុន Apple បានបង្ហាញថាក្រុមហ៊ុនមានគំរោងប្តឹងឧទរហ៍ចំពោះសេចក្តីសំរេចរបស់ចៅក្រម Cousin ក្នុងករណីបណ្តឹងដាក់ជូន Federal Trade Commission ប្រឆាំង Qualcomm ដែលបច្ចេកវិទ្យារបស់វាត្រូវបានប្រើប្រាស់ជាមួយស្មាតហ្វូនភាគច្រើននៅក្នុងពិភពលោក។

តំណាងក្រុមហ៊ុន Apple ដែលមានស្នាក់ការនៅ ទីក្រុង Cupertino រដ្ឋ California បាននិយាយថា “យើងបានត្រៀមឯកសាររាប់លានសំរាប់តតាំងករណីនេះហើយកំពុងតែប្រឹងប្រែងធ្វើការដើម្បីចែកចាយឯកសាររាប់លានទៀតដែលបានស្នើក្នុងរយៈពេលពេលដែលមិនធ្លាប់កើតមានពីមុនមក”។

ទោះបីជាវាមិនពាក់ព័ន្ឋផ្ទាល់នៅក្នុងបណ្ដឹងរបស់ FTC ប្រឆាំង Qualcomm ក្រុមហ៊ុន Apple បានសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការស៊ើបអង្កេតរឿងនេះ។ ហើយ Qualcomm កំពុងតែស្វែងរកឯកសារ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបង្ហាញថាការចោទប្រកាន់របស់ FTC គឺខុស។

ក្នុងនាមជាក្រុមហ៊ុនផលិតទូរស័ព្ទ iphone ក្រុមហ៊ុន Apple ព្យាយាមប្រឆាំង Qualcomm។ ក្រុមហ៊ុន Apple បានដាក់ពាក្យប្តឹង Qualcomm ភ្លាមៗដែបន្ទាប់ពី FTC ដាក់ពាក្យប្តឹង ពីបទប្រើប្រាស់អំណាចដើម្បីទទួលបានប្រាក់សំណងពីការច្នៃប្រឌិត​ទូរស័ព្ទ iphone ដែលមិនមានប្រើប្រាស់បច្ចេកវិទ្យាអ្វីសោះ។ Qualcomm បានបដិសេធការចោទប្រកាន់ទាំងនោះហើយកំពុងតែប្តឹងតបក្រុមហ៊ុន Apple ដែលបង្កើតអោយមានការគុំគួនគ្នារវាងក្រុមហ៊ុនទាំងពីរ។

ទោះបីជាក្រុមហ៊ុន Apple ត្រូវបានពិន័យដែលមានទឹកប្រាក់អតិបរមាចំនួន ៣៥០,០០០ ដុល្លាអាមេរិកនៅថ្ងៃទី ២៩ ខែធ្នូ ក្រោមសេចក្តីសំរេចរបស់តុលាការក៏ដោយ វានឹងមិនបង្ករអោយក្រុមហ៊ុនដែលមានសាច់ប្រាក់ប្រហែល ២៧០ ពាន់លានដុល្លាអាមេរិកប្រឈមនឹងស្ថានភាពលំបាកឡើយ៕