បង្កើនបែបផែនជីវិតឌីជីថលរបស់អ្នកជាមួយកុំព្យូទ័រយួដៃសាមសុងឆ្នាំ ២០១៨

62

កូរ៉េ ១៤ ធ្នូ ២០១៧

មានទំងន់ស្រាលនិងពោពេញដោយថាមពល ថ្មប្រើប្រាស់បានយូ សាមសុង Notebook 9 Pen ដែលមានប៊ិចភ្ជាប់មកជាមួយ និង Notebook 9 ឆ្នាំ ២០១៨ គឹជាជំរើសដ៏ត្រឹមត្រូវសំរាប់អ្នកដែលត្រូវការធ្វើកិច្ចការអោយរលូន។

ក្រុមហ៊ុនសាមសុងកាលពីម្សិលមិញបានប្រកាសកុំព្យូទ័រយួដៃ សាមសុង Notebook 9 Pen និងកំណែថ្មីនៃកុំព្យូទ័រសាមសុង Notebook 9 ឆ្នាំ ២០១៨ចំនួនបី។​ កុំព្យូទ័រយួដៃថ្មី ៤ ស៊េរីនេះធានាបាននូវ បទពិសោធន៍ប្រើប្រាស់កុំព្យូទ័រដែលមានថាមពលខ្លាំង អាចយកតាមខ្លួនបាន ភ្ជាប់ទំនាក់ទំនងនិងសុវត្ថិភាព។

Young Gyoo Choi អនុប្រធានជាន់ខ្ពស់ក្រុមពាណិជ្ជកម្មកុំព្យូទ័រ ពាណិជ្ជកម្មទំនាក់ទំនងចល័តមានប្រសាសន៍ថា​ “នៅសាមសុង យើងបានផ្តោតទៅលើបច្ចេកវិទ្យា ត្រូវតែស្របទៅតាមជីវិតរបស់អ្នកប្រើប្រាស់។​ ៣​ ឬ ៤ឆ្នាំកន្លងផុតទៅ តំណើជីវិតផ្ទាល់ខ្លួន និងជីវិតកាងារមានភាពស្រពេជស្រពិល ក្នុងការបង្កើតតំរូវការបច្ចេកវិទ្យាដែលអនុញ្ញាតិអោយយើងផ្សាភ្ជាប់ ធ្វើការសហការ និងបែងចែកគ្រប់ទីកន្លែង” ។

 

 

សាមសុង Notebook 9 Pen​ បាននាំមកនូវ ការច្នៃប្រឌិតសំរាប់កុំព្យូទ័រមូយដែលមានមុខងារពីរ​ដែលផលិតឡើងពីអាលុយមីញ៉ូមភ្លឺ ស្រាលជាងអាលុយមីញ៉ូមធម្មតាដែលហៅថា​ Metal12™ ផ្តល់នូវភាពធន់ដែលមានទំងន់ស្រាលត្រឹមតែ ប្រម៉ាណ ២, ២ ផោនប៉ុណ្ណោះហើយវាអាចបត់បានរហូតដល់ ៣៦០ដឺក្រេផ្តល់ជូននៅភាពបត់បែនសំរាប់អ្នកប្រើប្រាស់ដើម្បីប្តូរទៅជាថេបផ្លេត ពីកុំព្យូទ័រយួដៃជាមួយភាពងាយស្រួលដោយផ្តេកក្តាចុចនៅខាងក្រោយអេក្រង់សំរាប់ប្រើប្រាស់ដោយភ្ជាប់ជាមូយប៊ិចដែលផ្តល់វិសាលភាពដល់អ្នកប្រើប្រាស់ដើម្បីគូរូប សសេរ គូព្រៀង ផាត់ព័ណ៌ និងមុខងារជាច្រើនទៀត។

ជាមួយកំណែចំនួនបី ផ្សេងៗគ្នាដែលមានអេក្រង់ ១៣, ៣ អ៊ីង និង ១៥អ៊ីង បានជួយបង្កើនសម្ថភាពក្រាហ្វិកអោយកាន់តែច្បាស់ឡើង Notebook 9 ឆ្នាំ២០១៨ មានទំងន់ ២,៨៤ផោននិងវិមាឌ ១៥,៤មីល្លីម៉ែត្រ ជាកុំព្យូទ័រយួដៃមួយដែលស្រាលបំផុតនិងស្តើងបំផុតក្នុងចំណោមកុំព្យូទ័រយួដៃផ្សេងៗទៀតដែលស្ថិតនៅក្នុងលំដាប់ដូចគ្នា។​ គែមនៅជុំវិញអេក្រង់មានវិមាឌ ៦,២មីល្លីម៉ែត្រផ្តល់ជូននៅបទពិសោធន៍ដែលអាចមើលឃើញរូបភាពទាំងបីមុំ។ វាមានរូបរាងដែលផលិតចេញពីលោហរឹងមាំ Metal 112TM ដែលផ្តល់ភាពធន់ជាមួយទំងន់កាន់តែស្រាល។

កុំព្យូទ័រយួដៃ  Notebook 9 Pen និង  Notebook 9 ឆ្នាំ ២០១៨ នឹងត្រូវបានដាក់លក់ក្នុងប្រទេសមួយចំនួនដែលត្រូវបានជ្រើសរើសចាប់ពី ខែធ្នូ ឆ្នាំ ២០១៧ ក្នុងប្រទេសកូរ៉េ ហើយត្រីមាសទីមួយឆ្នាំ ២០១៨ នៅប្រទេសអាមេរិក។ ទាំង​ Notebook 9 Pen និង Notebook 9 នឹងត្រូវបានដាក់បង្ហាញនៅកម្មវិធី (CES) ពិពណ៌សម្ភារ:អេឡិកត្រូនិក ឆ្នាំ២០១៨ នៅក្នុងទីក្រុង Las Vegas។