យុវវ័យជាង ១ពាន់នាក់ត្រូវបានចោទប្រកាន់ពីបទចែកចាយព័ត៌មានផ្លូវភេទ

90

យុវវ័យជាង​ ១ពាន់នាក់ ត្រូវបានចោទប្រកាន់ដោយប៉ូលីសនៅក្នុងប្រទេស Denmark ទាក់ទងនឹងការចែក​រំលែក​នូវព័ត៌មានទាក់ទាញផ្លូវភេទ។

ពួកគេត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ Facebook Messenger​ ដើម្បីចែកចាយ វិដេអូឃ្លីបអាស​អាភាស​របស់​យុវវ័យអាយុ ១៥ ឆ្នាំមួយគូដែលកំពុងតែរួមរ័ក។

ប៉ូលីសបាននិយាយថាវាអាចដូចគ្នាទៅនឹងករណីចែកចាយរូបភាពអាសអាភាសរបស់កុមារ ដោយសារតែ​ពួកគេ​មានអាយុក្រោម ១៨​ឆ្នាំ។ ក្រុមហ៊ុន Facebook បានព្រមានអាជ្ញាធរអាមេរិកដែលបានផ្តល់​ព័ត៌មាន​អោយ​ប៉ូលីសនៅក្នុងប្រទេស Denmark។

យុវវ័យចំនួន ១,០០៤ នាក់ទូទាំងប្រទេសកំពុងតែរងការចោទប្រកាន់ក្រោយពេលដែលចែកចាយ​ព័ត៌មាន​តាម​រយៈ Messaging app នៅរដូវស្លឹកឈើជ្រុះឆ្នាំមុន។

ជនសង្ស័យមួយចំនួន មានអាយុលើសពី ១៨​ឆ្នាំ ហើយបាននាំខ្លួន ដើម្បីអោយប៉ូលីសធ្វើការសាកសួរ ហើយ​ជន​សង្ស័យអាយុក្រោម ១៨​ឆ្នាំត្រូវធ្វើកិច្ចសន្យាជាមួយឪពុកម្តាយរបស់ពួកគេ។

ប៉ូលីសទទួលបន្ទុកបាននិយាយថាការចោទប្រកាន់គឺជាការព្រមានយុវវ័យទាំងនោះកុំអោយចែកចាយវីដេអូអាសអាភាសទៀត។

អ្នកដែលរកឃើញថាមានពិរុទ្ធភាពពីការចោទប្រកាន់នេះអាចជាប់ពន្ធនាគារយៈពេល២០ថ្ងៃ ហើយប្រសិនបើ​មាន​ទោសពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ ពួកគេអាចមានឈ្មោះក្នុងបញ្ជី​អ្នករំលោភបំពាន​ផ្លូវភេទកុមាររយៈពេល ១០ឆ្នាំ៕