ទីក្រុងតូរ៉ុនតូកំពុងទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ

53

ក្រោយពេលសន្យាស្រាវជ្រាវនៅតំបន់អាមេរិកខាងជើង សម្រាប់តំបន់ដ៏ល្អឥតខ្ចោះជាការិយាល័យកណ្តាល  ក្រុមហ៊ុន Amazon បានជ្រើសរើសទីក្រុងចំនួន ២០ ហើយទីក្រុងចំនួន ១៩ ស្ថិតនៅសហរដ្ឋអាមេរិក លើកលែងតែមួយប៉ុណ្ណោះ គឺទីក្រុង Toronto

ទីក្រុង Toronto បានទាក់ទាញចិត្ត របស់បច្ចេកវិទ្យាពិភពលោកដោយសារតែចំនួនប្រជាជនមានភាពចម្រុះ ពោរពេញដោយទេពកោសល្យ ហើយស្វាគមន៍ជំហរចំពោះការធ្វើអន្តោប្រវេសន៍។

អគ្គនាយកក្រុមហ៊ុន Sidewalk Labs ដែលជាសេណាធិការអភិវឌ្ឍទីក្រុងរបស់ក្រុមហ៊ុន Google កំពុងតែអភិវឌ្ឍក្បែរទីក្រុង Toronto លោក Dan Doctoroff បាននិយាយនៅក្នុងព្រឹត្តិការណ៍នាថ្ងៃពុធនេះថា   “វាបានទទួលនូវសេចក្តីប្រាថ្នាសម្រាប់ការដាក់បញ្ចូល” “ប្រសិនបើក្រុមហ៊ុន Amazon មើលឃើញអ្វីដែលយើងមើលឃើញនៅទីនេះ វានឹងមិនមែនជាស្ថានភាពដ៏ពិបាកទេ”។

ទីក្រុង Toronto គឺជាទីក្រុងធំបំផុតទីបួនដោយមានចំនួនប្រជាជននៅក្នុងតំបន់អាមេរិកខាងជើងចំនួន ២,៨ លាននាក់ ហើយមានជនបរទេសដែលមានកំណើតក្នុងទីក្រុងនេះចំនួន ៣៩,៧% ច្រើនជាងទីក្រុងដ៏ទៃទៀតស្ថិតក្នុងបញ្ជីរបស់ក្រុមហ៊ុន Amazon។ ចំនួនប្រជាជនបានកើនលើសពី ៤០០,០០០នាក់កាលពី ៥ឆ្នាំមុន។

ទីក្រុង Toronto បានទាក់ទាញផ្នែកបច្ចេកវិទ្យាដែលពឹងផ្អែកលើពលករបរទេស បានកើនឡើងក្នុងចំណោម​ជំហរខុសគ្នាចំពោះការធ្វើអន្តោប្រវេសន៍ពីសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលកាណាដា។​ កាលពីឆ្នាំមុន ប្រទេសកាណាដាបានបង្កើតកម្មវិធីដើម្បីផ្តល់ជូនប័ណ្ណការងារនិងទិដ្ឋការអោយពលករជំនាញក្នុងពេលតែពីសប្តាហ៍៕