ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៥៦គ្រួសារ ទទួលអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ

47

 

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥៦គ្រួសារ នៅភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយសប្បុរសធម៌ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

អំណោយជាស័ង្កសីចំនួន៦៤០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិប ត្តិការសឹករងកំពង់ឆ្នាំង រួមជាមួយក្រុមការងារ។

ឯកឧត្តម មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះពលរដ្ឋរងគ្រោះទាំង៥៦គ្រួសារ ។
ឯកឧត្តមបានបន្តថាសម្តេចធិបតី និង លោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់។ លើសពីនេះឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយបែងចែកស័ង្កសីជូនគ្រួសាររងគ្រោះឲ្យគ្រប់ចំនួនដែលខូចខាត និងបានឆាប់រហ័ស ដើម្បីពួកគាត់រៀបចំជួសជុលផ្ទះសម្បែងឡើងវិញបានទាន់ពេលវេលា ។

គួររំលឹកផងដែរនៅម៉ោងប្រមាណ៤រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានបោកបក់ចំលើឃុំត្រពាំងចាន់ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រោះធម្មជាតិនេះបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង បានរំលំបាក់រៀបដល់ដី និងចំនួន៥៥ខ្នងទៀត រងការខូចខាតដោយប៉ើងរបើកដំបូល៕