រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅស្រុកប្រាសាទបល្ល័ង្ក បានទទួលភ្ញៀវទេសចរណ៍ចំនួន៨៣.៥០៦នាក់

11

 

(កំពង់ធំ)÷ ក្នុងរយ:ពេល០៤ថ្ងៃនៃសង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ស្រុកប្រាសាទបល្ល័ង្ក ទទួលភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទីចូលរួមលេងតាមវត្ត និងរមណីយដ្ឋានផ្សេងៗដែលបង្កឲ្យមានភាពសប្បាយរីករាយ ពុំមានបញ្ហាអ្វីកើតឡើងឡើយ នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថា បបើគិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា​ ឆ្នាំ​២០២៤​ រយ:ពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ​ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ រដ្ឋបាលស្រុកប្រាសាទបល័ង្ក ទទួលបាន​ភភភ្ញៀវទេសចរសរុបចំនួន០៤ថ្ងៃ ចំនួន៨៣.៥០៦នាក់ មានប្រពលរដ្ឋមកកំសាន្តនិងយកចង្ហាន់ រាប់បាតព្រះសង្ស ពេលព្រឹកនិងមកលេងកំសាន្ត ពេលថ្ងៃ និងពេលយប់ផងដែរ។

លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក បានបន្ថែមថា បើទោះជាមានភ្ញៀវទេសចរណ៍ ចូលមកសំរាក លំហែ កម្សាន្ត សង្ក្រាន្តឆ្នាំថ្មីនៅក្នុងទឹកដីស្រុកប្រាសាទបល្ល័ង្ក យ៉ាងច្រើននៅតំបន់រមណីយដ្ឋានអូរខ្លាដេក រមណីយដ្ឋានអូរពោរោង រមណីយដ្ឋានត្រពាំងក្បាលខ្មោច និងស្ទឹងម្រាក បានរក្សានូវសុខសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយរក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយ ជូនក្រុមអ្នកទេសចរណ៍ គឺគ្មានករណីណាមួយកើតឡើងគួរអោយកត់សម្គាល់ឡើយ។

សូមជម្រាបថា ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី វត្តមានលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានចូលរួមសប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមកដើរលេងកម្សាន្តសប្បាយ ដែលបានធ្វើសង្ក្រាន្តឆ្នាំថ្មីនៅទេសចរណ៍របស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កមួយនេះ កាន់តែមានភាពអធិកអធមផងដែរ៕