ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាលជាមួយលោកនាយកសាលា ដើម្បីសាកសួរពីចំណុចល្អ និងបញ្ហាប្រឈមនានាដែលកើតមាននៅតាមសាលា សាកសួរអំពីការអនុវត្តតេស្តថ្នាក់តំបន់ ថ្នាក់ជាតិ/អន្តរជាតិ

20

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដំណើរដោយឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្យបានចុះជួបផ្ទាល់ជាមួយ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចង់ដឹងពីបញ្ហាប្រឈមចំនួននៅតាមសាលារៀន ដើម្បីរកដំណោះស្រាយជួយដល់សាលារៀនឱ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះសំណេះសំណាលផ្ទាល់ជាមួយលោកនាយកសាលាចំនួន០៣ ក្នុងខេត្តកំពង់ធំគឺ ១-វិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ ២-បឋម-អនុវិទ្យាល័យហ៊ុន សែន គ្រើលអណ្តងពោធិ៍ ៣-បឋមបឹងខាងត្បូង
ដើម្បីសាកសួរពីចំណុចល្អ និងបញ្ហាប្រឈមនានាដែលកើតមាននៅតាមសាលា ជាពិសេសលោកបានសាកសួរអំពីការអនុវត្តតេស្តថ្នាក់អន្តរជាតិ(PISA) ថ្នាក់តំបន់(SEA-PLM) និងថ្នាក់ជាតិ(NLA)។

ជាចុងក្រោយឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើដល់លោកនាយកលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវតែចូលរួមសហការ ក្នុងការបង្រៀននិងរៀនឱ្យបានទាន់កម្មវិធីសិក្សា ពិសេសគឺអប់រំសិស្សានុសិស្សឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារដល់អាយុជីវិត និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។