Update: ព្យុះនៅហ្វីលីពីនបណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួនកើនដល់ ៣៣៥នាក់

45

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ព្យុះត្រូពិកកំណាចឃោឃៅដែលបានបំផ្លិចបំផ្លាញតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន បានបណ្ដាលឱ្យមនុស្សស្លាប់កើនដល់ ១៦៤នាក់ និងបាត់ខ្លួន ១៧១នាក់។

ព្យុះត្រូនិច Tembin បានចាប់ផ្ដើមវាយប្រហារតំបន់កោះមីនដាណាវ កាលពីថ្ងៃសុក្រ ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងតំបន់នោះ។ ប្រជាជនជិត ៩ម៉ឺន៨ពាន់នាក់ ភាគច្រើនមកពីគ្រួសារកសិករក្រីក្រ បានចំណាយពេលថ្ងៃបុណ្យណូអែលរបស់ពួកគេ នៅក្នុងមជ្ឈមណ្ឌលជម្លៀសរដ្ឋាភិបាលចំនួន ២៦១កន្លែង។

នៅចុងសប្តាហ៍មុនពេលព្យុះ Tembin បានបក់បោកតាមប្រទេសហ្វីលីពីន ក៏បានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន និងតំបន់ភាគខាងត្បូងនៃកោះលូហ្សុន ដែលជាកោះធំជាងគេ និងធំបំផុតនៅហ្វីលីពីនដោយបន្សល់ទុកមនុស្សជាង ៨០នាក់បានស្លាប់ ឬបាត់ខ្លួន។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ព្យុះទីហ្វុងហៃយ៉ានបានវាយប្រហារខេត្តហ្វីលីពីន ភាគកណ្តាលលីយ៉ែតនិងសាម៉ា ដោយបានសម្លាប់មនុស្សជាង ៥ពាន់នាក់ផងដែរ៕