ប្រជាជនវៀតណាម ១លាននាក់បានជម្លៀសចេញ ដោយសារព្យុះទីហ្វុង Tembin

58

នៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម បានរៀបចំជម្លៀសមនុស្សជិត ១លាននាក់ ខណៈដែលសាលារៀនជាច្រើនកន្លែង បានបិទជាបណ្តោះអាសន្ន ដោយសារតែព្យុះទីហ្វុងកំណាចមួយនេះ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រ ដែលបានសម្លាប់ជីវិតមនុស្ស ២០០នាក់ ហើយព្យុះនេះ វានឹងមកដល់នៅយប់ថ្ងៃច័ន្ទនេះ ឬថ្ងៃអង្គារស្អែកពេលព្រឹក។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ព្យុះទីហ្វុងលីនដា នៅឆ្នាំ២០១៧ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួន ៣ពាន់នាក់នោះ គឺជាមេរៀនមួយដែលបានបន្សល់ទុកនូវភាពឈឺចាប់បំផុត។ រីឯគ្រោះមហន្តរាយធម្មជាតិ រាប់បញ្ចូលទាំងខ្យល់ព្យុះផ្សេងៗ និងព្យុះទីហ្វុងចំនួន ១៥លើក និងទឹកជំនន់និងការបាក់ដីជាច្រើនទៀត បានសម្លាប់មនុស្ស ៣៨៦នាក់នៅវៀតណាម ហើយបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ ២,៦ពាន់លានដុល្លារ។

ដោយឡែក ព្យុះទីហ្វុងដំរី ដែលជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុត ដែលវាយប្រហារប្រទេសវៀតណាម ក្នុងរយៈពេលជាងមួយទសវត្សរ៍ និងគ្រោះទឹកជំនន់ជាបន្តបន្ទាប់ កាលពីខែវិច្ឆិកា បានសម្លាប់មនុស្ស ១២៣នាក់នៅក្នុងតំបន់ភាគកណ្តាលប្រទេស ខណៈដែលបាត់ខ្លួននិងរងរបួសរាប់រយនាក់ទៀត និងបានខាតបង់ចំនួន ១ ពាន់លានដុល្លារអាមេរិក៕