ក្រុមហ៊ុន Hyundai នៅតែរក្សាបាននូវកំណើនលក់ខ្ពស់ក្នុងទីផ្សារកម្ពុជាទោះមានការរារាំងខ្លះពីបញ្ហាកូវីដ១៩

24

ក្រុមហ៊ុនរថយន្ត Hyundai នៅតែបន្តនាំចូលរថយន្តម៉ូឌែលថ្មីមកកាន់ទីផ្សារកម្ពុជា ដើម្បី ឆ្លើយ តប ទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន ខណះការបញ្ជាទិញ បានហក់ឡើងខ្ពស់ ក្នុងពេលដែលក្រុមហ៊ុនបានប្រកាសទទួលការកក់ទុកជាមុន បើទោះបីជា ស្ថានភាពកូវីដ នៅកម្ពុជា នៅតែបន្តអូស បន្លាយក៏ដោយ។ក្រុមហ៊ុនរថយន្ត Hyundai អាចនិយាយបានថា គឺជាក្រុមហ៊ុននាំចូលរថយន្តស៊េរីថ្មីមួយ ដែលមានចំណែកទីផ្សារខ្ពស់ជាងគេមួយនៅក្នុងទីផ្សារ ជាមួយនឹងការគាំទ្រ កម្រិត គុណភាព តម្លៃ និងផាកសុខភាព បានយ៉ាងច្រើនពីអតិថិជនក្នុងទីផ្សារកម្ពុជា។ ស្ថិតក្នុងបរិបទកូវីដ ១៩ក្តី ប៉ុន្តែក្រុមហ៊ុនរថយន្តកូរ៉េមួយនេះ មិនបានបង្អាក់នូវការនាំ ចូលរថយន្តម៉ូឌែលថ្មីៗ មកបំពេញតម្រូវការពលរដ្ឋកម្ពុជានោះទេ ព្រោះតម្រូវការនៅតែ បន្តមាន ជាក់ស្តែងនៅព្រឹកថ្ងៃទីទី២៩ ខែកញ្ញានេះ ក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី បានបើកបង្ហាញនូវរូបរាងដ៏ថ្មីស្រឡាង ដែលពោលពេញទៅដោយលក្ខណៈពិសេសៗ ជាច្រើននៃរថយន្ត STARIA ដែល ជាប្រភេទរថយន្តដ៏ទំនើបស៊េរីថ្មី និងមានមុខងារជាច្រើន (MPV) រូបរាងរបស់ STARIA បានបង្ហាញពី ស្តង់ដារលំដាប់ខ្ពស់នាជំនាន់ថ្មីនេះ របស់ត្រកូលហ៊ីយ៉ាន់ដាយ។STARIA គឺជាឈ្មោះដែលត្រូវបានរួមបញ្ចូលគ្នារវាង “Star” និង “Ria” ដោយផ្អែកទៅ លើគុណ ភាពនៃផលិតផល ដែលបានផ្តោតទៅលើយានយន្ត នាពេល អនាគត ដែលឆ្លុះបញ្ចាំង ពីតម្លៃរបស់វា និងលក្ខណៈដ៏អសា្ចរ្យនៃការរចនា ក៏ដូចជា ការច្នៃប្រឌិតនូវ រូបរាងដ៏លេចធ្លោរមួយនេះ។
STARIA បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Hyundai ក្នុងវិស័យឧស្សាហកម្ម យានយន្តចល័តនាពេលអនាគត ក្នុងនាមជាអ្នកតំណាងឲផ្នែកផ្គត់ផ្គង់ គ្រឿងយាន ជំនិះដ៏ ទំនើប និងឆ្លាតវៃបំផុតក្រោមចក្ខុវិស័យរបស់ ‘‘ការវិវឌ្ឈន៍ដើម្បីមនុស្សធម៌’’។
STARIA ត្រូវបានបំពាក់ដោយលក្ខណៈពិសេសៗ ហើយជួយសម្របសម្រួលផ្តល់ បទពិសោធន៍ ថ្មី ដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ជាមួយពេលវេលាដ៏មានតម្លៃ ឲ្យកាន់ តែមានសមិទ្ធិផល និងអត្ថប្រយោជន៍។STARIA បានផ្តល់នូវរូបរាងខាងក្រៅដ៏អស្ចារ្យ និងភាពថ្លៃថ្នូរ ស្រដៀងទៅនឹងយាន អវកាសនា ពេលអនាគត។ ផ្នែកខាងមុខរំលេចដោយបន្ទាត់ ចង្កៀងវែងចែងចាំងទៅ នឹងពន្លឺពេលថ្ងៃ និងចង្កៀងភ្លើងហ្វាស្ថិតនៅពីក្រោម។ STARIAត្រូវ បានបន្លឺឡើងដោយ បង្អួច បែប Panoramic និងខ្សែក្រវ៉ាត់ក្រោមដែលបញ្ជាក់ពី ភាពឥត ខ្ចោះនៃផ្ទៃខា ង ក្នុងដ៏ ធំទូលាយ របស់វា។ កម្ពស់របស់កាប៊ីនក៏ត្រូវបានធ្វើឡើង ទៅ តាមស្តង់ដាខ្ពស់ ដែលផ្តល់ ភាពងាយស្រួល និងផាសុកភាព វាសមស្របសម្រាប់ ការប្រើប្រាស់ ទាំងអាជីវកម្ម និងគ្រួសារ។
លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី បានមានប្រសាសន៍ថា “ STARIA គឺជាការបដិវត្តន៍ថ្មីទាំងស្រុងនៃយានជំនិះចល័ត MPV នៅក្នុងក្រុមហ៊ុន Hyundai ដែលបើកយុគសម័យថ្មី។ “ STARIA នឹងផ្តល់ជូននូវ បទពិសោធន៍ ដ៏ ថ្មី ដោយការរចនាច្នៃប្រឌិត បច្ចេកវិទ្យាទំនើបៗដ៏ទាន់សម័យ ជាមួយនឹង លក្ខណៈពិសេសថ្មីៗ រំលេចនូវភាពថ្លៃថ្នូរដល់អតិថិជន” ។លើកនេះ STARIA បានភ្ជាប់មក ដោយមាន៣ជម្រើសសម្រាប់អតិថិជន គឺ STARIA Lounge ៧កៅអី, STARIA Premium ១១កៅអី និង STARIA Deluxe ១១កៅអី. The All New STARIA នឹងមកដល់នៅកម្ពុជាក្នុងខែតុលាឆាប់ៗនេះ ដើម្បីប្រាកដថាវាជាយានយន្ត ជំនាន់ថ្មី លក្ខណៈពិសេសនៃរូបរាង និងការផ្លាស់ប្តូរផ្តាច់មុខដ៏ប្រណីត ព្រមទាំងភាព ស៊ីវីល័យ។
អ្នកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថា “ យើងពិតជា រំភើប ខ្លាំង ណាស់ ចំពោះរថយន្តជំនាន់ថ្មី The All New STARIA ឥឡូវនេះ យើងបានបើក ទទួលកក់ទុកជាមុន ហើយ នាងខ្ញុំជឿជាក់ថារថយន្ត All New STARIA 2022 មិនត្រឹមជារថយន្តដ៏ស្រស់ស្អាតទេ តែជារថយន្តដែលបង្ហាញ ពី ភាពជោគជយ័ ឧត្តមភាព និងភាពឈានមុខគេនៅក្នុងការប្រាថ្នារបស់លោកអ្នកផងដែរ។”
សូមបញ្ជាក់ថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្ម ដែល មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV LINE UP និងសេវាកម្មចល័តជាច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនកំពុង បង្កើននូវ ផលិតផលរបស់ខ្លួន ជាមួយនឹងយានយន្តដែលត្រូវបានរចនាឡើងដើម្បីជួយ នាពេលអនាគត ឲកាន់តែមានភាពរីកចម្រើន និងគង់វង្ស ដែលផ្តល់ជូននូវដំណោះស្រាយ ដល់ការប្រកួតប្រជែងនៃពិភពលោកប្រកបដោយភាពច្នៃប្រឌិត។ ក្រុមហ៊ុន Hyundai មានគោលបំណង ជួយជ្រោមជ្រែងដល់ “ការវិវឌ្ឈន៍ដើម្បីមនុស្សធម៏” ជាមួយនឹង ដំណោះស្រាយ ចំពោះចរាចរណ៏ដ៏ឆ្លាតវៃ ដែលអាចតភ្ជាប់រវាងមនុស្ស និងផ្តល់ពេលវេលា ដ៏មានតម្លៃដល់អតិថិជន។សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ សូមទំនាក់ទំនង មកកាន់លីងខាង ក្រោម នេះ៖http://camko-motor.com (http://camko-motor.com/) or https://www.facebook.com/HyundaiCamko (https://www.facebook.com/HyundaiCamko)