Hyundai បញ្ចេញរថយន្តស៊េរីថ្មី ២០២០ ​Palisade បំពាក់​នូវបច្ចេកវិទ្យាឆ្លាតវៃនិងសុវត្ថិភាពខ្ពស់

33

រថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មី ២០២០ ត្រូវបានសម្ពោធជាផ្លូវការនូវកម្ពុជា​ ជាមួយ​នឹងការ​បំពាក់​នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលកាន់តែផ្តល់នូវ​ភាពងាយស្រួល​ដល់​អ្នក​បើក​បរ និងធ្វើដំណើរគ្រប់សា្ថនភាពផ្លូវ ជាមួយនឹងរថយន្តលក្ខណៈគ្រួសារ Hyundai Palisade 2020 ដោយរថយន្តនេះ ត្រូវបានរំពឹងថា នឹងទទួលបាន​កំណើន​លក់​ច្រើនក្នុងទីផ្សារ។ក្នុងពិធីបើកសម្ភោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ 2020 នៅសណ្ឋាគារសុខា នារាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩នេះ លោក Brian Ko, នាយកប្រតិបិត្តរបស់ក្រុមហ៊ុន Hyundai បានមានប្រសាសន៏ថា “The All-New-Palisade ប្រាកដជាអាចវាយលុក​ទីផ្សារប្រទេសកម្ពុជា បានជាក់ជាមិនខាន ពីព្រោះ​រថយន្ត SUV មួយនេះមានទំហំធំ ជាមួយនឹងតម្លៃប្រកួតប្រជែង​ទៀតផង។ រថយន្តនេះ ត្រូវ​បានបំពាក់​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​​ដែលធានាបាននូវ សុត្ថិភាព និងភាព​ងាយស្រួល​សម្រាប់​អ្នក​បើកបរ​។ យើង​ជឿជាក់ថារថយន្ត Hyundai SUV ស៊េរីថ្មីនេះ ពិតជា​សាកសមឥតខ្ចោះ មិនថាការប្រើប្រាស់ជាប្រចាំថ្ងៃ និងការធ្វើដំណើរ កំសាន្តនោះទេ។”រថយន្ត The All-new Palisade ឆ្នាំ2020 ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណិតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន ។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាព និងភាពលេចធ្លោ នៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ “ការរចនាផលិតផល – រថយន្ត និងម៉ូតូ” នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនា​ជាលក្ខណៈអន្តរជាតិ​ដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី 25 ខែមិនា ឆ្នាំ 2019។អ្នកនាង ខន អេងលី អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Hyundai បានលើកឡើងថា Hyundai Palisade ជាប្រភេទ​រថយន្តលក្ខណៈគ្រួសារ ដោយរថយន្តនេះ ត្រូវបានរចនាប៉ាណា​ខាងមុខជារាងសំណាញ់​ប្រទាក់ក្រឡាដែលស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាព​នៃរថយន្ត SUV។ ជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ 20អ៊ីង​ រឹងមាំ និងអាចធ្វើដំណើរ​គ្រប់​ស្ថានភាពផ្លូវ។
ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួល​បាននូវ​អារម្មណ៏​​ស្រស់ស្រាយ និងផាសុខភាព រូមជាមួយកៅអីដល់ទៅ7សម្រាប់ការ​ធ្វើដំណើរជា​លក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរ​ចនាជាឈើក្រូមេ​នៅជុំវិញឡាន​ដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។The All-new Palisade ដំណើរការដោយម៉ាស៊ីន 3.5L ជាមួយនឹងថាមពលអតិបរិមាដល់ទៅ 277ps និងដំណើរការដោយ 8 លេខ អូតូម៉ាទិច។ Palisade ប្រើប្រាស់ប្រព័ន្ធ HTRAC និង Multi-Terrain Mode ដែលបង្កើនប្រសិទ្ធភាពលើដំណើរការលើស្ថានភាពផ្លូវផ្សេងគ្នា ដូចជា ផ្លូវភក់ ខ្សាច់ រលាក់ និងផ្លូវសើមរអិល។
បច្ចេកវិទ្យាឆ្លាតវៃៈ សុវត្ថិភាព និងភាពងាយស្រួល
The All-new Palisade ផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយលើផ្នែកសុវត្ថិភាព និង​ភាពងាយស្រួលដែលពិតជាមិនអាចខ្វះបានចំពោះឡានក្នុងក្តីសុបន្តិរបស់អ្នក។– អេក្រង់ touchscreen 10.25 អ៊ីញ និងអេក្រង់ពហុព័ត៌មានដែលមានទំហំដល់ទៅ 12.3 អ៊ីងដែលផ្តល់នូវលោកអ្នកនៅព័ត៌មាន និងការកម្សាន្តផ្សេងៗ។
– ប្រព័ន្ធ Shift-by-wire ដែលមាននៅក្នុងចង្កឹះលេចអេឡិចត្រូនិច ដែលវានឹងផ្លាស់​ប្តូរទៅអក្សរ P នៅពេលដែលម៉ាស៊ីនរលត់ និងនៅពេលដែលអ្នកបើកបរបើកទ្វាររថយន្ត។
– កន្លែងសាកថ្មីអត់ខ្សែ (Wireless charger) ពិតជាងាយស្រួលដែលអាចប្រើបានចំពោះ Android deices និង Apple IPhone។
– Heads-Up Display ដែលបង្ហាញព័ត៌មាននៅលើកញ្ចក់ និងជួយឲ្យអ្នកបើកបរផ្តោត​អារម្មណ៏នៅលើផ្លូវពេលកំពុងបើកបរ។
– Blind Spot View Monitor ដែលជាប្រព័ន្ធសុវត្ថិភាពជួយអ្នក​បើកបរអាចមើល​ឃើញរថយន្តដែលមកពីចំហៀង ប្រព័ន្ធនេះនឹងដំណើរការនៅ​ពេលដែលអ្នកបើកភ្លើង​បត់ឆ្វេងស្តាំ។
– Safe Exit Assist and Rear Occupant Alert បានបង្កើតឡើងដើម្បីធានា​សុត្ថិភាពដល់អ្នកដំណើរផ្នែកខាងក្រោយ។
– លោកអ្នកកាន់តែរីករាយ​នឹងដំណើរកំសាន្តរបស់លោកអ្នកជាមួយ ដំបូលបើកភ្លោះដែលបញ្ជាដោយប៊ូតុង៕