លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ផ្តល់ជំនួយសម្រាប់ការរអិលបាក់ភក់នៅជប៉ុន

20

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានផ្តល់ជំនួយដល់ប្រទេសជប៉ុនបន្ទាប់ពីមានការរអិលបាក់ភក់ដែលបានសម្លាប់ជីវិតមនុស្សកាលពីថ្ងៃសៅរ៍នៅជិតទីក្រុងតូក្យូ។

លោកស្រីប្រធានាធិបតីកាលពីថ្ងៃសៅរ៍បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ជាភាសាជប៉ុន។

លោកស្រីបាននិយាយថា “ខ្ញុំសូមសម្តែងនូវការអាណិតអាសូរដ៏ស្មោះស្ម័គ្រចំពោះអ្នកដែលរងគ្រោះថ្នាក់។ យើងបានត្រៀមផ្តល់ជំនួយចាំបាច់ដល់ប្រទេសជប៉ុនគ្រប់ពេលវេលា”។

លោក Jan Adams ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានធ្វីតថា “សោកស្តាយណាស់ដែលបានឮអំពីការរអិលបាក់ភក់នេះ។ គំនិតនិងការចូលរួមរំលែកទុក្ខរបស់ខ្ញុំគឺជាមួយជនរងគ្រោះ។ សូមអរគុណដល់បុគ្គលិកសង្គ្រោះបន្ទាន់”៕