ករណីឆ្លងវីរុសលើពិភពលោកកើនដល់ 2.5 លាននាក់

22

ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកបង្ហាញពីចំនួននៃការឆ្លងកូរ៉ូណាវីរុសដែលត្រូវបានអះអាងថាមានដល់ទៅ 2.5 លាននាក់នៅទូទាំងពិភពលោក។

សាកលវិទ្យាល័យ Johns Hopkins និយាយថាករណីសរុបទូទាំងពិភពលោកបានកើនឡើងដល់ 2,531,804  គិតត្រឹមម៉ោង 18:00 ល្ងាចកាលពីថ្ងៃអង្គារ។

សហរដ្ឋអាមេរិកឈរនៅលើគេក្នុងបញ្ជីដោយមាន 804,194 ករណីបន្ទាប់មកគឺអេស្ប៉ាញមាន204,178  អ៊ីតាលីមាន 181,228 បារាំងមាន 156,495 និងអាឡឺម៉ង់មាន 147,593៕