មានករណីផ្ទុកកូរ៉ូណាវីរុសចំនួន ៧០ ទៀតនៅលើនាវា Diamond Princess

29

រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato និយាយថាមានករណីឆ្លងកូរ៉ូណាវីរុសចំនួន ៧០ ផ្សេងទៀតត្រូវបានអះអាងនៅលើនាវាទេសចរ Diamond Princess។

លោក Kato បានដកស្រង់តួលេខនេះកាលពីថ្ងៃអាទិត្យនៅក្នុងកម្មវិធីមួយរបស់ NHK។

លោកបាននិយាយថាចំនួនអ្នកដំណើរនិងនាវិកដែលឆ្លងវីរុសឥឡូវនេះមានចំនួន ៣៥៥ នាក់។

បច្ចុប្បន្ននាវានេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅកំពង់ផែយូកូហាម៉ាជិតទីក្រុងតូក្យូ៕