អង្គការសុខភាពពិភពលោកព្រមានពីកង្វះម៉ាសវេជ្ជសាស្ត្រសកល

19

អង្គការសុខភាពពិភពលោកនិយាយថាតំរូវការម៉ាសវេជ្ជសាស្ត្របានកើនឡើងរហូតដល់ ១០០ ដងដោយសារតែការផ្ទុះឡើងនៃកូរ៉ូណាវីរុសថ្មីនេះ។

នៅទីក្រុងហ្សឺណែវ អគ្គនាយកអង្គការ លោក Tedros Adhanom បានព្រមានអំពីកង្វះខាតនៃឧបករណ៍ការពារទូទាំងពិភពលោករួមមានសម្លៀកបំពាក់និងម៉ាស។

លោកក៏បាននិយាយផងដែរថាតម្លៃឡើងថ្លៃជាងមុន ២០ ដង ហើយថាម៉ាសនិងឧបករណ៍ជំនួយដកដង្ហើមពិភពលោកមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អង្គការសុខភាពពិភពលោកនិងដៃគូរបស់ខ្លួនឡើយ។

លោក Tedros បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការទទួលបានការផ្គត់ផ្គង់ដល់ប្រជាជននិងទីកន្លែងដែលត្រូវការពួកវាបំផុត។ លោកបានបន្តថាបុគ្គលិកសុខាភិបាលគឺជាអាទិភាពកំពូលបន្ទាប់មកអ្នកដែលឈឺឬមើលថែអ្នកដែលឈឺ។

លោកបាននិយាយថាអង្គការសុខភាពពិភពលោកនឹងអំពាវនាវដល់បណ្តាប្រទេសនិងក្រុមហ៊ុននានាឱ្យធ្វើការជាមួយអង្គការដើម្បីធានាឱ្យបាននូវការប្រើប្រាស់ពីការផ្គត់ផ្គង់ដោយសមរម្យនិងសមហេតុផលនិងធ្វើឱ្យមានតុល្យភាពទីផ្សារឡើងវិញ។

អង្គការសុខភាពពិភពលោកបាននិយាយថាវិទ្យាស្ថានស្រាវជ្រាវចំនួន ១៥ នៅជុំវិញពិភពលោកនឹងត្រូវបានរៀបចំដើម្បីទទួលយកនីតិវិធីធ្វើរោគវិនិច្ឆ័យនៅក្នុងបណ្តាប្រទេសដែលមានការថែទាំសុខភាពខ្សោយ។

ពួកគេរួមមានវិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិកនៅសាកលវិទ្យាល័យណាហ្គាសាគីក្នុងប្រទេសជប៉ុននិងកន្លែងផ្សេងទៀតនៅតាមបណ្តាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក ហុងកុងនិងថៃ៕