ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាកូរ៉ូណាវីរុសរស់នៅក្នុងខ្យល់យូរជាងការគិតពីពេលមុន

69

យោងតាមអ្នកស្រាវជ្រាវបានរកឃើញថាភាគល្អិតៗដែលផ្ទុកកូរ៉ូណាវីរុសអាចនៅក្នុងខ្យល់បានយូរជាងការគិតពីមុន។

អ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសហ្វាំងឡង់បានបញ្ចេញគំរូ  3D បង្ហាញពីរបៀបដែលកូរ៉ូណាវីរុសត្រូវបាន បញ្ជូនតាមរយៈបំណែកតូចៗរាវ ក្នុងខ្យល់នៅពេលមនុស្សម្នាក់ក្អក កណ្តាស់ឬនិយាយ។

ពួកគេបាននិយាយថាការរកឃើញរបស់ពួកគេ “សង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងបរិយាកាសខាងក្នុងដ៏មមាញឹក” ក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19។

អ្នកស្រាវជ្រាវបានយកគំរូតាមសេណារីយ៉ូមួយដែលមនុស្សម្នាក់ក្អកនៅច្រកផ្លូវរវាងធ្នើដូចជានៅឯផ្សារទំនើបជាដើម។

ពួកគេបានរកឃើញថាសំណើមរាវ រីករាលដាលមកក្រៅតំបន់ជុំវិញភ្លាមៗដែលមនុស្សក្អកនិងក្លាយជារាវ ប៉ុន្តែវាអាចចំណាយពេលច្រើននាទី។

គំរូបង្ហាញមនុស្សក្អក
ប៉ុន្មានវិនាទីបន្ទាប់ ភាគល្អិតៗរាលដាលតាមច្រកផ្លូវដើរ
មិនដល់មួយនាទី ភាគល្អិតវីរុសរាលដាលជុំវិញច្រកផ្លូវដើរ

លោក Ville Vuorinen ជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Aalto University ក្នុងប្រទេសហ្វាំងឡង់បាននិយាយថា “អ្នកដែលឆ្លងវីរុសនេះអាចក្អកហើយដើរចេញ ប៉ុន្តែបន្ទាប់មកបន្សល់ទុកនូវភាគល្អិតរាវដែលផ្ទុកកូរ៉ូណាវីរុស។

“ភាគល្អិតទាំងនេះបន្ទាប់មកអាចបញ្ចប់នៅក្នុងផ្លូវដង្ហើមរបស់អ្នកដទៃនៅក្នុងតំបន់ជុំវិញ។”

ចំពោះការសិក្សារបស់ពួកគេ អ្នកស្រាវជ្រាវបានយកគំរូតាមចលនាខ្យល់នៃភាគល្អិតរាវដែលតូចជាង​ 20 មីក្រុប។

ចំពោះការក្អកស្ងួតដែលជារោគសញ្ញាទូរទៅនៃ COVID-19 ទំហំភាគល្អិតតូចៗជាធម្មតាតិចជាង 15 មីក្រុប។

គំរូបង្ហាញការរាលដាលរបស់ភាគល្អិតតូចៗពីរនាទីបន្ទាប់
ភាគល្អិតតូចៗអាចបញ្ចប់នៅផ្លូវដង្ហើមអ្នកដទៃក្នុងតំបន់ជុំវិញ
ភាគល្អិតបន្តរស់នៅប៉ុន្មាននាទីបន្ទាប់

អ្នកស្រាវជ្រាវបាននិយាយថា “ភាគល្អិតតូចៗខ្លាំងនៃទំហំនេះមិនធ្លាក់ចុះនៅលើឥដ្ឋទេ ប៉ុន្តែផ្ទុយទៅវិញផ្លាស់ទីតាមចរន្តខ្យល់ ឬនៅតែអណ្តែតនៅកន្លែងដដែល”។

អ្នកវិទ្យាសាស្ត្រហ្វាំងឡង់បាននិយាយថាការរីករាលដាលនៃវីរុសអាចថយចុះឬត្រូវបានបំបាត់ទាំងស្រុងនៅពេលដែលការចល័តថយចុះនៅចំណុច “nodal point” កន្លែងដែលមានមនុស្សជាច្រើនប្រមូលផ្តុំគ្នា ដូចជាហាង ភោជនីយដ្ឋាននិងការដឹកជញ្ជូនសាធារណៈ។ ពួកគេបានបន្ថែមទៀតថាការជៀសវាងតំបន់ខាងក្នុង ដែលមមាញឹកជួយកាត់បន្ថយហានិភ័យនៃការ ដំណក់តូចៗខណៈពេលដែលនៅការចូលកៀកគ្នាចំពោះមនុស្សដទៃទៀតដែលជាមូលហេតុចម្បងនៃការឆ្លងកូរ៉ូណាវីរុស៕