អ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើនឡើងដល់ ៩៥​នាក់ អ្នករបួសជាង ១៥០នាក់

មានមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ៩៥នាក់ ហើយរងរបួសជាង​១៥០នាក់​ដោយការបំផ្ទុះនៅទីប្រជុំជនក្នុងក្រុងកាប៊ុល ជិតទីតាំងស្ថានទូតមួយចំនួន និងអគាររដ្ឋាភិបាលនេះបើយោងតាមបណ្តាញសារព័ត៌មាន Reuters ដែលបានដកស្រង់សំដីរបស់មន្ត្រីក្រសួងសុខាភិបាល។ របាយការណ៍បឋមបានបង្ហាញថាការបំផ្ទុះនេះបានកើតឡើងក្បែរអគារដែលជាអតីតផ្ទះរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អាហ្វហ្គានីស្ថាន។ សាក្សីដែលឃើញផ្ទាល់ភ្នែក បានប្រាប់បណ្តាញសារព័ត៌មានថាហេតុការណ៍បានបង្ករដោយកាផ្ទុះគ្រាប់បែកក្នុងរថយន្តដែលបានបង្ករអោយផ្ទុះនៅជិតខ្លោងទ្វាអតីអគារទីស្តីការក្រសួង។ ឧបករណ៍បំផ្ទុះត្រូវបានលាក់ទុកនៅក្នុងរថយន្តសង្គ្រោះបន្ទាន់និងបានបង្ករអោយផ្ទុះនៅចំណុចត្រួតពិនិត្យរបស់ប៉ូលីសនៅរដ្ឋធានីអាហ្វហ្គានីស្ថាន។ ក្រុម តាលីបង់ (Taliban) បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះ យោងតាម Pajhwok។ វាបានកើតឡើងត្រឹមតែមួយសប្តាហ៍ក្រោយពីហេតុការណ៍វាយប្រហារសម្លាប់មនុស្សនៅសណ្ឋាគារ Intercontinental Hotel នៅក្នុងទីក្រុង ដែលដូចគ្នានេះដែរបានអះអាងដោយក្រុម តាលីបង់ (Taliban)៕    

រដ្ឋាភិបាល ហ្វីលីពីនព្រមានពីការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាកើតឡើង

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រថាភ្នំភ្លើងមួយនៅហ្វីលីពីនដែលបានផ្ទុះឡើងម្តងហើយម្តងទៀតនូវ កំអែភ្នំភ្លើង ផេះនិងថ្មភ្លើង បានជម្រុញអោយអ្នកភូមិជាង 78,000 នាក់ចាកចេញពីផ្ទះរបស់ពួកគេ នៅតែរីកធំជាងមុនជាមួយសិលាម៉ាក់ម៉ា និងអាចផ្ទុះឡើង។ Renato Solidum  មន្ត្រីរបស់វិទ្យាស្ថានសិក្សាភ្នំភ្លើង និងអន្តរកម្មផែនដីនិងរញ្ជួយដីរបស់ហ្វីលីពីន បាននិយាយថាស្ទើរតែពីរសប្តាហ៍នៃការផ្ទុះនេះ ភ្នំ Mayon ក្នុងខេត្តភាគឥសាន Albay បានច្រានចេញត្រឹមតែ 30% នៃសិលាម៉ាក់ម៉ា ក៏ប៉ុន្តែផ្នែកដែលរីកធំរបស់វា បានបង្ហាញពីវត្ថុធាតុដែលរលាយអាចកើតឡើងនៅជិតរណ្តៅនៅពីមុខនៃការផ្ទុះដ៏ខ្លាំងក្លា។ Solidum បាននិយាយអំពីការផ្ទុះដែលអាចកើតមានដ៏ខ្លាំងក្លាដូចទៅនឹងការផ្ទុះរបស់ភ្នំភ្លើង Mayon កាលពី...

មនុស្ស ៣៣ នាក់បានស្លាប់ និង របួសជាច្រើននាក់ក្នុងអគ្គិភ័យឆាប់ឆេះមន្ទីរពេទ្យមួយ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្ស ៣៣ នាក់បានស្លាប់ និង របួសជាច្រើននាក់ផ្សេងទៀតនៅក្នុង​គ្រោះ​ថ្នាក់​​អគ្គិភ័យ​​​ឆាប់ឆេះមន្ទីរពេទ្យមួយនាម៉ោង ៧ និង​៣០ នាទីព្រឹកនេះ (ម៉ោងក្នុងស្រុក​ប្រទេសកូរ៉េ) ។ តាមការឲ្យដឹងពីមន្រ្តី អគ្គិភ័យនេះបានកើតឡើងនៅ ក្នុងមន្ទីរពេទ្យ Miryang ដែលមានចំងាយប្រហែល ២៧០ គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូលដែល​បណ្ដាល​ឲ្យមនុស្ស ៣៣ នាក់ស្លាប់ និងរបួសជាច្រើននាក់ផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ការចុះផ្សាយដដែលនោះបានឲ្យដឹងថាក្នុងមន្ទីរពេទ្យនោះមានអ្នកជំងឺកំពុងស្នាក់ព្យាបាលជាង ២០០ នាក់...

រញ្ជួយដីនៅឥណ្ឌូនេស៊ីធ្វើអោយកក្រើករដ្ឋធានី បណ្តាលអោយមានអ្នករងរបួសមួយចំនួន និងខូចខាតនៅកោះ Java

ហ្សាការតា: អ្នកធ្វើការនៅការិយាល័យបានជម្លៀសខ្លួន ទៅកាន់អគារខ្ពស់ក្នុងរដ្ឋធានីរបស់ ឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ ក្រោយពេលមានការរញ្ជួយដីបានធ្វើអោយកក្រើកទីក្រុង បង្ករអោយពលរដ្ឋមួយចំនួនរងរបួស និងរងការខូចខាតយ៉ាងហោចណាស់ ១៣០ អគារគ្រប់ទីកន្លែងក្នុងដែនកោះ Java ដែលមានប្រជាជនច្រើនកុះករ។ ស្ថាប័នអង្កេតភូគព្ភសាស្ត្ររអាមេរិកបាននិយាយថា ការរញ្ជួយដីដែលមានទំហំ ៦ រ៉ិចទ័រ បានវាយប្រហារកោះ Java ហើយអាជ្ញាធរបានគ្រប់គ្រងហានិភ័យដែលរលកយក្ខស៊ូណាមិអាចកើតមាន។ សាក្សីបាននិយាយថា មនុស្សជាច្រើនបានរត់តាមដងផ្លូវនៃទីប្រជុំជនហ្សាការតា ហើយស្ថានីយទូរទស្សន៍ Metro បានបង្ហាញថាជនរងគ្រោះកំពុងតែដឹកជញ្ជូនទៅមន្ទីពេទ្យ។ អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ីលោក Sutopo Purwo Nugroho...

ខ្មាន់កាំភ្លើងបើកការឡោមព័ទ្ធនៅសណ្ឋាគារ Intercontinental ក្នុងរដ្ឋធានីកាប៊ុល

កាប៊ុល: សារព័ត៌មាន TOLO របស់អាហ្វហ្គានីស្ថានបានរាយការថាកងកម្លាំងពិសេសអាហ្វហ្គានីស្ថានបានផ្ទុះអាវុធនៅព្រឹកថ្ងៃអាទិត្យនេះជាមួយខ្មាន់កាំភ្លើងនៅសេសសល់ដែលបានវាយប្រហារសណ្ឋាគារ Intercontinental ក្នុងរដ្ឋធានីកាប៊ុល។ សារព័ត៌មាន TOLO បានរាយការណ៍ថាការបាញ់កាំភ្លើងកាន់តែខ្លាំងឡើងប្រហែលម៉ោង 4 ទៀបភ្លឺថ្ងៃអាទិត្យនេះ។ រថយន្តសង្គ្រោះបានមកដល់កន្លែងកើតហេតុអំឡុងពេលស្ងាត់ពីការបាញ់ប្រហារ នេះបើយោងតាមសាក្សីដែលរស់នៅក្បែរសណ្ឋាគារបានប្រាប់សារព័ត៌មាន CNN។ អ្នកនាំពាក្យរងរបស់ក្រសួងកិច្ចការផ្ទៃក្នុងលោក Nasrat Rahimi បានប្រាប់សារព័ត៌មាន CNN ថាកងកម្លាំងពិសេសអាហ្វហ្គានីស្ថានបានព្យាយាមវាយប្រហារជនល្មើស។ លោក Rahimi បាននិយាយថាអ្នកបាញ់ប្រហារពីរនាក់ក្នុងចំណោមបួននាក់ក្នុងសណ្ឋាគារត្រូវបានបាញ់សម្លាប់។ គាត់បាននិយាយថាជាន់ទីបីរបស់សណ្ឋាគារដែលជាកន្លែងចុងភៅត្រូវបានបាញ់ប្រហារ។ មេបញ្ជាការកងកម្លាំពិសេសអាហ្វហ្គានីស្ថានបានប្រាប់សារព័ត៌មាន CNN ថាអ្នកបាញ់ប្រហារបានចូលក្នុងបន្ទប់ចុងភៅ បន្ទាប់មកពួកគេទៅជាន់ទីបួន។ លោករដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត...

ស្ពានហាយវ៉េនៅកូឡុំប៊ីដួលរលំសម្លាប់កម្មករ៩នាក់

ស្ពានហាយវ៉េស្ថិតក្នុងស្ថានភាពកំពុងសាងសង់ ក្នុងប្រទេសកូឡុំប៊ី បានដួលរលំហើយសម្លាប់កម្មករយ៉ាងតិច ៩នាក់និងរងរបួស ៥នាក់ផ្សេងទៀត។ ស្ពាននៅ Chirajara ជាផ្នែកមួយនៃផ្លូវហាយវ៉េភ្ជាប់ពីរដ្ឋធានី Bogotá ជាមួយទីក្រុង Villavicencio។ រដ្ឋមន្ត្រីដឹកជញ្ជូន Germán Cardona បាននិយាយអំពី សោកនាដកម្ម និងបាននិយាយអំពីមូលហេតុនៃការដួលរលំនឹងត្រូវធ្វើការស៊ើបអង្កេត។ Luis Alvarado បានប្រាប់ការសែត El Tiempo ថា “អ្នកគ្រប់គ្នាបានចាប់ផ្តើមស្រែកថាស្ពានរលំ ប៉ុន្តែខ្ញុំអត់មានពេលវេលាធ្វើអ្វីទេ បន្ទាប់មកខ្ញុំមានអារម្មណ៍ហាក់ដូចមានអ្វីមួយមកវាយក្បាលខ្ញុំអញ្ចឹង”។ ស្ពានគឺផ្នែកមួយនៃកម្មវិធីដែលជាការខិតខំប្រឹងប្រែងដើម្បីកែលម្អរផ្លូវភ្ជាប់ពី Bogotá...

Ping ប្រាប់ Trump ពីកិច្ចប្រឹងប្រែងបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េត្រូវតែបន្ត

ប៉េកាំង: សារព័ត៌មានរដ្ឋរបស់ចិនបានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump តាមទូរស័ព្ទនៅថ្ងៃអង្គារ (ទី១៦ ខែមករា) ថាកិច្ចប្រឹងប្រែងបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េត្រូវតែបន្ត។ យោងតាមការចុះផ្សាយរបស់ទូរទសន្សន៍រដ្ឋចិន CCTV លោក ស៊ី បាននិយាយថាការស្រុះស្រួលគ្នាទៅលើបញ្ហាពិតជាសំខាន់។ មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសចំនួន ២០ និងជួបជុំគ្នានៅទីក្រុង Vancouver នៅថ្ងៃអង្គារដើម្បីចូលរួមកិច្ចប្រជុំកំពូលអំពីការគ្រប់គ្រងមហិច្ឆិតាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងក្នុងគោលបំណងបង្កើនទំនាក់ទំនងការទូតនិងសម្ពាធហិរញ្ញវត្ថុលើរដ្ឋបាលទីក្រុងព្យុងយ៉ាងដើម្បីបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ និងគ្រាប់មីស៊ីល៕

រដ្ឋបាលលោកត្រាំកំពុងពិចារណាប្រើប្រាស់មធ្យោបាយយោធាវាយប្រហារកូរ៉េខាងជើង

របាយការណ៍ថ្មីមួយបានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាពីការវាយប្រហារលើកូរ៉េខាងជើង បន្ទាប់ពីមានភាពតានតឹងអស់ជា​ច្រើន​ខែរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងជុំវិញបញ្ហា​នុយក្លេអ៊ែរ។ យោងតាមប្រភពព័ត៌មាន Daily Telegraph បានឲ្យដឹងថា យោធាអាមេរិកកំពុង​រៀបចំ​ផែន​ការវាយប្រហារកូរ៉េខាងជើងដែលប្រទេសមួយនេះបានសាកល្បងមីស៊ីលផ្លោងក្នុងកម្រិតលឿនបំផុតក្នុងឆ្នាំ២០១៧កន្លងទៅនេះ។ ការវាយប្រហារនេះទៀតសោតគឺ​សំដៅទៅលើទីតាំង​បាញ់​បង្ហោះមីស៊ីល ឬ​ឃ្លាំងអាវុធនិងគ្រាប់មីន​របស់កូរ៉េខាងជើង អតីតមន្រ្តីខាងសន្តិសុខមួយរូបបានប្រាប់សារព័ត៌មាន The Daily Telegraph ​ថាការវាយ​ប្រហារ​នេះ​អាចមានលក្ខណៈស្រដៀងគ្នាទៅនឹងការវាយប្រហារដោយ​កងកម្លាំងអាមេរិក​ប្រឆាំង​នឹងមូលដ្ឋានអាកាស Sha'irat នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ​នេះ។ គ្រានោះ គឺនាវា​ចំបាំង​របស់​សហ​រដ្ឋអាមេ​រិកបានបាញ់មីស៊ីលរយៈ​ចម្ងាយឆ្ងាយ​ចំនួន​៥៩ គ្រាប់ទៅលើ​មូល​ដ្ឋាន​ទ័ព​អាកាសរបស់ប្រទេសស៊ីរី​៕

អាមេរិកចោទកូរ៉េខាងជើងថាជាអ្នកនៅពីក្រោយការវាយប្រហារលើប្រព័ន្ធអ៊ិនធើណេត

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានធ្វើការចោទប្រកាន់ដោយផ្ទាល់ទៅកាន់កូរ៉េខាងជើង ថានៅ ពីក្រោយការវាយប្រហារលើប្រព័ន្ធអ៊ិនធើណេត ដែលធ្វើឲ្យមានមេរោគឆ្លងចូលប្រព័ន្ធ​កុំព្យូ​ទ័រ​រាប់ពាន់គ្រឿងជុំវិញពិភពលោក។ លោក Tom Bossert ទីប្រឹក្សាសន្ដិសុខ និងជា​ទីប្រឹក្សាប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារលើបណ្តាញអ៊ិនធើណេត​របស់កូរ៉េ​ខាងជើងនេះ បានបង្កឲ្យមានមេរោគរីករាលដាលយ៉ាងខ្លាំងលើប្រព័ន្ធកុំព្យូទ័រ និងបានធ្វើឲ្យ​ខាត​បង់ទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបញ្ហានេះ កូរ៉េខាងជើងគឺជាអ្នក​ទទួល​ខុសត្រូវទាំងស្រុង។ គួររំលឹកថា ការវាយប្រហារលើបណ្តាញអ៊ិនធើណេតពីសំណាក់កូរ៉េខាងជើងនេះ បានចាប់​ផ្តើម​​​កាលពីថ្ងៃសុក្រ ទី ១២ ខែឧសភា ឆ្នាំ ២០១៧ ដែលបានធ្វើឲ្យប្រព័ន្ធ​កុំព្យូទ័​រ​មានឆ្លង​មេរោគ​​​ចំនួន​ជាង ២៣ម៉ឺនគ្រឿង...