រដ្ឋាភិបាល ហ្វីលីពីនព្រមានពីការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាកើតឡើង

96

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រថាភ្នំភ្លើងមួយនៅហ្វីលីពីនដែលបានផ្ទុះឡើងម្តងហើយម្តងទៀតនូវ កំអែភ្នំភ្លើង ផេះនិងថ្មភ្លើង បានជម្រុញអោយអ្នកភូមិជាង 78,000 នាក់ចាកចេញពីផ្ទះរបស់ពួកគេ នៅតែរីកធំជាងមុនជាមួយសិលាម៉ាក់ម៉ា និងអាចផ្ទុះឡើង។

Renato Solidum  មន្ត្រីរបស់វិទ្យាស្ថានសិក្សាភ្នំភ្លើង និងអន្តរកម្មផែនដីនិងរញ្ជួយដីរបស់ហ្វីលីពីន បាននិយាយថាស្ទើរតែពីរសប្តាហ៍នៃការផ្ទុះនេះ ភ្នំ Mayon ក្នុងខេត្តភាគឥសាន Albay បានច្រានចេញត្រឹមតែ 30% នៃសិលាម៉ាក់ម៉ា ក៏ប៉ុន្តែផ្នែកដែលរីកធំរបស់វា បានបង្ហាញពីវត្ថុធាតុដែលរលាយអាចកើតឡើងនៅជិតរណ្តៅនៅពីមុខនៃការផ្ទុះដ៏ខ្លាំងក្លា។

Solidum បាននិយាយអំពីការផ្ទុះដែលអាចកើតមានដ៏ខ្លាំងក្លាដូចទៅនឹងការផ្ទុះរបស់ភ្នំភ្លើង Mayon កាលពី 50 ឆ្នាំមុន និងការផ្ទុះមួយកាលពីឆ្នាំ 2000 ដែលវាបានបក់ផេះចំងាយ 17 គីឡូម៉ែត្រទៅលើអាកាស។ ការផ្ទុះពេលកន្លងមកបានបង្កអោយមានអ្នកស្លាប់ រួមមានការការផ្ទុះចំនូន 1814 ដង បានកប់ទីក្រុងទាំងមូលក្នុងកំទេចភ្នំភ្លើងហើយបានសម្លាប់មនុស្សចំនួន 1,200 នាក់ ក៏ប៉ុន្តែ​មិនមានរបាយការណ៍ថាមានអ្នករងរបួសពេលផ្ទុះបច្ចុប្បន្ននេះទេ។

មន្ត្រីបង្ហាញការព្រួយបារម្មណ៍ថាវាអាចបន្តរាប់ខែ រំខានការរស់នៅនិងជីវភាពរបស់ប្រជាជន ក្នុងស្រមោលភ្នំភ្លើង។ ហើយពួកគេព្រួយបារម្មណ៍ពីព្យុះអាចបោកបក់ ភ្លៀងធ្លាក់ខ្លាំងអាចទំលាក់ផេះក្រាស់ៗ កំអែភ្នំភ្លើង និងថ្មពីការរាលដាលនៃលំហូរភ្នំភ្លើងដែលហៅថាឡាហា (Lahar) និងបំផ្លិចបំផ្លាញភូមិនៅតាមវាលទំនាប។

អ្នកភូមិ លោកស្រី Alicia Marzen បានរអ៊ូរទាំពីភាពរងទុក្ខរបស់គ្រួសារគាត់ដែលសាលារៀនជាច្រើនក្លាយទៅជម្រកសង្គ្រោះបន្ទាន់ កន្លែងដែលក្មេងៗសម្រាកនៅលើឥដ្ឋ ហើយមួយចំនួនទៀតធ្លាក់ខ្លួនឈឺ។ លោកស្រី Marzen បាននិយាយថា “នៅក្នុងបន្ទប់របស់យើងអ្នកភៀសខ្លូនមួយចំនួនមានជម្ងឺគ្រុនក្តៅ ដែលអ្នកផ្សេងៗទាមទៀស្នាក់នៅ ដោយសារយើងសម្រាក់នៅលើឥដ្ឋ ហើយចៅប្រុសរបស់ខ្ញុំមានជម្ងឺក្អក និងផ្តាសាយ”។

ការខូចខាតសំខាន់ៗចំពោះកសិកម្មអំឡុងពីរសប្តាហ៍មុន មានទឹកប្រាក់លើស ២លានដុល្លា នេះបើយោងតាមមន្ត្រីកសិកម្មខេត្ត Albay លោក Cheryll Ribeta បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

ភ្នំភ្លើង Mayon បានផ្ទុះចំនួន 50 ដង ក្នុងរយៈពេល 500 ឆ្នាំ។ កាលពីឆ្នាំ 2013 ការផ្ទុះផេះបានសម្លាប់អ្នកឡើងភ្នំប្រាំនាក់ ដែលបានផ្សងព្រេងជិតកំពូលភ្នំ ទោះបីជាមានការព្រមានក្តី។

ប្រទេសហ្វីលីពីនមានភ្នំភ្លើងសកម្មចំនួន 22។ ការផ្ទុះភ្នំភ្លើង Mount Pinatubo ក្នុងឆ្នាំ 1991 គឺជាការផ្ទុះភ្នំភ្លើងដ៏ធំជាងគេបំផុតនៅទសវត្សទី 20 ដែលបានសម្លាប់ជីវិតរាប់រយនាក់៕