អ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើនឡើងដល់ ៩៥​នាក់ អ្នករបួសជាង ១៥០នាក់

79

មានមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ៩៥នាក់ ហើយរងរបួសជាង​១៥០នាក់​ដោយការបំផ្ទុះនៅទីប្រជុំជនក្នុងក្រុងកាប៊ុល ជិតទីតាំងស្ថានទូតមួយចំនួន និងអគាររដ្ឋាភិបាលនេះបើយោងតាមបណ្តាញសារព័ត៌មាន Reuters ដែលបានដកស្រង់សំដីរបស់មន្ត្រីក្រសួងសុខាភិបាល។

របាយការណ៍បឋមបានបង្ហាញថាការបំផ្ទុះនេះបានកើតឡើងក្បែរអគារដែលជាអតីតផ្ទះរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អាហ្វហ្គានីស្ថាន។

សាក្សីដែលឃើញផ្ទាល់ភ្នែក បានប្រាប់បណ្តាញសារព័ត៌មានថាហេតុការណ៍បានបង្ករដោយកាផ្ទុះគ្រាប់បែកក្នុងរថយន្តដែលបានបង្ករអោយផ្ទុះនៅជិតខ្លោងទ្វាអតីអគារទីស្តីការក្រសួង។

ឧបករណ៍បំផ្ទុះត្រូវបានលាក់ទុកនៅក្នុងរថយន្តសង្គ្រោះបន្ទាន់និងបានបង្ករអោយផ្ទុះនៅចំណុចត្រួតពិនិត្យរបស់ប៉ូលីសនៅរដ្ឋធានីអាហ្វហ្គានីស្ថាន។

ក្រុម តាលីបង់ (Taliban) បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះ យោងតាម Pajhwok។

វាបានកើតឡើងត្រឹមតែមួយសប្តាហ៍ក្រោយពីហេតុការណ៍វាយប្រហារសម្លាប់មនុស្សនៅសណ្ឋាគារ Intercontinental Hotel នៅក្នុងទីក្រុង ដែលដូចគ្នានេះដែរបានអះអាងដោយក្រុម តាលីបង់ (Taliban)៕