Ping ប្រាប់ Trump ពីកិច្ចប្រឹងប្រែងបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េត្រូវតែបន្ត

50

ប៉េកាំង: សារព័ត៌មានរដ្ឋរបស់ចិនបានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump តាមទូរស័ព្ទនៅថ្ងៃអង្គារ (ទី១៦ ខែមករា) ថាកិច្ចប្រឹងប្រែងបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េត្រូវតែបន្ត។

យោងតាមការចុះផ្សាយរបស់ទូរទសន្សន៍រដ្ឋចិន CCTV លោក ស៊ី បាននិយាយថាការស្រុះស្រួលគ្នាទៅលើបញ្ហាពិតជាសំខាន់។

មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសចំនួន ២០ និងជួបជុំគ្នានៅទីក្រុង Vancouver នៅថ្ងៃអង្គារដើម្បីចូលរួមកិច្ចប្រជុំកំពូលអំពីការគ្រប់គ្រងមហិច្ឆិតាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងក្នុងគោលបំណងបង្កើនទំនាក់ទំនងការទូតនិងសម្ពាធហិរញ្ញវត្ថុលើរដ្ឋបាលទីក្រុងព្យុងយ៉ាងដើម្បីបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ និងគ្រាប់មីស៊ីល៕