ប្រជាជនម៉ាឡេស៊ីជាង 20,000 នាក់បានជម្លៀសចេញពីទឹកជំនន់

14

មនុស្សជាង 20,000 នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបង្ខំឱ្យជម្លៀសចេញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់រីករាលដាល។

ភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ បានបណ្តាលឲ្យទឹកជន់លិចផ្ទះ និងអគារផ្សេងៗទៀត នៅតំបន់ជាច្រើននៃប្រទេស។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យនេះ មនុស្សប្រហែល 21,000 នាក់នៅក្នុងរដ្ឋចំនួន 7 ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ រួមទាំងទីក្រុង Selangor នៅជិតរដ្ឋធានី Kuala Lumpur ផងដែរ។

ទឹកជំនន់ក៏កំពុងប៉ះពាល់ដល់ការដឹកជញ្ជូន និងភ័ស្តភាផងដែរ ដោយសារផ្លូវហាយវេ និងផ្លូវដែកត្រូវបានលិចទឹក និងរាំស្ទះការរអិលបាក់ដី។

នាយករដ្ឋមន្ត្រី Ismail Sabri Yaakob បាននិយាយថា ប្រជាជនស្ថិតក្នុងភាពភ័យស្លន់ស្លោ ដោយសារតែភ្លៀងធ្លាក់ភ្លាមៗ ធ្វើឲ្យពួកគេមិនអាចរៀបចំខ្លួនសម្រាប់ការជម្លៀសចេញបាន។

នាយករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលនឹងបង្កើនការគាំទ្រសម្រាប់អ្នកជម្លៀស ដូចជាការកែលម្អលក្ខខណ្ឌអនាម័យនៅក្នុងជម្រកជាដើម។

ទឹកជំនន់ជារឿយៗកើតឡើងនៅប្រទេសម៉ាឡេស៊ីក្នុងរដូវខ្យល់មូសុង។ រដ្ឋាភិបាល​និយាយ​ថា នៅ​ថ្ងៃ​សៅរ៍​តែ​មួយ​គត់ តំបន់​មួយ​ចំនួន​បាន​កត់ត្រា​បរិមាណ​ទឹកភ្លៀង​ស្មើនឹង​មធ្យមភាគ​ប្រចាំខែ៕