កាប៊ុល: សារព័ត៌មាន TOLO របស់អាហ្វហ្គានីស្ថានបានរាយការថាកងកម្លាំងពិសេសអាហ្វហ្គានីស្ថានបានផ្ទុះអាវុធនៅព្រឹកថ្ងៃអាទិត្យនេះជាមួយខ្មាន់កាំភ្លើងនៅសេសសល់ដែលបានវាយប្រហារសណ្ឋាគារ Intercontinental ក្នុងរដ្ឋធានីកាប៊ុល។
សារព័ត៌មាន TOLO បានរាយការណ៍ថាការបាញ់កាំភ្លើងកាន់តែខ្លាំងឡើងប្រហែលម៉ោង 4 ទៀបភ្លឺថ្ងៃអាទិត្យនេះ។
រថយន្តសង្គ្រោះបានមកដល់កន្លែងកើតហេតុអំឡុងពេលស្ងាត់ពីការបាញ់ប្រហារ នេះបើយោងតាមសាក្សីដែលរស់នៅក្បែរសណ្ឋាគារបានប្រាប់សារព័ត៌មាន CNN។
អ្នកនាំពាក្យរងរបស់ក្រសួងកិច្ចការផ្ទៃក្នុងលោក Nasrat Rahimi បានប្រាប់សារព័ត៌មាន CNN ថាកងកម្លាំងពិសេសអាហ្វហ្គានីស្ថានបានព្យាយាមវាយប្រហារជនល្មើស។
លោក Rahimi បាននិយាយថាអ្នកបាញ់ប្រហារពីរនាក់ក្នុងចំណោមបួននាក់ក្នុងសណ្ឋាគារត្រូវបានបាញ់សម្លាប់។ គាត់បាននិយាយថាជាន់ទីបីរបស់សណ្ឋាគារដែលជាកន្លែងចុងភៅត្រូវបានបាញ់ប្រហារ។
មេបញ្ជាការកងកម្លាំពិសេសអាហ្វហ្គានីស្ថានបានប្រាប់សារព័ត៌មាន CNN ថាអ្នកបាញ់ប្រហារបានចូលក្នុងបន្ទប់ចុងភៅ បន្ទាប់មកពួកគេទៅជាន់ទីបួន។
លោករដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត Wahid Majrooh បាននិយាយថាក្រុមការងាររថយន្តសង្គ្រោះបានទៅដល់ទីនោះរង់ចាំភ្លើងខៀវដើម្បីចូលក្នុង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមាននៅសប្តាហ៍នេះពីការវាយប្រហារដែលអាចកើតមាននៅក្នុងរដ្ឋធានីកាប៊ុល។
របាយការណ៍បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមជ្រុលនិយមអាចមានផែនការវាយប្រហារសណ្ឋាគារក្នុងរដ្ឋធានីកាប៊ុល ដូចជាសណ្ឋាគារ Baron នៅជិតអាកាសយាន្តដ្ឋានអន្តរជាតិ Hamid Karzai៕