អាជ្ញាធរឲ្យប្រុងប្រយត្នគ្រោះថ្នាក់ចរាចរណ៍ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម

គណៈកម្មាធិការចរាចរណ៍ផ្លូវគោក ជំរុញឲ្យអ្នកបើកបរទាំងអស់ប្រុងប្រយត្នគ្រោះថ្នាក់ចរាចរណ៍ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម នៅពាក់កណ្តាលខែកុម្ភៈ ដើម្បីការពារសុវត្ថិភាព ដោយថា គ្រោះ​ថ្នាក់​មាន​​​​កំណើន​ខ្ពស់ជារៀង​រាល់ឆ្នាំ។ ក្នុងលិខិតមួយរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៩នេះ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានកំណើនខ្ពស់ នៅរាល់ពិធីបុណ្យផ្សេងៗ បណ្ដាលឲ្យមានកំណើនជនរងគ្រោះ ជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្ដិជាច្រើន។ ហេតុនេះហើយគណៈកម្មាធិការអំពាវនាវទៅអ្នកធ្វើដំណើរក្នុង​ ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកុម្ភៈនេះ​ ឲ្យ​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយមិនត្រូវ​បើក​បរក្នុង​ស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព ការវ៉ាជែងប្រថុយប្រថាន...

ថ្ងៃរៀបការបុរសម្នាក់ខ្យល់គរស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល

បុរសម្នាក់បានខ្យល់គរដួលស្លាប់នៅចំថ្ងៃរៀបការនៅខេត្តឧត្តមមានជ័យ បង្កឲ្យមានការភ្ញាក់​ផ្អើលខ្លាំង ដល់​ភ្ញៀវ​ដែល​បាន​មក​ចូល​ក្នុង​ពិធី​មង្គលការ​។​ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ នៅ​ភូមិ​ពោធិ​ ឃុំ​បេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ​។​ ​តាមការចុះផ្សាយដដែលលោក​ឧត្តមសេនីយ៍ត្រី​ ឡឹ​ក​ សុខា​ ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ស​ ចាន់​ឌី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាល​ក្របី​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​...

មនុស្ស ៣នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យមួយនៅបន្ទាយមានជ័យ

យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆាប់ឆេះតូប​លក់​ឥ​វ៉ា​ន់​ ចាបហួយ​១​ កន្លែង​មួយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ កុម្ភៈនេះ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាវេលា​ម៉ោង​១២​ និង​៣០​នាទី​ រំលង​អា​ធ្រា​ត​ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​តូប​លក់​ឥ​វ៉ា​ន់​ ចាបហួយ​១​ កន្លែង​ នៅ​ភូមិ​សែន​សំ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ ចំនួន​៣​នាក់​។ ការចុះផ្សាយដដែលបន្តថាមូលហេតុ​ដែលបណ្តាល​ឲ្យកើតមានអគ្គិភ័យនោះមក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ខ្សែភ្លើង​ ដែលធ្វើឲ្យស្លាប់មនុស្ស ៣នាក់ ដែលមានម្ដាយម្នាក់អាយុ ៤២ឆ្នាំ និងកូនស្រី...

អ្នកនេសាទម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់លើទូក

បុរសម្នាក់ដែលជាអ្នកនេសាទត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់នៅលើទូកក្នុងខេត្តកោះកុងកាលពីម្សិលមិញ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២៩​ ខែមករា​ វេលា​ម៉ោង​១២​និង​២០​ថ្ងៃត្រង់​ មាន​ករណី​រន្ទះបាញ់មួយបណ្ដាឲ្យ​មនុស្ស​ម្នាក់ស្លាប់​នៅ​លើ​ទូក​ នៅ​ចំណុច​ព្រែក​ពយ​ពេ​ច​ ស្ថិត​ក្នុងភូមិ​ កំពង់​ស្តាំ​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ។ តាមការចុះផ្សាយដដែលបានឲ្យដឹងថាជន​រង​គ្រោះ​ឈ្មោះ​ សិង្ហ​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​ នេសាទ​ និង​ ជា​អនុប្រធាន​ប្រជា​ការពារ​​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ពេល​​បើកទូក​ទៅ​លើក​លប​ក្តាម​ពេល​មេឃ​កំពុង​ភ្លៀង​ជាមួយ​កូន​ចំនួន ​២​នាក់​។ តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្រោយ​ពេល​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ សាកសព​សមត្ថកិច្ច​បាន​ប្រគល់​​​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

បុរសម្នាក់ដើរចូលកងរថយន្តបណ្ដាលឲ្យកិនស្លាប់ភ្លាមៗនៅកណ្ដាល

បុរស​ម្នាក់មិនដឹង​មាន​វិបត្តិ​អ្វី​ បាន​ដើរ​សំដៅ​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ ដែល​កំពុង​បើក​តាម​ដងផ្លូវ​បណ្ដាល​ឲ្យ​កិន​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាមៗនៅខេត្តកណ្ដាល​។​ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​២៥​នាទី​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ។​ ការចុះផ្សាយដដែលមន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ រីឯ​រថយន្ត​ម៉ាក​HINO​ ធុន​ធំ​ ពណ៌​ខៀវ​ ពាក់​ស្លា​លេខ​ ក្រុងព្រះសីហនុ​3A-1168​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ ទុក​រថយន្ត​ចោល​រត់គេច​ខ្លួន​បាត់​​។​ ​ការចុះផ្សាយដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើត​ហេ​តុសាក្សី​បានឃើញ​ជន​រង​គ្រោះជា​អ្នក​ថ្មើរជើង​ បាន​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​ក៏​បាន​ឈប់​ ខណៈនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​កំពុង​បើក​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ​ស្រាប់តែ​ជន​រង​គ្រោះជា​អ្នក​ថ្មើរជើង​...