ស្ករត្នោតជាច្រើនតោនសង្ស័យថាមានសាធាតុគីមី

ស្ករត្នោតជាច្រើនតោន ត្រូវបានអាជ្ញាធរចុះបង្រ្កាបដោយសង្ស័យថាមានលាយ​សារធាតុគីមី​ដែលអាច​ធ្វើ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី ១៧ ខែ មករានេះ អាជ្ញាធរបានចុះបង្រ្កាបសិប្បកម្ម ផលិត​ស្ករត្នោត​កែច្នៃ​ ២ ទីតាំង​ដែលស្ថិតនៅ​ផ្ទះ​លេខ​២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែល​សង្ស័យថាមាន​លាយ​​សារធាតុគីមី​​ដែលអាច​ធ្វើ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ។ នេះបើតាមការ​ចុះ​ផ្សាយ​​របស់​ព័ត៌មាន​Freshnews​។ ការចុះផ្សាយដដែលបន្តថាក្រោយការចុះពិនិត្យ សមត្ថកិច្ចបានរកឃើញថាសិប្បកម្មផលិតស្ករត្នោតទាំង ២កន្លែងនោះ មានការប្រើប្រាស់ម្សៅដែលអាចបំលែងទៅជាស្ករត្នោតបាន។ ជាមួយគ្នានោះដែរសមត្ថកិច្ចក៏បាននាំម្ចាស់សិប្បកម្មផលិតស្ករត្នោតនោះ​ទៅកាន់នាយកដ្ឋានប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បីធ្វើការសួរនាំ ដោយនាំយកទាំងវត្ថុតាងជា ស្ករត្នោត ស្ករស ម្សៅស និងវត្ថុផ្សេងទៀត...

កម្ពុជា-វៀតណាមរួមគ្នាសាងសង់ផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»

កម្ពុជា-វៀតណាមបានរួមគ្នាបើកការដ្ឋានសាងសងផ្សារគំរូព្រំដែនមួយជាលើកដំបូងឈ្មោះថា «ផ្សារដា» ដើម្បី​បង្កើន​​ទំហំ​ពាណិជ្ជ​កម្ម​នៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមករានេះរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរស័ក្តិ និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាលោក វ៉ូ ហ្គុងមិញ (Vu Quang Minh)បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា»  ដែលមាន​ទីតាំង​ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ និងជាប់ព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។ ការចុះផ្សាយដដែលនោះឲ្យដឹងថាលោក ប៉ាន សូរស័ក្តិបានថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋាន​សាង​សង់ថា...

នាយករដ្ឋមន្រ្តីហ៊ុន សែន៖ រីករាយការផ្ដួចផ្ដើមបើកចរាចរណ៍ផ្លូវទឹកពីតាខ្មៅទៅព្រែកព្នៅ

លោកនាយករដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​លើក​ឡើងថា​លោក​សាទរ​ចំពោះការ​ផ្តួចផ្តើម​ឲ្យបង្កើត​​នូវការ​​ធ្វើដំណើរ​​តាម​ផ្លូវទឹក ពីទីក្រុងតាខ្មៅ ទៅព្រែព្នៅ ដោយលោក​ថាដើម្បីកាត់​បន្ថយការកកស្ទះ​ចរាចរណ៍។ នេះបើតាមការលើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះព្រឹកនេះ ខណៈដែល​លោកកំពុង​​ជួប​​​​សំណេះ​សំណាល​​ជាមួយអ្នក​ម៉ូតូឌុប អ្នកតាក់ស៊ី ​និង អ្នករត់ម៉ូតូកង់បី ប្រមាណជាង ៤ពាន់នាក់នៅកោះពេជ្រ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការសប្បាយរីករាយចំពោះ គំនិតនៃការផ្ដួចផ្ដើម​បង្កើត​នូវ​ការ​ធ្វើដំណើរតាមផ្លូវទឹកពីតាខ្មៅ ទៅព្រែកព្នៅ។ នេះគឺជាការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ផង នឹងទាក់ទាញ​ទេសចរណ៍ផងដែរ ជាពិសេសពីរាជធានីភ្នំពេញទៅព្រែកព្នៅ»។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងដែរថាការបើកដំណើរការចរាចរណ៍ផ្លូវទឹក​នេះ​គឺបានបង្ហាញពីការ​រីក​​ចម្រើន​លើវិស័យគមនាគមន៍តាមផ្លូវទឹក ហើយវាជាចំណែកមួយនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ផង​ដែលនឹងផ្ដល់ការងារជាច្រើនថែមទៀតដល់...

ព្រលានយន្តហោះអន្តរជាតិថ្មីមួយគ្រោងនឹងសាងសងនៅក្រុងតាខ្មៅ

ព្រលានយន្តហោះអន្តរជាតិថ្មីមួយបន្ថែមទៀតនឹងគ្រោងនឹងសាងសង ស្ថិតក្នុងនៅក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានទំហំប្រមាណ ២៦០០ ហិកតា និង ប្រាក់វិនិយោគប្រមាណ ១៥០០លានដុល្លារ។ ក្នុងលិខិតផ្លូវការមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១៧ ហើយផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី ១២ ខែមករា ម្សិលមិញ ដែលផ្ញើទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថារដ្ឋាភិបាលបានសម្រេចឯកភាពក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងលិខិតដដែលនោះបន្ថែមថាការសាងសងព្រលានយន្តហោះថ្មីនេះមានឈ្មោះថា...

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅឆ្នាំ២០១៧មានសញ្ញាវិជ្ជមានច្រើនជាងឆ្នាំ២០១៦

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា នៅឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគឺបានប្រសើរឡើងវិញបន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០១៦កន្លងទៅ។ បើតាមតួលេខចុងក្រោយនៃការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល១១ខែឆ្នាំ២០១៧ ការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅទីផ្សារអាមេរិកគឺបានកើនឡើងអត្រាដល់ទៅ៧.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។ តួលេខបានបង្ហាញថា រយៈពេល១១ខែឆ្នាំ២០១៧ ទំហំទឹកប្រាក់នៃការនាំចេញបានកើនឡើងដល់ទៅ២៨២៦លានដុល្លារ ខណរយៈដូចគ្នាកាលពីឆ្នាំ២០១៦សម្រេចបានទឹកប្រាក់ត្រឹមតែជាង២៦៣៣លានដុល្លារប៉ុណ្ណោះ។ កំណើននៃការនាំចេញនៅឆ្នាំ២០១៧ គឺជាការប្រសើរឡើងវិញនៃទំហំនៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្លាក់ចុះអត្រាដល់ទៅ៧%នៅឆ្នាំ២០១៦។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំទី២របស់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប៕

អតិផរណានៅកម្ពុជាក្នុងឆ្នាំ២០១៧ទាបជាងការរំពឹងទុក

កម្រិតអត្រាអតិផរណានៅកម្ពុជាក្នុងឆ្នាំ២០១៧កម្រិត២,៩% ដែលជាអត្រាមួយទាបជាងការរំពឹងទុកដែលត្រូវបានព្យាករថា មានកំណើន៣,៨%។ អត្រានេះ ក៏ទាបជាងកាលពីឆ្នាំ ២០១៦ បន្តិចផងដែរ មានប្រមាណ ៣ភាគរយ ដោយសារតែការកើនយឺតនៃតម្លៃម្ហូបអាហារ បន្លែ ត្រី សាច់និងអង្ករ ក៏ដូចជាប្រេងឥន្ធនៈជាដើម។ យោងតាមតួលេខធនាគារជាតិនៃកម្ពុជាបង្ហាញថា ក្រុមម្ហូបអាហារនៅតែបន្តរួមចំណែកធំជាងគេប្រ មាណ ២ភាគរយ នៃកម្រិតអតិផរណារួម ដែលរុញច្រានដោយការបន្តឡើងថ្លៃ បន្លៃ ត្រី សាច់ និងអង្ករ បន្ទាប់មកក្រុមទំនិញ...

ចិនត្រៀមថវិកាជាង២រយលានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងតូច-ធំ នៅកម្ពុជា

(ភ្នំពេញ)៖ រដ្ឋាភិបាលចិនបានត្រៀមកញ្ចប់ថវិកាសរុបចំនួន ១,៨០០លានយ័ន ​ប្រមាណ​២៧៦​លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងតូច-ធំ នៅកម្ពុជា។ គម្រោងនេះត្រូវបាន​លើក​ឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅព្រឹកថ្ងៃទី១១ ខែ​មករានេះ។ នេះបើយោងតាមបណ្តាញទំនាក់ទំនង​សង្គមហ្វេស​ប៊ុក​របស់សម្តេចនៅថ្ងៃនេះ។ កញ្ចប់ថវិកាសរុបចំនួន ១,៨០០លានយ័ននេះរួមមាន៖ មូលនិធិឥតសំណង ១,២០០លានយ័ន សម្រាប់​គម្រោងអភិវឌ្ឍខ្នាតតូច និងមូលនិធិប្រមាណ ៦០០លានយ័នថែមទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍ធំៗ...

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិននៅលើឯកសារចំនួន១៩។ ក្នុងនោះភាគីទាំងពីរ បានចុះកិច្ចព្រម ព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប«តេជោ១» ផងដែរ។ ក្នុងតារាងឯកសារដែលស្នើសុំហត្ថលេខា ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានអោយដឹងថា កិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប«តេជោ១» គឺធ្វើឡើងរវាងភាគី...

កម្ពុជា-ចិន ឯកភាពគ្នាបង្កើតទំហំពាណិជ្ជកម្មទ្វេភាគីអោយបាន៦ប៊ីលានដុល្លារក្នុងឆ្នាំ២០២០

(ភ្នំពេញ)៖ ក្រោយជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនរួចហើយនោះ ភាគីទាំងពីរបានចេញសេចក្តីរួមស្តីពីលទ្ធផលនៃជំនួបនេះ។ ក្នុងនោះកម្ពុជា-ចិន បានឯកភាពគ្នាបង្កើនទំហំ និងកម្រិតពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រេច គោលដៅពង្រីកទំហំពាណិជ្ជកម្មអោយដល់ ៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០ តាមផែន ការ។ នេះបើយោងតាមសេចក្តីប្រកាសរួមចុះថ្ងៃទី១១ ខែមករានេះ។ សេចក្តីប្រកាសរួមនោះ បានអោយដឹងថា ភាគីចិន នឹងរៀបចំសកម្មភាពលើកកម្ពស់​ពាណិជ្ជ​កម្ម...

ក្រសួងទេសចរណ៍ថាភ្ញៀវទេសចរណ៍បរទេសកើនជិត ១២ ភាគរយ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៥.៦លាននាក់ ដែលចំនួននេះកើនឡើងជិត ១២ភាគរយ បើប្រៀបនឹងឆ្នាំ ២០១៦។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងបែបនេះតាមរយៈសារព័ត៌មាន Freshnews នៅថ្ងៃទី ១០ ខែមករា នេះ ថា ក្នុងឆ្នាំ២០១៧  កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៥.៦លាននាក់ ដែលចំនួននេះកើនឡើងជិត ១១,៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦...