ស្ករត្នោតជាច្រើនតោនសង្ស័យថាមានសាធាតុគីមី

ស្ករត្នោតជាច្រើនតោន ត្រូវបានអាជ្ញាធរចុះបង្រ្កាបដោយសង្ស័យថាមានលាយ​សារធាតុគីមី​ដែលអាច​ធ្វើ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី ១៧ ខែ មករានេះ អាជ្ញាធរបានចុះបង្រ្កាបសិប្បកម្ម ផលិត​ស្ករត្នោត​កែច្នៃ​ ២ ទីតាំង​ដែលស្ថិតនៅ​ផ្ទះ​លេខ​២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែល​សង្ស័យថាមាន​លាយ​​សារធាតុគីមី​​ដែលអាច​ធ្វើ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ។ នេះបើតាមការ​ចុះ​ផ្សាយ​​របស់​ព័ត៌មាន​Freshnews​។ ការចុះផ្សាយដដែលបន្តថាក្រោយការចុះពិនិត្យ សមត្ថកិច្ចបានរកឃើញថាសិប្បកម្មផលិតស្ករត្នោតទាំង ២កន្លែងនោះ មានការប្រើប្រាស់ម្សៅដែលអាចបំលែងទៅជាស្ករត្នោតបាន។ ជាមួយគ្នានោះដែរសមត្ថកិច្ចក៏បាននាំម្ចាស់សិប្បកម្មផលិតស្ករត្នោតនោះ​ទៅកាន់នាយកដ្ឋានប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បីធ្វើការសួរនាំ ដោយនាំយកទាំងវត្ថុតាងជា ស្ករត្នោត ស្ករស ម្សៅស និងវត្ថុផ្សេងទៀត...

ក្រុមហ៊ុន Hyundai នៅតែរក្សាបាននូវកំណើនលក់ខ្ពស់ក្នុងទីផ្សារកម្ពុជាទោះមានការរារាំងខ្លះពីបញ្ហាកូវីដ១៩

ក្រុមហ៊ុនរថយន្ត Hyundai នៅតែបន្តនាំចូលរថយន្តម៉ូឌែលថ្មីមកកាន់ទីផ្សារកម្ពុជា ដើម្បី ឆ្លើយ តប ទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន ខណះការបញ្ជាទិញ បានហក់ឡើងខ្ពស់ ក្នុងពេលដែលក្រុមហ៊ុនបានប្រកាសទទួលការកក់ទុកជាមុន បើទោះបីជា ស្ថានភាពកូវីដ នៅកម្ពុជា នៅតែបន្តអូស បន្លាយក៏ដោយ។ក្រុមហ៊ុនរថយន្ត Hyundai អាចនិយាយបានថា គឺជាក្រុមហ៊ុននាំចូលរថយន្តស៊េរីថ្មីមួយ ដែលមានចំណែកទីផ្សារខ្ពស់ជាងគេមួយនៅក្នុងទីផ្សារ ជាមួយនឹងការគាំទ្រ កម្រិត គុណភាព តម្លៃ និងផាកសុខភាព...

មន្ទីទេសចរណ៍ខេត្តព្រះសីហនុជំរុញអោយមាន ការវិនិយោគកន្លែងស្នាក់នៅបែបប្រណិតបន្ថែមក្នុងខេត្ត

ភ្នំពេញ៖ ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ ថាតម្រូវការ ស្នាក់នៅបែបប្រណិតក្នុងក្រុងព្រះសីហនុ នៅមិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសជាតិ និងអន្តរជាតិ ដែលកំពុងមានសន្ទះកើនឡើងខ្លាំងក្នុងខេត្តនេះ។ថ្លែងក្នុងពិធីសម្ភោធន៍ជាផ្លូវការនៃសណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នៅព្រឹកថ្ងៃទី២២ កញ្ញានេះ នៅក្រុងព្រះសីហនុ លោក តាំង សុចិត្រ គ្រីស្នា ប្រធានមន្ទីទេសចរណ៍ ចេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ទាមទារអោយមានការវិនិយោគបន្ថែមទៅលើកន្លែងស្នាក់នៅបែបប្រណិតអោយបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈបច្ចប្បន្នខេត្តនេះ អាចទាក់ទាញភ្ញៀវទេសចរ...

ការវិនិយោគដោយផ្ទាល់ពីបរទេស វិស័យសំណង់មានកំណើនខ្ពស់ជាងគេ

ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨៖ អ្នកសេដ្ឋកិច្ចអះអាងថាការវិនិយោគដោយផ្ទាល់ពីបរទេស វិស័យសំណង់មានកំណើនខ្ពស់ជាងគេ ដោយទុនវិនិយោគក្នុងវិស័យនេះ កើនដល់ជាង២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០១៨។លោក តេង ឌឺឡុច អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានអោយដឹងនាថ្ងៃទី១៥ ខែសីហានេះថា ការកើនឡើងពីវិស័យសំណង់ក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងអោយឃើញពីការរីកចម្រើននៃកំណើនសេដ្ឋកិច្ចជាតិដោយកម្ពុជាអាចទទួលបាននូវផលចំណេញច្រើនពីការកើនឡើងនេះ។ លោកបញ្ជាក់ថាកម្ពុជានឹងទទួលបានផលចំណេញច្រើនពីការវិនិយោគដោយផ្ទាល់ពីបរទេស ដូចជាការបង្កើតការងារដល់ប្រជាពលរដ្ឋ បង្កើតការប្រកួតប្រជែង បង្កើតចំណូលចូលសេដ្ឋកិច្ចជាតិ តាមរយៈការប្រមូលពន្ធជាដើម។លោកបន្តថាបើទោះបីជាសំណង់អគារខ្ពស់មានការកើនឡើងក៏ដោយ ក៏លោកយល់ឃើញថាកម្ពុជាត្រូវបង្កើនការវិនិយោគសំណង់អគារបន្ថែមផងដែរ ដើម្បីត្រៀមឆ្លើយតបទៅនឹងការប្រែប្រួលជាសាកលនៃសេដ្ឋកិច្ចពិភពលោក។ ហើយដើម្បីបន្តទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែម...

ក្រសួងថាភ្ញៀវទេសចរជិត ១លាននាក់ដើរកំសាន្តថ្ងៃបុណ្យចូលឆ្នាំចិន

ក្រសួងបានឲ្យដឹងថាភ្ញៀវទេសចរជិត ១លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ១០ម៉ឺននាក់ ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ។ ក្រសួងទេសចរបានលើកឡើងនៅក្នុងហ្វេសប៊ុករបស់ខ្លួនថាក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង ៨៦៤,៧៧០នាក់ កើនឡើង​ប្រមាណ៥៤.៥៦%។ ការចុះផ្សាយដដែលបន្តថាក្នុងចំណោមភ្ញៀវទេសចរជិត ១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩% ។ តាមការចុះផ្សាយដដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក...

ក្រុមហ៊ុនអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជាថាខ្លួននឹងបង្កើនបរិមាណផលិតចេកស្រស់ឲ្យបាន៥ពាន់តោនក្នុងឆ្នាំ២០២០

ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មកម្ពុជា ហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) នឹងបង្កើនបរិមាណផលិតកម្ម ចេកស្រស់ ឲ្យកើនឡើងដល់៥០០ពាន់តោន ក្នុងឆ្នាំ២០២០ ខណៈបច្ចប្បន្នក្រុមហ៊ុននេះ ក៏មានរោងចក្រវេចខ្ចប់ចំនួន១០ផងដែរនៅកម្ពុជា ដែលមានសមត្ថភាពផលិតបាន២៥ម៉ឺនតោនក្នុង១ឆ្នាំ។ ការលើកឡើងនេះ ត្រូវបានក្រុមហ៊ុន ប្រកាសនៅក្នុង ជំនួបពិភាក្សាការងារ ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុន សម្រេចបានលើផែនការ វិនិយោគសម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ រវាងឯកឧត្តម វេង...

អគារលំដាប់ពិភពលោកកម្ពស់៦០០ម៉ែត្រគ្រោងនឹងជំនួសសណ្ឋាគារកាំបូឌីយ៉ាណា

រាជធានីភ្នំពេញៈ យោងតាមការចុះផ្សាយជាផ្លូវការរបស់កាសែត The Phnom Penh Post ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ នេះ គម្រោងសាងសង់អគារលំដាប់ពិភពលោកកម្ពស់៦០០ម៉ែត្រនៅលើទីតាំងសណ្ឋាគារកាំបូឌីយ៉ាណា សព្វថ្ងៃត្រូវបានដាក់ស្នើទៅដល់ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និង សំណង់ ហើយ។ លោក សេង ​ឡូត អ្នកនាំពាក្យនៃក្រសួងរៀបចំដែនដី បាននបញ្ជាក់ថា “វាគ្រាន់តែជាគម្រោងប៉ុណ្ណោះ ពេលនេះ...ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានស្នើសុំអាជ្ញាប័ណ្ណសម្រាប់គម្រោងនេះហើយ។ សណ្ឋាគារកាំបូឌីយ៉ាណានឹង ត្រួវវាយកម្ទេចចោល​ ហើយនឹងសង់អគារថ្មីមួយនៅទីនោះ។” បើតាមប្រភពដដែល...

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិននៅលើឯកសារចំនួន១៩។ ក្នុងនោះភាគីទាំងពីរ បានចុះកិច្ចព្រម ព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប«តេជោ១» ផងដែរ។ ក្នុងតារាងឯកសារដែលស្នើសុំហត្ថលេខា ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានអោយដឹងថា កិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប«តេជោ១» គឺធ្វើឡើងរវាងភាគី...

ប៊ីចេង​ក្លែងក្លាយ​រាប់តោន ត្រូវបានសមត្ថកិច្ចបង្រ្កាប​នៅ​ទីតាំង​ផលិត ៣កន្លែង

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានចុះ​បង្ក្រាប​ទីតាំងផលិតប៊ីចេងក្លែងក្លាយចំនួន ៣កន្លែងក្នុងទីក្រុងភ្នំពេញ​ និង​បានដកហូតប៊ីចេង​ក្លែងក្លាយជា​ច្រើនតោន​​។ កាលពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ព្រះរាជអាជ្ញារង នៃ​អយ្យការ​​អមសា​លាដំបូង ដឹកនាំដោយលោក លី សុផាន់ណា បានចុះបង្រ្កាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣​កន្លែង ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងបង្រ្កាបបានប៊ីចេងសញ្ញារូបវែកក្លែងក្លាយទាំងច្រករួច និង​មិនទាន់ច្រក់ជាច្រើនតោន។ នេះបើតាមការចុះផ្សាយ​នៅលើបណ្ដាញហ្វេសប៊ុក សង្គម...

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅឆ្នាំ២០១៧មានសញ្ញាវិជ្ជមានច្រើនជាងឆ្នាំ២០១៦

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា នៅឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគឺបានប្រសើរឡើងវិញបន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០១៦កន្លងទៅ។ បើតាមតួលេខចុងក្រោយនៃការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល១១ខែឆ្នាំ២០១៧ ការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅទីផ្សារអាមេរិកគឺបានកើនឡើងអត្រាដល់ទៅ៧.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។ តួលេខបានបង្ហាញថា រយៈពេល១១ខែឆ្នាំ២០១៧ ទំហំទឹកប្រាក់នៃការនាំចេញបានកើនឡើងដល់ទៅ២៨២៦លានដុល្លារ ខណរយៈដូចគ្នាកាលពីឆ្នាំ២០១៦សម្រេចបានទឹកប្រាក់ត្រឹមតែជាង២៦៣៣លានដុល្លារប៉ុណ្ណោះ។ កំណើននៃការនាំចេញនៅឆ្នាំ២០១៧ គឺជាការប្រសើរឡើងវិញនៃទំហំនៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្លាក់ចុះអត្រាដល់ទៅ៧%នៅឆ្នាំ២០១៦។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំទី២របស់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប៕