ជនជាតិចិនជិត ៥០នាក់មកតវ៉ានៅស្ថានទូតករណីថៅកែមិនបើកប្រាក់ខែ
នៅព្រឹកនេះមានជនជាតិចិនប្រមាណជិត ៥០នាក់ បានឡើងមកតវ៉ានៅមុខស្ថានទូតចិនប្រចាំនៅកម្ពុជា ករណីថៅកែជនជាតិចិនមិនបើកប្រាក់ខែ។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោ០៦និង១០នាទី នៅមុខស្ថានទូតចិន មានកម្មករជនជាតិចិនចំនួន៤៦នាក់ ដែនធ្វើកាសំណង់នៅក្រុងព្រះសីហនុ មកសុំកិច្ចអន្តរាគមន៍ជួយដោះស្រាយប្រាក់ខែដែលថៅកែមិនទាន់បើកឲ្យពួកគេ។
តាមការចុះផ្សាយដដែលបន្តថាកម្មករជនជាតិចិនទាំងនោះក៏បានធ្វើដំណើដោយថ្មើរជើងតាមផ្លូវម៉ៅសេទុង ទៅកាន់ការិយាល័យទីព្រឹកសារពាណិជ្ជកម្ម និងសេដ្ឋកិច្ច របស់ស្ថានទូតនៃប្រទេសចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមនអោយជួយដោះស្រាយដែរ តែមិនទាន់មានលទ្ធផលនៅឡើយទេ ៕
មនុស្ស ៣នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យមួយនៅបន្ទាយមានជ័យ
យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆាប់ឆេះតូបលក់ឥវ៉ាន់ ចាបហួយ១ កន្លែងមួយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ កុម្ភៈនេះ។
បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាវេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត មានករណីអគ្គីភ័យឆាបឆេះតូបលក់ឥវ៉ាន់ ចាបហួយ១ កន្លែង នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន៣នាក់។
ការចុះផ្សាយដដែលបន្តថាមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនោះមកពីឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើង ដែលធ្វើឲ្យស្លាប់មនុស្ស ៣នាក់ ដែលមានម្ដាយម្នាក់អាយុ ៤២ឆ្នាំ និងកូនស្រី...
សម្ដេចហ៊ុន សែន បញ្ជាឲ្យចាប់រថយន្តកែច្នៃទាំងអស់
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាថ្ងៃនេះឲ្យមន្រ្តីទូទាំងប្រទេសអន្តរគមន៍ចាប់រថយន្ត ត ឬកែច្នៃទាំង អស់ដោយថារថយន្តនោះអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើរ របស់ប្រជា ពលរដ្ឋ។
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន លើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថាចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា...
រដ្ឋាភិបាលដាក់តំបន់កោះរ៉ុងជាឧទ្យានជាតិសមុទ្រ
រដ្ឋាភិបាលកម្ពុជាសម្រេចឲ្យបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុងដែលមានទីតាំងនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុងដែលមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២,៤៤៨ហិកតា។
តាមអនុក្រឹត្យដដែលឧទ្យានជាតិសមុទ្រកោះរ៉ុងនោះស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុងនោះមានផ្ទៃដីទំហំ៥៣១១ហិកតា និងផ្ទៃទឹកសមុទ្រទំហំ ៤៧,១៣៧ហិកតា ដូចមានផែនទីភ្ជាប់មកជាមួយ។
តាមអនុក្រឹត្យការដាក់តំបន់នេះឧទ្យានជាតិសមុទ្រកោះរ៉ុង មានគោលបំណង ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ...
ពលរដ្ឋរងគ្រោះ ១៨នាក់ត្រូវបានជួយសង្រ្គោះឲ្យវិលមកកម្ពុជាវិញ
Normal
0
false
false
...
មុខមាត់ថ្មីនៃស្ថានីយ៍រាជាយស្ម័យយានក្រុងប៉ោយប៉ែតក្រោយជួសជុល
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហាញ រូបភាពស្ថានីយ៍រថភ្លើងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុននិងក្រោយការជួសជុលកែលម្អ។ ស្ថានីយ៍ រថភ្លើងមួយនេះមានផ្ទៃក្រឡាដីទំហំ ៧១,៨០៧ ម៉ែត្រការ៉េ ដែលត្រូវបានកសាងតាំងពីសម័យអាណានិគមនិយម បារាំងមកម្ល៉េះ ហើយជាអកុសល វារងការខូចខាត មានសភាពចាស់ទ្រុឌទ្រោម ដោយសារសម័យសង្រ្គាម។
គម្រោងជួសជុលនិងស្តារឡើងវិញនូវស្ថានីយ៍រថភ្លើងប៉ោយប៉ែតស្ថិតក្រោមការគ្រប់គ្រងម៉ៅការដោយ នាយកដ្ឋានផ្លូវដែក ផ្តល់ទីប្រឹក្សាបច្ចេកទេសដោយ ក្រុមហ៊ុននីប៉ុងកូអេ...
រដ្ឋាភិបាលថាបទល្មើសគ្រឿងញឿនកើនឡើងជាង ៩២ភាគរយ
ក្រសួងមហាផ្ទៃថាករណីបទល្មើសគ្រឿងដែលបង្ក្រាបបានក្នុងឆ្នាំ ២០១៧ មានការកើនឡើងជាង ៩២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦។
ការលើកឡើងបែបនេះនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ឆ្នាំ២០១៧។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ការចុះផ្សាយនោះបានលើកយកប្រសាសន៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថាកាលពីឆ្នំា២០១៧ កន្លងទៅ បទល្មើសគ្រឿងញៀនបង្រ្កាបបាន ៨ ១៧៣ ករណី ហើយចំនួននេះកើនឡើង ៩២,៤៨ភាគរយ...
មុនចូលឆ្នាំខ្មែរនឹងមានផ្លូវដែកមួយខ្សែចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
រដ្ឋាភិបាលប្រកាសថានឹងដាក់ឲ្យដំណើរការផ្លូវដែកមួយខ្សែរដែលមានប្រវែងជាង ១០០០ម៉ែត្រ ចូលទៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រសួងសាធារណៈការ និង ដឹកជញ្ជូនបានផ្សព្វផ្សាយឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនព្រឹកនេះថា ការដ្ឋានសាងសង់ផ្លូវដែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលើផ្លូវប្រវែង ១៣០០ម ពេលនេះសាងសង់បានប្រវែង ៥០០ម។
ក្រសួងបានបន្តទៀតថាផ្លូវដែកនេះក្រសួងនឹងគ្រោងដាក់ឲ្យដំណើរការចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាផ្លូវការឲ្យបានមុនពេលចូលឆ្នាំខ្មែរខាងមុខ៕
អាជ្ញាធរថាស្ពានថ្មើរជើងរង្វង់មូលនាងគង្ហីងសាងសង់បានពាក់កណ្ដាល
រដ្ឋាភិបាលថាការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលពាក់កណ្ដាលហើយ។
តាមការចុះផ្សាយរបស់រដ្ឋបាលសាលារាជធានីបានឲ្យដឹងថាគិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលបាន ៥០% ដោយសសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល បានចាក់បេតុងរួចរាល់។
ការចុះផ្សាយដដែលបន្តថាចំពោះមុខ ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គុំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គុំសំណង់ជណ្តើរយន្ត៕
ស្ថានទូតប្រកាសពីការបន្តភាពស្របច្បាប់ដល់ពលករនៅថៃ
ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃប្រកាសពីការបន្តសុពលភាពស្នាក់នៅ និងធ្វើការដល់ពលករ នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ០២ ខែកុម្ភៈស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃបានឲ្យដឹងថាអាជ្ញាធរថៃបានបើកដំណើរការការិយាល័យច្រកចេញចូលតែមួយ ៧៦ កន្លែងទូទាំងប្រទេសដើម្បីផ្ដល់សុពលភាពការ ស្នាក់នៅ និងធ្វើការជូនដល់ពលករកម្ពុជា។
ក្នុងសេចក្ដីជូនដំណឹងដដែលស្ថានទូតឲ្យពលករដែលកាន់ប័ណ្ណមិនមែនសញ្ញាតិថៃ (ប័ណ្ណស៊ីជំពូ) លិខិតទំនាក់ទំនងរវាងពលករ និង និយោជក និងសៀវភៅធ្វើការផ្នែកនេសាទ (Seabook) ឲ្យប្រញាប់រួសរាន់ទៅចុះឈ្មោះ ពន្យាសុពលភាពការស្នាក់នៅ និង ធ្វើការនៅតាមការិយាល័យច្រកចេញចូលតែមួយដែលមានទីតាំងនៅខេត្តដែលពលករធ្វើការ។
ក្នុងសេចក្ដីជូនដំណឹងដដែលការធ្វើការពន្យាសុពលភាពដល់ពលករនេះនឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី ០៥ ខែ...