អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យតុលាការទម្លាក់បទចោទលើលោក ជា មុន្នី
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders ជំរុញឲ្យតុលាការទម្លា្កក់បទចោទលើអតីតប្រធានសហជីពលោក ជា មុន្នី និង ស្នើឲ្យអាជ្ញាធរធានាសុវត្ថិភាព និង ស៊ើបអង្កេតឲ្យបានត្រឹមត្រូវលើករណីគម្រាមសម្លាប់ និងការធ្វើទុក្ខបុកម្នេញលើលោកជាមន្នី។
លោកជាមុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ និង ជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧...
រដ្ឋាភិបាលដាក់ចេញផ្សព្វផ្សាយនូវគោលនយោបាយមនុស្សចាស់ឆ្នាំ ២០១៧-២០៣០
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវការផ្សេព្វផ្សាយស្ដីពីគោល នយោបាយមនុស្សចាស់សម្រាប់ឆ្នាំ ២០១៧-២០៣០ ដោយថាដើម្បីអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាល ភាពមនុស្សចាស់។
នៅព្រឹកថ្ងៃទី ១៨ ខែ មករានេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយនូវ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្ដេចបានលើកឡើងថា ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨...
សម្ដេចហ៊ុន សែនប្រកាសធ្វើជានាយករដ្ឋមន្រ្តី ២ អាណត្តិទៀត
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថាលោកនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី ២ អាណត្តិបន្តទៀត គឺរហូតដល់ឆ្នាំ២០២៨ ដែលលោកថាដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ការថ្លែងអះអាងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភព ដែលមានឈ្មោះថា «អគារតេជោសន្តិភាព» នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចបានថ្លែងថា «ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី ៣៣ឆ្នាំហើយ ថែម១០ឆ្នាំទៀត ក៏មិនទាន់ចាស់ទៅណាដែរ។ ខ្ញុំចង់អមដំណើរជាមួយអ្នកទាំងអស់គ្នា ដើម្បីចូលទៅឲ្យកៀកជាមួយប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ព្រោះបើគិតទៅតាមអាណត្តិនៃសភា...
សម្ដេច ហ៊ុន សែនថាការដឹកនាំ ៣៣ ឆ្នាំមិនផ្ដាច់ការមិនប្រើកាណុង
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដឹកនាំប្រទេសកម្ពុជារយៈពេល ៣៣ ឆ្នាំគឺមិនផ្ដាច់ការ មិនមិនប្រើចុងកាណុង គឺដឹកនាំដោយការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។
ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកម៉ូតូឌុប និងរត់កង់បី និងអ្នកតាក់ស៊ីប្រមាណជាង ៤ពាន់នាក់នៅកោះពេជ្រ សម្ដេច ហ៊ុន សែន បានលើកឡើងថាការដឹកនាំរបស់លោក មិនមែនផ្ដាច់ការ ដោយប្រើចុងកាណុង ដូចសម័យសង្គមប្រជាធិបតេយ្យប៉ុល ពត និង សម័យលន់ ណុលនោះទេ។
សម្ដេច ហ៊ុន សែន...
ឯកសារសំខាន់ៗចំនួន១៩ ត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន
(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិន។ ក្នុងនោះឯកសារសំខាន់ៗចំនួន ១៩ ត្រូវបានចុះហត្ថលេខារវាង រដ្ឋ និងរដ្ឋ ហើយរវាងវិស័យឯកជន និងឯកជន នៃប្រទេសទាំងពីរ។ នេះបើយោងតាមការ ផ្សាយរបស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេច...
ក្រសួងការបរទេសចេញសេចក្តីប្រកាសព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២
(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការបន្ទាប់ពីកិច្ច ប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កំរាស់ពីរទំព័រ ចុះថ្ងៃទី១០ ខែមករា បានលើកឡើងថា កិច្ចប្រជុំនេះ ប្រមុខដឹកនាំទាំងអស់ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្តីថ្លែងការណ៍ក្រុងសានយ៉ា ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលលើក ទី១ នៅទីក្រុងសានយ៉ា ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៦។
ប្រមុខដឹកនាំទាំងអស់ បានអបអរសាទរចំពោះការបង្កើតលេខាធិការដ្ឋានជាតិ អង្គភាពសម្រប សម្រួលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅក្នុងប្រទេសទាំង៦មុនកាលបរិច្ចេទដែល...
តុលាការកោះហៅលោក ជា មុន្នី អោយចូលមកបំភ្លឺជុំវិញបណ្តឹងរបស់សហជីព
(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ អោយលោក ជា មុន្នី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជា ចូលមកបំភ្លឺនៅតុលាការ ជុំវិញបណ្តឹងដែលប្តឹងដោយមេធាវីសហជីពពីបទញុះញុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងដីកាកោះរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានអោយ លោក ជា មុន្នី ចូលមកបំភ្លឺនៅថ្ងៃទី២២ ខែមករា...
លោក ខៀវ សុភ័គ៖ សម្តេច ហ៊ុន សែន ឯកភាពអោយក្រសួងមហាផ្ទៃរៀបចំមាត្រាច្បាប់បន្ថែមដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពអោយក្រសួងមហាផ្ទៃរៀបចំមាត្រាច្បាប់បន្ថែមដើម្បីដាក់ទោសអ្នក ប្រមាថអង្គព្រះមហាក្សត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗនៅថ្ងៃទី៣០ ខែធ្នូនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានថ្មីៗ ថា ក្រសួងកំពុងសិក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំមាត្រាច្បាប់បន្ថែម ទាក់ទងទៅនឹងការដាក់ទោសទណ្ឌទៅលើអ្នកដែលប្រមាថព្រះមហាក្សត្រ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់ជំពូកទី២ មាត្រា ៧...
លោក សម រង្ស៊ី ចាញ់ក្តីសម្តេច ហ៊ុន សែន ក្នុងសំណុំរឿងបរិហារកេរ្តិ៍អស់១លានដុល្លារ
(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ បានសម្រេចអោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ សងសំណងជំងឺចិត្តសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក និងពិន័យចូលរដ្ឋ ចំនួន ១០លានរៀល។
ការសម្រេចរបស់តុលាការបែបនេះ គឺធ្វើឡើងតបតាមបណ្តឹងទាមទាររបស់លោក គី តិច មានមេធាវីសម្តេច ហ៊ុន សែន ដែលបានប្តឹងលោក សម...
សម្តេច ហ៊ុន សែន៖ ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលខ្មែរគ្រប់និន្នាការនយោបាយឈ្នះទាំងអស់គ្នា
(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេច បានសរសេរថា ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលខ្មែរគ្រប់និន្នាការនយោបាយ “ឈ្នះទាំងអស់គ្នា”។ សម្តេច ថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។
សម្តេច បន្តថា «នៅពេលនោះ ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស...