សម្ដេចហ៊ុន សែន ស្នើរឲ្យអ្នកសារព័ត៌មានជួយរិះគន់ដើម្បីស្ថាបនា

ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជាង ៣ពាន់នាក់ល្ងាចនេះ សម្ដេចហ៊ុន សែន ស្នើឲ្យអ្នកសារព័ត៌មានជួយរិៈគន់ ដោយលោកថាដើម្បីស្ថាបនារាល់កំហុសឆ្គង។ នៅល្ងាចថ្ងៃទី ២១ ខែមករានេះជាខួបលើកទី ២ ដែលសម្ដេចសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះ​សំណាល​ជាមួយអ្នកសារព័ត៌មានជាតិ ដែលក្នុងនោះមានការចូលរួមពីអ្នកសារព័ត៌មាន​ចំនួន ៣,៤០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិពរណ៌កោះពេជ្រ។ ក្រោយពិធីជួបសំណេះសំណាល និង​ពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននេះសម្ដេចបានសរសេរ​នៅ​លើទំព័រហ្វេសប៊ុករបស់ខ្លួនដោយស្នើដល់​អ្នកសារព័ត៌មានជួយរិៈគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និង​ផែនការដែលបានដាក់ចេញ នៃក្រសួង​ស្ថាប័ន​នានា ដើម្បីធ្វើការកែលំអរ។ សម្ដេចបានលើកឡើងថា៖ «ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង...

កម្ពុជា បង្ហាញការមិនពេញចិត្ត​ចំពោះការរៀបចំវេទិកាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យ​នៅ​កម្ពុជា​​នៅ​យូអិន​ពីសំណាក់​អាមេរិក

(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសតវ៉ា យ៉ាង​​ខ្លាំងចំពោះស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិក និងគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិដែលរៀបចំកិច្ចពិភាក្សាស្តីពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា នៅថ្ងៃទី១៩ ធ្នូនេះ នៅស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហ ប្រជាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ស្ថានបេសកកម្មអចិន្រ្តៃយ៍​កម្ពុជា​ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៨ ធ្នូម្សិលមិញនេះ។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកការរៀបចំកិច្ចពិភា ក្សាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនេះ គឺជាអាកប្បកិរិ យាដ៏ក្រអឺតក្រទម និងគ្មានការគោររព ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា  យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះដែរ...

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបោះឆ្នោតរួចហើយនៅតាខ្មៅ

សម្តេចតេជោ ហ៊ុន សែន សមាជិករដ្ឋសភាជាតិ បានអញ្ជើញមកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អណិត្តទី៤ រួចហើយ នៅការិយាល័យ មជ្ឃមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅថ្ងៃទី ២៥ ខែ កុម្ភៈនេះជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ ដែលប្រព្រឹត្តទៅទាំង ៨ ភូមិភាគទូទាំងប្រទេស ដោយមានការចូលរួមពី​បក្សចំនួន ៤ គឺបក្សប្រជាជនកម្ពុជា បក្សហ្វ៊ុនស៊ិនប៉ិច...

បារាំងចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យបក្សប្រឆាំង និងសង្គមស៊ីវិល ដំណើរការដោយគ្មានការរារាំង

(ភ្នំពេញ)៖ រដ្ឋាភិបាលបារាំងចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការរារាំង ហើយព្រមទាំងអំពាវនាវឲ្យ    កម្ពុជាវិលត្រឡប់មកក្នុងដំណើរការប្រជាធិបតេយ្យវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។ ការប្រកាសពីជំហររបស់រដ្ឋាភិបាលបារាំងបែបនេះ គឺធ្វើឡើងក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ស៊័រ ក្រូគែត (François CROQUETTE) ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង មកកម្ពុជាហើយនោះ។ បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា« លោក ក្រូគែត...

ឯកសារសំខាន់ៗចំនួន១៩ ត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល កម្ពុជា​ និងរដ្ឋាភិបាលចិន។ ក្នុងនោះឯកសារសំខាន់ៗចំនួន ១៩ ត្រូវបានចុះហត្ថលេខារវាង រដ្ឋ និងរដ្ឋ ហើយរវាងវិស័យឯកជន និងឯកជន នៃប្រទេសទាំងពីរ។ នេះបើយោងតាមការ ផ្សាយរបស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេច...

ក្រសួងការបរទេសចេញសេចក្តីប្រកាសព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការបន្ទាប់ពីកិច្ច ប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កំរាស់ពីរទំព័រ ចុះថ្ងៃទី១០ ខែមករា បាន​លើក​ឡើងថា កិច្ចប្រជុំនេះ ប្រមុខដឹកនាំទាំងអស់ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពដែល​សម្រេច​បានស្របតាមទិសដៅនៃសេចក្តីថ្លែងការណ៍ក្រុងសានយ៉ា ដែលបានអនុម័តនៅក្នុង​កិច្ចប្រជុំកំពូលលើក ទី១ នៅទីក្រុងសានយ៉ា ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៦។ ប្រមុខដឹកនាំទាំងអស់ បានអបអរសាទរចំពោះការបង្កើតលេខាធិការដ្ឋានជាតិ អង្គភាពសម្រប សម្រួលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅក្នុងប្រទេសទាំង៦មុនកាលបរិច្ចេទដែល...

ចិនផ្តល់ជំនួយជាសម្ភារ បរិក្ខារ ចំនួន៣០មុខ ដល់គ.ជ.ប សម្រាប់ដំណើរការបោះឆ្នោតជាតិ​ខាង​មុខនេះ

(ភ្នំពេញ)៖ សាធារណរដ្ឋប្រមានិតចិន បានផ្តល់ជំនួយជាសម្ភារ បរិក្ខារ ចំនួន៣០មុខ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែធ្នូនេះ។ គ.ជ.ប បានបញ្ជាក់ថា ការផ្តល់ជំនួយរបស់ចិននៅពេលនេះ គឺឆ្លើយតបទៅនឹងសំណើររបស់ គ.ជ.ប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ ជាមួយគ្នានេះដែរ ភាគីចិន ក៏បានសន្យានឹងបន្តផ្តល់ជំនួយដល់ គ.ជ.ប បន្ថែមទៀត...

កម្ពុជា ចាត់ទុកការ​រឹតបន្តឹង​ទិដ្ឋាការ​របស់​អាមេរិក ថា​ពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិឌ្ឍនយោបាយនៅកម្ពុជា

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងការសោកស្តាយចំពោះការរឹតបន្តឹង​ទិដ្ឋាការ​របស់​អាមេរិកចំពោះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានហៅ ចំណាត់ការរបស់អាមេរិកខាងលើនេះ គឺជារឿងនយោបាយ និងពុំបានពិចារណលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិឌ្ឍនយោបាយថ្មីៗនៅកម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា«ការសម្រេចចិត្តនេះផ្ទុយពីស្មារតីនៃការបន្តកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង កម្ពុជា និងសហរដ្ឋអាមេរិក»។ ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បែបនេះ គឺឆ្លើយតបទៅនិងក្រសួងការបរទេស​អាមេរិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ ក្រោយហេតុផលថា កម្ពុជាបានធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...