លោក រ៉ុង ឈុនត្រូវបានតែងតាំងជាទីប្រឹក្សាសមាគមគ្រូបង្រៀន

អតីតសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានតែងតាំង ជាទី ប្រឹក្សា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ២១ ខែ មករា បានឲ្យដឹងថាគណៈកម្មាធិការនាយកនៃសមាគមនេះ បានសម្រេចតែងតាំង លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្នុងសេចក្ដីជូនដំណឹងនោះបន្តថាក្រៅពីតួនាទីជាទីប្រឹក្សាលោក រ៉ុង ឈុន ក៏នឹងទទួលបន្ទុកការទំនាក់ទំនងកិច្ចការជាតិ និងអន្តរជាតិ...

អគ្គមេបញ្ជាការកងទ័ព ប្រកាសប្តឹងលោក សម រង្ស៊ី ពីបទប្រកាសឲ្យកងទ័ពប្រឆាំងរដ្ឋាភិបាល

(ភ្នំពេញ)៖ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ នៅថ្ងៃពុធ ទី៦ ធ្នូនេះ បានប្រកាសប្តឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសទៅតុលាការ ពីបទប្រកាសឲ្យកងទ័ពប្រឆាំងរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី តាមរយៈវីដេអូនៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវឲ្យកងទ័ពក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន សែន។ ករណីប្រកាសឲ្យកងទ័ពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ពីសំណាក់លោក សម រង្ស៊ីនេះ គឺជារឿងធំ។ ដូច្នេះមេធាវីរបស់កងយោធពលខេមភូមិន្ទនឹងរៀបចំពាក្យបណ្តឹងប្តឹងលោក...

ប្រធានបក្សកាន់អំណាចចង់ឲ្យអតីតសមាជិកបក្សប្រឆាំងបង្កើតបក្សថ្មីដើម្បីចូលរួមប្រកួតការបោះឆ្នោតខាងមុខ

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានបក្សកាន់អំណាច បានផ្តល់យោ បល់ឲ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលបក្សខ្លួនត្រូវបានរំលាយដោយសារសាល​ដីការបស់តុលាការកំពូលហើយនោះ បង្កើតគណបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែងការ បោះឆ្នោតជាតិខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ផេកសម្តេច នៅថ្ងៃអាទិត្យ ទី១៧ ធ្នូនេះ។ ការប្រកាសរបស់សម្តេច ហ៊ុន សែន បែបនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចទទួលបានព័ត៌មាន ថាមានការនិយាយថាគណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញ។ បើតាមសម្តេច បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិនឹងមិនរស់ឡើងវិញនោះទេ ដោយសារតែសាលដីកាតុលាការកំពូល...

សម្តេច ហ៊ុន សែន ណែនាំមន្រ្តីរដ្ឋាភិបាលកុំអោយឆ្លងឆ្លើយជាមួយអតីតបក្សប្រឆាំង

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានណែនាំមិនឲ្យមន្រ្តីរដ្ឋាភិបាលរបស់លោក ឆ្លងឆ្លើយតទៅទៀត ជាមួយអតីតគណបក្សប្រឆាំង ដោយសម្តេចចាត់ទុកថា ពួកគេ គឺជាអ្នកនៅក្រៅច្បាប់។ សម្តេច ហ៊ុន សែន បន្តថា កុំសង្ឃឹមថា គណបក្សប្រឆាំងដែលរំលាយហើយនោះ អាចរស់ឡើងវិញ ហើយកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់(គណបក្សប្រឆាំង)នោះទេ។ ថ្លែងនៅចំពោះមុខកម្មករនៅថ្ងៃទី២០ ធ្នូនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា បើទោះ...

លោក កែវ រ៉េមី៖ ការចង់ឲ្យមានការចរចាគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងគឺមិន​អាច​ទៅ​រួច

(ភ្នំពេញ)៖ ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កែវ រ៉េមី បានលើកឡើងថា​ ការ ចង់ឲ្យមានការចរចាគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺមិនអាចទៅរួចនោះ ទេ ដោយសារតែបក្សប្រឆាំងតែងតែបំពានកិច្ចសន្ទនាជាមួយបក្សកាន់អំណាចដែលមានមេ​រៀនរួចហើយនាពេលកន្លងទៅនេះ។ ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Francois Croquette ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្សរបស់ក្រសួងការបរទេស បារាំងដែលចង់ឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំង​ចរចាគ្នាឡើងវិញ ដើម្បីស្តារ នូវស្ថានការណ៍នយោបាយនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ។ គួរបញ្ជាក់ថា...

គ.ជ.ប ទាត់ចោលការលើកឡើងថា ការបោះឆ្នោតខាងមុខនឹងមិនស្របច្បាប់ ពេលគ្មានវត្តមានបក្សប្រឆាំង

(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានធ្វើការច្រានចោលចំពោះការលើកឡើងដែលថា ការបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះនឹងមានលក្ខណៈស្របច្បាប់។ គ.ជប ចាត់ទុកការលើកឡើងបែបនេះគឺជាការធ្វើការវិនិច្ឆ័យនៅពេលការបោះឆ្នោតមិនទាន់ដំណើរការហើយក៏ជាការខុសទៅនឹងច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តផងដែរ។ ការលើកឡើងរបស់ស្ថាប័នបោះឆ្នោតមួយនេះ គឺធ្វើឡើងស្របពេលដែលមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ និងប្រទេសនៃសហគមន៍អន្តរជាតិមួយចំនួន ដែលរួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានលើកឡើងពីភាពស្របច្បាប់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ របស់កម្ពុជាក្នុងពេលខាងមុខនេះ ថានឹងមិនអាចទទួលយកបាន និងមិនភាពស្របច្បាប់នៅពេលអវត្តមានគណបក្សប្រឆាំង។ ក្នុងសេចក្តីបំភ្លឺក្រោមចំណងជើងថា គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា ចុះថ្ងៃទី២១...

សម្ដេចហ៊ុន សែន ស្នើរឲ្យអ្នកសារព័ត៌មានជួយរិះគន់ដើម្បីស្ថាបនា

ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជាង ៣ពាន់នាក់ល្ងាចនេះ សម្ដេចហ៊ុន សែន ស្នើឲ្យអ្នកសារព័ត៌មានជួយរិៈគន់ ដោយលោកថាដើម្បីស្ថាបនារាល់កំហុសឆ្គង។ នៅល្ងាចថ្ងៃទី ២១ ខែមករានេះជាខួបលើកទី ២ ដែលសម្ដេចសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះ​សំណាល​ជាមួយអ្នកសារព័ត៌មានជាតិ ដែលក្នុងនោះមានការចូលរួមពីអ្នកសារព័ត៌មាន​ចំនួន ៣,៤០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិពរណ៌កោះពេជ្រ។ ក្រោយពិធីជួបសំណេះសំណាល និង​ពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននេះសម្ដេចបានសរសេរ​នៅ​លើទំព័រហ្វេសប៊ុករបស់ខ្លួនដោយស្នើដល់​អ្នកសារព័ត៌មានជួយរិៈគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និង​ផែនការដែលបានដាក់ចេញ នៃក្រសួង​ស្ថាប័ន​នានា ដើម្បីធ្វើការកែលំអរ។ សម្ដេចបានលើកឡើងថា៖ «ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ

រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់​ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយ​ពុំអនុញ្ញាតឲ្យ​មានការ​ប្រមូល​ផ្តុំ និង​ធ្វើ​ក្បួន​ដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនា​បោះ​ឆ្នោត ជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់​ថ្ងៃទី​២៣...

គ.ជ.ប ចោទ EU ថា យករឿងបច្ចេកទេសមកលាយឡំជាមួយរឿងនយោបាយដើម្បីផ្អាក​ជំនួយ​​មក គ.ជ.ប

(ភ្នំពេញ)៖ ជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប (EU) ដែលប្រកាស​ផ្អាកជំនួយ​ដល់​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នោះ។ គ.ជ.ប បានចេញ​សេចក្តី​​​ថ្លែង​ការណ៍មួយដោយចាត់ទុកការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាការ​យក​រឿងតុលាការ និងនយោបាយមកលាយឡំជាមួយនឹង គ.ជ.ប។ ក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៣ ធ្នូម្សិលមិញនេះ គ.ជ.ប បានបង្ហាញការ សោកស្តាយចំពោះការសម្រេចរបស់ EU ដែលបានផ្អាកការផ្តល់ជំនួយមកដល់ គ.ជ.ប។ ក្នុង​នោះ គ.ជ.ប...