WHO៖ ការសាកល្បងឱសថ 3 ប្រភេទដើម្បីចាប់ផ្តើមព្យាបាលអ្នកជំងឺកូវីដ

19

អង្គការសុខភាពពិភពលោកនិយាយថាខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានជំងឺធ្ងន់ធ្ងរដោយប្រើប្រាស់ឱសថ ចំនួន 3 ប្រភេទ។

អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃពុធនេះថាឱសថទាំង 3 ប្រភេទនេះគឺឱសថ artesunate ព្យាបាលជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ឱសថ imatinib ដែលត្រូវបានប្រើសម្រាប់ជំងឺមហារីកមួយចំនួនរួមមានជំងឺមហារីកគ្រាប់ឈាមនិងឱសថ infliximab សម្រាប់ព្យាបាលជំងឺរលាកពោះវៀន និងជំងឺផ្សេងទៀត។ ខ្លួននិយាយថាការសាកល្បងនឹងត្រូវបានអនុវត្តនៅមន្ទីរពេទ្យជាង ៦០០ នៅ ៥២ ប្រទេស។

អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថាលោកសង្ឃឹមថាឱសថមួយប្រភេទឬច្រើនប្រភេទនឹងមានប្រសិទ្ធភាព៕