ប្រជាជនកម្ពុជាពាក់កណ្តាលប្រទេសបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិចមួយដូស

8

ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធទី ១១ ខែសីហានេះថា ប្រទេសកម្ពុជាបានផ្តល់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ យ៉ាងតិចបំផុតមួយដូសដល់ប្រជាជនពាក់កណ្តាលប្រទេស ក្នុងចំណោមអត្រាខ្ពស់បំផុតនៅអាស៊ី ដែលការទូតវ៉ាក់សាំងដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ខ្លួន។

ប្រទេសកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងដែលផលិតដោយប្រទេសចិននៅក្នុងខែកុម្ភៈ ខណៈវ៉ាក់សាំងចំនួនរាប់លានដូសដែលជំនួយដោយសហរដ្ឋអាមេរិក ជប៉ុន និងអង់គ្លេសបានមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃអង្គារនេះបានមានប្រសាសន៍ថាប្រទេសកម្ពុជាគួរតែចាក់វ៉ាកសំាងដល់ប្រជាជនចំនួន 10 លាននាក់ដែលបានកំណត់គោលដៅចាក់វ៉ាក់សាំងប្រហែល 7 ឬ 8 ខែមុនការគ្រោងទុក។

ក្នុងចំណោមប្រជាជនជាង 16 លាននាក់នៅប្រទេសកម្ពុជា ប្រជាជន 8.3 លាននាក់បានទទួលយ៉ាងហោចណាស់មួយដូសខណៈដែលប្រជាជន 6.4 លាននាក់បានទទួលចាក់វ៉ាក់សាំងទាំងពីរដូស។

អត្រានេះប្រហាក់ប្រហែលនឹង 49.4% របស់ប្រទេសម៉ាឡេស៊ីដែលបានចាក់វ៉ាក់សំាងដូសដំបូង ប៉ុន្តែ 25% ខ្ពស់ជាងប្រជាជននៅប្រទេសថៃ និង 12% នៃប្រជាជននៅវៀតណាម៕