WHO ជំរុញឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺ-១៩ ផ្តល់នូវវ៉ាក់សាំង ៥០% ដល់ COVAX

15

អង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទ ទី៧ ខែមិថុនា បានអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបដិសេធមិនផ្តល់ឲ្យវ៉ាក់សាំងថ្មីៗដល់មជ្ឈមណ្ឌល COVAX ឬផ្តេជ្ញាផ្តល់ចំនួនពាក់កណ្តាលនៃបរិមាណរបស់ពួកគេទៅក្នុងគម្រោងសមភាពវ៉ាក់សាំងសកល។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថាក្រុមហ៊ុនផលិតគួរតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅលើមជ្ឈមណ្ឌល COVAX ដែលបានខិតខំដើម្បីទទួលបាននូវវ៉ាក់សាំងដែលបានបរិច្ចាគឲ្យប្រទេសក្រីក្រ។

លោក Tedros បានសម្តែងការខកចិត្តរបស់លោកដែលថាប្រទេសក្រីក្រជាច្រើនមិនអាចផ្តល់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល មនុស្សចាស់ និងប្រជាជនដទៃទៀតដែលងាយរងគ្រោះបំផុតដោយសារជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ៕