លោក Biden ព្រៀងផែនការចែកចាយវ៉ាក់សាំង

10

ប្រធានាធិបតីអាមេរិក លោក Joe Biden មានសម្ពាធក្នុងការចែកចាយស្តុកវ៉ាក់សាំងកូរ៉ូណាវីរុសសហរដ្ឋអាមេរិកជាមួយនឹងបណ្តាប្រទេសនានានៅពិភពលោក។ ឥឡូវនេះ រដ្ឋបាលរបស់លោកបានព្រៀងផែនការដើម្បីបញ្ជូនវ៉ាក់សាំងរាប់លានដូសទៅប្រទេសដែលត្រូវការ។

មន្ត្រីសេតវិមាននឹងធ្វើការជាមួយក្រុមហ៊ុនផលិតដើម្បីបង្កើនផលិតកម្មវ៉ាក់សាំង។ ពួកគេបានសន្យាថានឹងចែកចាយវ៉ាក់សាំងចំនួន ៨០ លានដូសនៅចុងខែមិថុនា។ ពួកគេនឹងបញ្ជូនភាគច្រើននៃវ៉ាក់សំាងចំនួន ២៥ លានដូសដំបូងតាមរយៈកិច្ចប្រឹងប្រែងចែកចាយទូទាំងពិភពលោកដែលត្រូវបានគេស្គាល់ថាជាកម្មវិធី COVAX។

វិធីសាស្ត្ររដ្ឋបាលផ្តោតលើអាមេរិកឡាទីននិងការ៉ាប៊ីន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។ ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បាននិយាយថាវិធីសាស្រ្តនេះក៏ផ្តល់អាទិភាពដល់ដៃគូដទៃទៀតនៅជុំវិញពិភពលោករួមទាំងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប ឬប្រទេសដែលមានវិបត្តិបន្ទាន់។ កន្លែងទាំងនោះរួមមានតំបន់ វេសប៊ែង និងហ្គាហ្សា អ៊ុយក្រែន កូសូវ៉ូ អ៊ីរ៉ាក់និងហៃទី៕