អតិផរណាសិង្ហបុរីធ្លាក់ 0% នៅក្នុងខែមករា

យោងតាមអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) និងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម (MTI) នៅថ្ងៃសុក្រទី ២៣ បានឱ្យដឹងថាអត្រាអតិផរណានៅប្រទេសសិង្ហបុរីបានធ្លាក់ចុះ 0% នៅខែមករាឆ្នាំនេះពី 0,4%។ MAS និង MTI បានឱ្យដឹងថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានធ្លាក់ចុះមកនៅ 0% កាលពីខែមករាគឺដោយសារការធ្លាក់ចុះការស្នាក់នៅ និងអតិផរណាដឹកជញ្ជូនតាមផ្លូវគោកឯកជន។ តម្លៃនៃការស្នាក់នៅបានធ្លាក់ចុះ 5,3% នៅក្នុងខែមករាបើប្រៀបធៀបទៅនឹងការថយចុះ 3,8% ដែលបានចុះបញ្ជីកាលពីខែមុនខណៈដែលប្រាក់បង្វិលថ្លៃឈ្នួលសេវានិងអភិរក្ស (SCC) ត្រូវបានផ្តល់ជូនដល់គ្រួសារក្រីក្រនៅខែមករាឆ្នាំ...

ចិននឹងកាត់បន្ថយពន្ធនាំចូលរថយន្ត

ប្រទេសចិននិយាយថាខ្លួននឹងកាត់បន្ថយពន្ធនាំចូលរថយន្តនិងគ្រឿងបន្លាស់រថយន្តជាមួយកិច្ចប្រឹងប្រែងជាក់ស្តែងដើម្បីបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួន។ សេចក្តីប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសកាលពីថ្ងៃអង្គារថាពន្ធគយលើរថយន្តយន្តនឹងត្រូវបានបន្ថយមកនៅត្រឹម 15% ចាប់ពីថ្ងៃទី 1 ខែកក្កដា។ ពន្ធនាំចូលនាពេលបច្ចុប្បន្នគឺ 25% សម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តក្រុងនិង 20 % សម្រាប់រថយន្តដឹកទំនិញ។ កាតព្វកិច្ចនាំចូលពី 8% ទៅ 25% លើផ្នែកគ្រឿងបន្លាស់រថយន្តនឹងត្រូវកាត់បន្ថយមកត្រឹម 6%។ កាលពីខែមុនលោកប្រធានាធិបតីចិនស៊ី ជីនពីង បានប្រកាសពីផែនការកាត់បន្ថយពន្ធលើទំនិញនាំចូលដែលជាមធ្យោបាយដើម្បីបើកចំហរទីផ្សាររបស់ប្រទេស។ មន្រ្តីជាន់ខ្ពស់មកពីប្រទេសចិននិងសហរដ្ឋអាមេរិកក៏បានឯកភាពដែរកាលពីសប្តាហ៍មុនដើម្បីបង្កើនការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនដើម្បីជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំរបស់អាមេរិក។ សហរដ្ឋអាមេរិកបាននាំចេញរថយន្តមានចំនួនប្រហាក់ប្រហែល 8% ទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន៕

សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះត្រឹម 2,2% នៅក្នុងត្រីមាសដំបូង

ក្រសួងពាណិជ្ជកម្មអាមេរិកបានរាយការណ៍កាលពីថ្ងៃពុធថាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានកែសម្រួលឡើងវិញក្នុងអត្រាប្រចាំឆ្នាំ 2,2% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ពោលគឺទាបជាង 2,3% ដែលបានប៉ាន់ស្មានពីមុន។ ក្រសួងនេះបាននិយាយនៅក្នុងរបាយការណ៍មួយថារូបភាពទូទៅនៃកំណើនសេដ្ឋកិច្ចនៅតែដូចគ្នានៅក្នុងត្រីមាសទី 1 ដោយសារតែការកែសម្រួលធ្លាក់ចុះទៅរកការធ្វើបញ្ជីសារពើភ័ណ្ឌឯកជន ការវិនិយោគលំនៅដ្ឋាន និងការនាំចេញត្រូវបានទូទាត់ជាផ្នែកមួយដោយការពិនិត្យឡើងវិញនូវការវិនិយោគដែលមិនមែនជាលំនៅដ្ឋាន។ យោងតាមក្រសួង ការចំណាយការប្រើប្រាស់ផ្ទាល់ខ្លួនដែលមានចំនួនច្រើនជាងពីរភាគបីនៃសេដ្ឋកិច្ចទាំងមូលបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ1% នៅក្នុងត្រីមាសទីមួយ ពោលគឺទាបជាងការប៉ានស្មានទុកមុន 1,1%។ ការវិនិយោគដែលមិនមែនជាលំនៅដ្ឋានដែលជារង្វាស់នៃការចំណាយរបស់ក្រុមហ៊ុនលើរចនាសម្ព័ន្ធនិងសម្ភារៈបានកើនឡើង 9,2% ក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំនេះដែលខ្ពស់ជាងការប៉ាន់ស្មានពីមុន 6,1%។ ខណៈពេលដែលអត្រាកំណើនត្រីមាសទី 1 មានកម្រិតទាបជាង 2,9% នៅត្រីមាសទីបួននៃឆ្នាំមុន សូចនាករធំៗ...

ប្រធានក្រុមហ៊ុន LG Group របស់កូរ៉េខាងត្បូងបានទទួលមរណៈភាព

ក្រុមមន្ត្រីបានឱ្យដឹងថាប្រធានក្រុមហ៊ុន LG Group ដែលមានអាយុ 73 ឆ្នាំរបស់កូរ៉េខាងត្បូងបានទទួលមរណៈភាពនៅថ្ងៃអាទិត្យនេះ។ លោក Koo Bon-moo ត្រូវបានជឿជាក់ថាបានពង្រីកអាណាចក្រពាណិជ្ជកម្មដែលផ្តោតលើឧបករណ៍ប្រើប្រាស់អេឡិចត្រូនិក អេក្រង់រូបភាព និងសារធាតុគីមីដែលបានបង្កើតឡើងដោយជីតារបស់គាត់នៅឆ្នាំ 1947។ ក្នុងអំឡុងពេលជាង 20 ឆ្នាំក្នុងនាមជាប្រតិបត្តិករកំពូលរបស់លោក Koo ការលក់បានកើនឡើងយ៉ាងខ្លាំងដោយក្រុមហ៊ុន LG Group បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលមានទឹកប្រាក់ចំនួន 160 ពាន់លានវ៉ុនស្មើនឹង 148 ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន គឺកើនឡើងពី...

ផ្លូវរូងក្រោមដីសំខាន់នៃស្ពានភ្ជាប់ Hong Kong -Zhuhai-Macao បានបញ្ចប់

ស្ពានតភ្ជាប់ហុងកុង ហ្ស៊ូហៃ និងម៉ាកាវបានផ្លាស់ប្តូរជំហានកាន់តែជិតទៅនឹងការបើកអោយប្រើប្រាស់ជាផ្លូវការដោយគម្រោងរូងក្រោមដីដ៏សំខាន់មួយបានបញ្ចប់កាលពីថ្ងៃសៅរ៍។ ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន (CRCC) បាននិយាយថាផ្លូវរូងក្រោមដី Gongbei ប្រវែង 2,741 ម៉ែត្រមានកម្ពស់ 21 ម៉ែត្រមានទំហំ 336,8 ម៉ែត្រការ៉េ ដែលធំជាងផ្លូវហាយវេក្រោមដីដ៏ទៃទៀតនៅក្នុងពិភពលោក។ ស្ពាន Hong Kong-Zhuhai-Macao ដែលមានប្រវែង 55 គីឡូម៉ែត្រស្ថិតនៅក្នុងដៃសមុទ្រ Lingdingyang នៃតំបន់ Pearl River Estuary...

Alibaba លក់ធូរេន Musang King ម៉ាឡេស៊ីបន្ទាប់ពីចិនអនុញ្ញាតិឱ្យនាំចូល

ក្រុមហ៊ុន Alibaba បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថាធូរេន Musang King ម៉ាឡេស៊ីនឹងមានលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលគ្រប់គ្រងដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សចិន Alibaba Group បន្ទាប់ពីអាជ្ញាធររបស់ប្រទេសនេះបានអនុម័តការនាំចូលធូរេនដែលក្លាសសេទាំងមូល។ក្រុមហ៊ុននេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាការនាំចេញប្រភេទផ្លែធូរេនផ្សេងៗគ្នាក៏ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យវិស័យកសិកម្មម៉ាឡេស៊ីនូវការរីកលូតលាស់ដ៏ធំមួយផងដែរដោយសារផ្លែឈើនេះត្រូវបានស្វែងរកទិញយ៉ាងច្រើននៅក្នុងប្រទេសចិនហើយនៅតែមានតម្រូវការខ្ពស់។ ចរន្តផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីសេចក្តីប្រកាសកាលពីពេលថ្មីៗនេះរបស់អាជ្ញាធរគយចិនដើម្បីបើកផ្លូវនាំចូលផ្លែធូរេនរបស់ម៉ាឡេស៊ីទៅក្នុងទម្រង់ជាផ្លែឈើដែលត្រូវបានក្លាសសេ ចូលទៅក្នុងប្រទេស។"ការវិវឌ្ឍន៍ថ្មីៗនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងាររដ្ឋាភិបាលចិននិងម៉ាឡេស៊ីដែលពាក់ព័ន្ធដើម្បីសម្របសម្រួលការនាំចូលផ្លែឈើដែលគេត្រូវការខ្លាំង។" ក្រុមហ៊ុននេះបានឱ្យដឹងថាដោយផ្អែកលើកិច្ចពិភាក្សាជាច្រើនដំណាក់កាល វិធានការត្រួតពិនិត្យនិងគុណភាពយ៉ាងហ្មត់ចត់បំផុតនឹងត្រូវបានអនុវត្តដើម្បីធានាថាផលិតផលនឹងមានស្តង់ដាគុណភាពនាំចេញខ្ពស់បំផុត។វាបាននិយាយថា ផ្លែឈើនេះនឹងត្រូវបានដឹកជញ្ជូនដោយ Freshippo របស់ក្រុមហ៊ុន Alibaba ដែលជាភោជនីយដ្ឋានដឹកជញ្ជូនដោយរ៉ូបូតនិងផ្សារទំនើប និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រុំដែនហៅថា Tmall នឹងជួយពង្រឹងដល់សហគ្រាសធុនតូចនិងមធ្យមម៉ាឡេស៊ីតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក (eWTP ) ដែលត្រូវបានបង្កើតឡើងនៅម៉ាឡេស៊ីក្នុងឆ្នាំ 2017៕  

ចំណូលទេសចរណ៍របស់ព័រទុយហ្គាល់បានកើនឡើង 14% ក្នុងឆមាសទី 1

យោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយធនាគារព័រទុយហ្គាល់បានឱ្យដឹងថាប្រាក់ចំណូលទេសចរណ៍បស់ប្រទេសព័រទុយហ្គាល់បានកើនឡើង 13,9% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលឈានដល់ 6,9 ពាន់លានអឺរ៉ូ។គ្រាន់តែនៅក្នុងខែមិថុនាប្រាក់ចំណូលពីវិស័យទេសចរណ៍បានកើនឡើង 13,6% ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ 1,43 ពាន់លានអឺរ៉ូ។ ការកើនឡើងគួរឱ្យកត់សម្គាល់បំផុតនៅក្នុងចំណូលពីវិស័យទេសចរណ៍ត្រូវបានកត់ត្រានៅក្នុងខែមីនា 20,3% ខែឧសភា 19,5% និងខែកុម្ភៈស្មើនឹង 16,1% ដែលតាមទម្លាប់មានកំណត់ត្រាតិចតួចសម្រាប់ទេសចរណ៍។រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកស្រី Ana Mendes Godinho បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ប្រាក់ចំណូលពីទេសចរណ៍នៅព័រទុយហ្គាល់កំពុងតែកើនឡើង 5 ដងច្រើនជាងកំណើននៃចំនួនភ្ញៀវទេសចរ"។ លោកស្រីបាននិយាយថានៅក្នុងឆមាសទីមួយនៃឆ្នាំនេះចំនួនភ្ញៀវទេសចរបានកើនឡើង 2,6% ដល់...

ក្រុមហ៊ុន Alibaba ដាក់ចេញនួវយុទ្ធសាស្រ្តលក់រាយថ្មី

ប្រធានក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតធំបំផុតរបស់ចិនបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយដែលពាក់ព័ន្ធនឹងហាងពិតប្រាកដនិងបានអំពាវនាវឱ្យក្រុមហ៊ុនជប៉ុនចូលរួមក្នុងអាជីវកម្មថ្មីនេះ។ អគ្គនាយកក្រុមហ៊ុន Alibaba Group លោក Daniel Zhang បាននិយាយទៅកាន់អ្នកជំនួញនៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ថាយុទ្ធសាស្រ្តនេះផ្តោតសំខាន់ទៅលើអតិថិជននៅក្នុងទីផ្សាររបស់ប្រទេសចិនដែលផលិតផលរបស់ជប៉ុនមានប្រជាប្រិយភាព។ លោក Zhang បាននិយាយថានៅក្រោមយុទ្ធសាស្ត្រថ្មីដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសចិន ក្រុមហ៊ុននេះកំពុងតំណើការហាងពិតប្រាកដតូចៗជាមួយនឹងទំនិញដែលត្រូវបានជ្រើសរើសដោយផ្អែកទៅលើទិន្នន័យទិញរបស់អតិថិជនដែលប្រមូលបានតាមរយៈការលក់រាយតាមអនឡាញ។ លោកបាននិយាយថាក្រុមហ៊ុន Alibaba កំពុងធ្វើការដើម្បីផ្លាស់ប្តូររូបភាពដែលវាគ្រាន់តែធ្វើការលក់រាយតាមអនឡាញ។ លោកបានកត់សម្គាល់ថាក្រុមហ៊ុននេះនឹងលក់ផលិតផលនៅតាមហាងទាំងនេះដោយប្រើបច្ចេកវិទ្យាឌីជីថលហើយនឹងគាំទ្រក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសជប៉ុន។ លោក Zhang បាននិយាយថាហាងមួយក្នុងចំណោមហាងទាំងនោះបានចុះកិច្ចព្រមព្រៀងទាំងស្រុងលើទំនិញនាំចូល។ គាត់បាននិយាយថាគាត់សង្ឃឹមថាហាងទាំងនេះនឹងជួយផលិតផលរបស់ជប៉ុនកាន់តែមានប្រជាប្រិយភាពថែមទៀត៕

IMF: អតិផរណានៅវ៉េណេស៊ុយអេឡាកើនឡើងជិត 1 លានភាគរយ

មូលនិធិរូបិយវត្ថុអន្ដរជាតិកំពុងព្រមានថាអតិផរណារបស់វ៉េណេស៊ុយអេឡាអាចកើនដល់ 1 លានភាគរយនៅដំណាច់ឆ្នាំនេះ។ IMF បានចេញការព្រមានអំពីអតិផរណាជាប្រវត្តិសាស្ត្ររបស់ប្រទេសកាលពីថ្ងៃចន្ទ។ លោក Alejandro Werner ប្រធាននាយកដ្ឋានអឌ្ឍគោលខាងលិចរបស់ IMF បាននិយាយថាភាពចលាចលសេដ្ឋកិច្ចរបស់ប្រទេសវេណេស៊ុយអេឡាប្រៀបធៀបទៅនឹងប្រទេសអាល្លឺម៉ង់បន្ទាប់ពីសង្គ្រាមលោកលើកទីមួយ ឬហ្ស៊ីមបាវ៉េនៅដើមទសវត្សចុងក្រោយ។ ប្រទេសនេះបានតស៊ូជាមួយភាពវឹកវរនយោបាយនិងសេដ្ឋកិច្ចក្រោមការដឹកនាំរបស់ប្រធានាធិបតីប្រឆាំងអាមេរិកលោក Nicolas Maduro។ កាលពីឆ្នាំមុនអត្រាអតិផរណារបស់វេណេស៊ុយអេឡាឡើងដល់ 46,000%។ ពលរដ្ឋប្រហែល 1,5 លាននាក់បានឆ្លងកាត់ព្រំដែនទៅប្រទេសជិតខាងកូឡុំប៊ីនិងប្រេស៊ីលនៅចំពេលមានអតិផរណាខ្ពស់និងកង្វះខាតម្ហូបអាហារ ឱសថ និងគ្រឿងចាំបាច់ផ្សេងៗទៀតដ៏ធ្ងន់ធ្ងរ។ វ៉េណេស៊ុយអេឡាសម្បូរទៅដោយធនធានប្រេង ប៉ុន្តែអតិផរណាខ្ពស់ធ្វើឱ្យពិបាកក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗដោយប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួន។ រដ្ឋាភិបាលរបស់លោក Maduro អាចប្រឈមនឹងសម្ពាធបន្ថែមពីសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតដែលអាចរាលដាលភាពច្របូកច្របល់៕  

Honda ជាប់ចំណាត់ថ្នាក់លេខ 1 សំរាប់យន្តហោះដឹកជញ្ជូនខ្នាតតូច

ក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនបានប្រកាសថា HondaJet របស់ខ្លួនបានឈ្នះពានរង្វាន់យន្តហោះដឹកជញ្ជូនច្រើនបំផុតកាលពីឆ្នាំមុន។ យន្តហោះពាណិជ្ជកម្មខ្នាតតូចត្រូវបានអភិវឌ្ឍ ផលិតនិងលក់ដោយហុងដាទៅកាន់សហរដ្ឋអាមេរិកនិងទីផ្សារដទៃទៀតចាប់តាំងពីឆ្នាំ 2015 ។ ក្រុមហ៊ុននេះបានឱ្យដឹងថាខ្លួនបានចែកចាយចំនួន 43 គ្រឿងនៅឆ្នាំ 2017 ពោលគឺកើនឡើងទ្វេដងធៀបនឹងតួលេខឆ្នាំមុនដែលធ្វើឱ្យវាស្ថិតនៅលំដាប់កំពូលក្នុងផ្នែកយន្តហោះធុនតូច។ ម៉ាស៊ីនរបស់យន្ដហោះត្រូវបានដាក់នៅពីលើស្លាបដើម្បីបង្កើនទំហំកាប៊ីន។ វាលឿនជាងគូប្រជែងភាគច្រើនហើយការលក់កំពុងកើនឡើងនៅទីផ្សារអាមេរិកនិងអឺរ៉ុប។ នៅក្នុងខែនេះមានកំណត់ត្រា 16 គ្រឿងត្រូវបានបញ្ជាទិញពីក្រុមហ៊ុនបារាំងមួយ។ ដំណើរការដ៏រឹងមាំរបស់ក្រុមហ៊ុនហុងដាគឺផ្ទុយគ្នាទៅនឹងក្រុមហ៊ុន Mitsubishi Heavy Industries ដែលកំពុងប្រឈមនឹងការពន្យារពេលក្នុងការអភិវឌ្ឍន៍យន្តហោះដឹកអ្នកដំណើរ MRJ របស់ខ្លួន។ តម្រូវការសម្រាប់យន្ដហោះពាណិជ្ជកម្មធុនតូចកំពុងកើនឡើងក្នុងចំណោមប្រតិបត្តិករសាជីវកម្ម។ ក្រុមហ៊ុនហុងដានិយាយថាខ្លួននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងលក់យន្តហោះរបស់ខ្លួននៅក្នុងទីផ្សាររីកចម្រើននៃប្រទេសចិននិងអាស៊ីអាគ្នេយ៍៕