Real Madrid លើកពានក្របខ័ណ្ឌ UEFA Champions League 3ឆ្នាំជាប់ៗគ្នា

ក្រុមបាល់ទាត់ Real Madrid នៅរាត្រីថ្ងៃសៅរ៍បានផ្តួលក្រុមបាល់ទាត់ Liverpool 3-1 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ឆ្នាំ2018 ដើម្បីក្លាយជាក្រុមដំបូងបន្ទាប់ពីក្រុមបាល់ទាត់ Bayern Munich ក្នុងឆ្នាំ 1976 ដើម្បីលើកពាននេះអស់រយៈពេលបីឆ្នាំជាប់ៗគ្នា។នៅក្នុងការប្រកួតដែលត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានអូឡាំពិក NSC នៅទីក្រុងគីវ ក្នុងប្រទេសអ៊ុយក្រែន ដែលមានអ្នកទស្សនាប្រហែល 63,000 នាក់ ក្រុមទាំងពីរបានចាប់ផ្តើមសម្រុកគ្នាយ៉ាងពុះកញ្ជ្រោល។ទោះបីជាយ៉ាងណាក៏ដោយការរងរបួសនិងការជំនួសកីឡាករ...

អ្នកគាំទ្រច្រើនជាង 5,000 នាក់ធ្វើដំណើរតាមបេឡារុស្សទៅរុស្ស៊ីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA 2018

គណៈកម្មាធិការសេវាព្រំដែនរបស់ប្រទេសបេឡារុស្សបាននិយាយកាលពីថ្ងៃចន្ទថាអ្នកគាំទ្រច្រើនជាង 5,000 នាក់បានធ្វើដំណើរតាមប្រទេសបេឡារុស្សទៅប្រទេសរុស្ស៊ីសម្រាប់ការប្រកួត World Cup 2018។អ្នកគាំទ្រភាគច្រើនឆ្លងកាត់ព្រំប្រទល់តាមអាកាសយានដ្ឋានជាតិ Minsk។ មានអ្នកគាំទ្រចំនួន 3,400 នាក់បានធ្វើដំណើរទៅបេឡារុស្សរួចទៅហើយ។ គណៈកម្មាធិការសេវាកម្មព្រំដែនរបស់រដ្ឋបាននិយាយថាផ្លូវដែលមានប្រជាប្រិយភាពទី2 គឺការធ្វើដំណើរដោយរថភ្លើងហើយផ្លូវទី3 គឺតាមផ្លូវថ្នល់។ជនបរទេសអាចចូលប្រទេសរុស្ស៊ីដោយគ្មានទិដ្ឋាការនៅពេលដែលពួកគេបង្ហាញកាតប្រិយមិត្ត FAN ID  របស់ពួកគេដែលមានសុពលភាពចាប់ពីថ្ងៃទី 4 ខែមិថុនារហូតដល់ថ្ងៃទី 10 ខែមិថុនាមុនពេលចាប់ផ្តើមការប្រកួតរហូតដល់ថ្ងៃទី 25 ខែកក្កដា។ ដើម្បីឆ្លងកាត់ព្រំដែនប្រទេសបេឡារុសអ្នកធ្វើដំណើរបរទេសត្រូវបង្ហាញកាតប្រិយមិត្ត FAN...

ភ្លើងគុបអូឡាំពិកបានមកដល់ប្រទេសជប៉ុនចំពេលមានការភ័យខ្លាចពីកូរ៉ូណាវីរុស

ភ្លើងគុបអូឡាំពិកបានមកដល់ប្រទេសជប៉ុននៅថ្ងៃសុក្រនេះចំពេលមានការភ័យខ្លាចពីកូរ៉ូណា វីរុសហើយនៅសល់តែបួនខែទៀតប៉ុណ្ណោះដល់កម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ។ យន្ដហោះពិសេស The Tokyo 2020 Go ដែលជាយន្ដហោះដឹក ភ្លើងគុបបានចុះចតនៅឯមូលដ្ឋានទ័ព កងទ័ពការពារអាកាសជប៉ុននៅក្រុងម៉ាស៊ូស៊ីម៉ានៃខេត្តមីយ៉ាជីកាលពីថ្ងៃសុក្រ។ ពិធីមកដល់នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃសុក្រដើម្បីស្វាគមន៍ ភ្លើងគុបប៉ុន្តែការសម្តែងរបស់សិស្សក្នុងតំបន់ត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃកូរ៉ូណាវីរុស។ ភ្លើងគុបនេះនឹងត្រូវបានបង្ហាញនៅក្នុងខេត្តចំនួនបីនៅភាគខាងជើងដែលរងការវាយប្រហារដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅមុនពេលចាប់ផ្តើមការបញ្ជូនភ្លើងនៅថ្ងៃទី 26 ខែមីនាពីភូមិជេនៅហ្វូគូស៊ីម៉ា៕

ក្រុមបាល់ទាត់បារាំងធ្វើការដង្ហែរក្បួនអបអរសាទរជ័យជម្នះនៅទីក្រុងប៉ារីស

ក្រុមបាល់ទាត់ជម្រើសជាតិបារាំងដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកបានរៀបចំក្បួនដង្ហែរនៅកណ្តាលទីក្រុងប៉ារីសដោយមានការសាទរដោយសំណាក់អ្នកគាំទ្រជនរួមជាតិជាច្រើននាក់។ក្រុមបាល់ទាត់បារាំងបានផ្តួលក្រុមបាល់ទាត់ក្រូអាត 4-2 នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។ វាគឺជាពានរង្វាន់ World Cup លើកទី 2 ហើយលើកទី 1 ចាប់តាំងពីឆ្នាំ 1998។សមាជិកក្រុមបានជិះឡានក្រុងបើកដំបូលពី Arc de Triomphe តាមផ្លូវ Champs Elysees នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដោយមានអ្នកទស្សនារីករាយកំពុងព្យាយាមមើលពួកគេ។ប្រព័ន្ធផ្សព្វផ្សាយបារាំងនិយាយថាមនុស្សប្រហែល 300,000 នាក់បានប្រមូលផ្តុំគ្នាដើម្បីទស្សនាក្បួនដង្ហែរ៕    

Benzema ជួយ Real Madrid ឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League

គ្រាប់បាល់ពីរគ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema កាលពីថ្ងៃអង្គារបានជួយឱ្យក្រុម Real Madrid អាចចូលប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ Champions League ជាលើកទី 3 ជាប់ៗគ្នា។ក្រោយពីទទួលបានលទ្ធផលស្មើ 2-2 ជាមួយក្រុម Bayern Munich ក្នុងការប្រកួតជើងទី ២ ក្នុងទឹកដីរបស់ខ្លួន ក្រុមអធិរាជស Real Madrid បានសម្រេចបានគ្រាប់បាល់សរុប 4-3៕សូមទស្សនាវីដេអូ...

គ្រូបង្វឹករបស់ប្រទេសប៉េរូបាននិយាយថា Messi សមនឹងទទួលបានពាន World Cup

លោក Ricardo Gareca គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរបស់ក្រុមប្រទេសប៉េរូបានសម្តែងក្តីសង្ឃឹមថាកីឡាករមិត្តរួមជាតិរបស់លោក Lionel Messi នឹងឈ្នះ World Cup ថ្ងៃណាមួយ។ម្ចាស់ពានរង្វាន់ Ballon d'Or ចំនួន​ 5លើក Messi បាននិយាយថាការប្រកួត World Cup នៅឆ្នាំនេះដែលនឹងត្រូវលេងនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី 14 ខែមិថុនាដល់ថ្ងៃទី 15 ខែកក្កដានឹងក្លាយជាឱកាសចុងក្រោយរបស់គាត់ដើម្បីឈ្នះការប្រកួតកីឡាបាល់ទាត់សំខាន់នេះ។លោក Gareca...

ក្រុមមាន់គកបារាំងប្រកួតឈ្នះក្រុមកុងហ្គូរូអូស្ត្រាលី

នៅថ្ងៃទី 3 នៃការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ក្នុងប្រទេសរុស្ស៊ី ក្រុមបាល់ទាត់បារាំងបានផ្តួលក្រុមបាល់ទាត់អូស្ត្រាលីក្នុងលទ្ធផល 2-1 នៅក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតវគ្គជម្រុះក្នុងពូល។ក្រុមបាល់ទាត់អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ 36 នៅលើពិភពលោក បានផ្តល់ឱ្យបារាំងដែលមានចំណាត់ថ្នាក់លេខ 7 នូវការព្រួយបារម្មណ៍ក្រៃលែងនៅក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងពូល C។ ការការពារដ៏រឹងមាំរបស់ក្រុមអូស្រ្តាលីបានរារាំងការវាយសម្រុករបស់ក្រុមបារាំង ហើយការប្រកួតតង់ទី 1 បានបញ្ចប់ដោយគ្មានគ្រាប់បាល់បញ្ចូលទីក្នុងក្រុមណាមួយឡើយ។ប៉ុន្តែសកម្មភាពនៃការប្រកួតបានផ្លាស់ប្តូរនៅក្នុងតង់ទីពីរ។ កីឡាករ Antonie Griezmann របស់បារាំងស៊ុតបញ្ចូលទីគ្រាប់ដំបូងនៃការប្រកួតជាមួយនឹងការទាត់បាល់ពិន័យប៉េណាល់ទីនៅនាទីទី 58។ បួននាទីក្រោយមក កីឡាករ Mile...

ក្រូអាតនិងដាណឺម៉ាកឡើងទៅកាន់វគ្គ ១៦ ក្រុមបន្តទៀត

នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីក្រុមក្រូអាតបានផ្តួលអ៊ីស្លង់ 2-1 នៅក្នុងពូល D កាលពីថ្ងៃអង្គារដែលបានឈ្នះការប្រកួតបីលើកជាប់ៗគ្នា។ក្រុមក្រូអាតឈ្នះ 9 ពិន្ទុដោយធ្វើអោយប្រទេសនេះឈរនៅកំពូលក្នុងពូល។ ក្រុមអ៊ីស្លង់បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែទទួលបានលទ្ធផលជាមួយនឹងការចាញ់ 2 និងស្មើ 1។ក្រុមដាណឺម៉ាកនិងបារាំងបានបញ្ចប់ការប្រកួតពូល C របស់ពួកគេនៅថ្ងៃអង្គារ 0-0 ដោយរកបានលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់នៅ World Cup បច្ចុប្បន្ន។ ក្រុមបារាំងទទួលបាន 7 ពិន្ទុនិងក្រុមដាណឺម៉ាក 5។នៅក្នុងពូល C ក្រុមប៉េរូបានទទួលជ័យជម្នះជាលើកដំបូងតាមរយៈការផ្តួលក្រុមអូស្ត្រាលី...

អតីតវីរបុរស​ Ronaldo គាំទ្រប្រេស៊ីលទទួលបានពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី

អតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldo ជឿជាក់ថាវាជាពេលវេលាសម្រាប់ប្រទេសរបស់គាត់ដើម្បីសម្រេចដូចការរំពឹងទុកនិងបញ្ចប់ការរងចាំរយៈពេល 16 ឆ្នាំរបស់ពួកគេសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ី។ ក្រុមជម្រើសជាតិប្រេស៊ីលនឹងជួបស៊ុយអែត កូស្តារីកា និងស៊ែប៊ីនៅក្នុងពូល E។ Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅពេលដែលប្រេស៊ីលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ 2002 បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូថា "ខ្ញុំគិតថាសម្រាប់ខ្ញុំ ក្រុមសំណព្វចិត្តគឺប្រេស៊ីល មិនមែនដោយសារតែខ្ញុំជាជនជាតិប្រេស៊ីលនោះទេ ប៉ុន្តែដោយសារតែប្រេស៊ីលលេងបានយ៉ាងល្អ។ "អេស្ប៉ាញលេងបានយ៉ាងល្អ ហើយអាល្លឺម៉ង់នៅតែរឹងមាំ ប៉ុន្តែការប្រកួត World Cup គឺជាការប្រកួតដ៏លំបាកមួយ ហើយយើងក៏មានអាហ្សង់ទីនដែលតែងតែរខ្លាំង...