នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីតៃវ៉ាន់លាលែងពីតំណែង

នាយករដ្ឋមន្ត្រីតៃវ៉ាន់និងគណៈរដ្ឋមន្រ្តីទាំងមូលបានលាលែងពីតំណែង។ ចលនានេះបានកើតមានឡើងបន្ទាប់ពីចាញ់ការបោះឆ្នោតដ៏ធ្ងន់ធ្ងរក្នុងតំបន់ក្នុងខែវិច្ឆិកា សម្រាប់គណបក្សកាន់អំណាចប្រជាធិបតេយ្យ DPP ដែលកំពុងគាំទ្រឯករាជ្យភាព។ នៅតៃវ៉ាន់វាមិនជារឿងធម្មតាទេសម្រាប់នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្រ្តីចំពោះការលាលែងពីតំណែងបន្ទាប់ពីចាញ់ការបោះឆ្នោតដ៏ធ្ងន់ធ្ងរ។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថាលោកស្រីប្រធានាធិបតី Tsai Ing-wen បានស្នើសុំឱ្យលោកនាយករដ្ឋមន្រ្តី William Lai បន្តតំណែងរបស់ខ្លួនបន្ទាប់ពីការបរាជ័យនៃការបោះឆ្នោតប៉ុន្តែចុងក្រោយលោកស្រីបានទទួលយកការលាលែងពីតំណែងរបស់លោកនៅក្នុងឆ្នាំថ្មី។ លោកស្រី Tsai បានតែងតាំងអតីតប្រធានគណបក្សកាន់អំណាចលោក Su Tseng-chang ជំនួសតំណែងរបស់លោក William។ ការប្រកាសសម្រាប់គណៈរដ្ឋមន្ត្រីថ្មីត្រូវបានរំពឹងទុកក្នុងពេលឆាប់ៗនេះ។ លោកស្រី Tsai ប្រហែលមួយឆ្នាំហើយប្រឈមនឹងការបោះឆ្នោតខ្លួនឯង ហើយមានការរិះគន់កាន់តែខ្លាំងឡើងចំពោះរបៀបវារៈកំណែទម្រង់របស់លោកស្រី។ ក្នុងពេលជាប្រធានាធិបតីរបស់លោកស្រី ក៏បានមើលឃើញពីការធ្លាក់ចុះនៃទំនាក់ទំនងជាមួយរបបក្រុងប៉េកាំងដែលចាត់ទុកកោះនេះជាផ្នែកនៃទឹកដីរបស់ខ្លួនក្រោមគោលការណ៍ «ចិនតែមួយ»៕

ប្រទេសហ្វីលីពីនដកខ្លួនចេញពី ICC

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសកាលពីថ្ងៃពុធ (១៤ មីនា) អំពីការដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានចាប់ផ្តើមធ្វើការស៊ើបអង្កេតបឋមអំពីសង្គ្រាមគ្រឿងញៀនដែលសម្លាប់មនុស្ស។ តុលាការ ICC បានប្រកាសកាលពីថ្ងៃទី 9 ខែកុម្ភៈថាការស៊ើបអង្កេតបឋមទៅលើការចោទប្រកាន់ប៉ូលីសហ្វីលីពីនបានសម្លាប់អ្នកប្រើប្រាស់ ឬអ្នកលក់ដូរគ្រឿងញានរាប់ពាន់នាក់ដែលជាផ្នែកមួយនៃសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte បន្ទាប់ពីចូលកាន់តំណែងនៅពាក់កណ្តាលឆ្នាំ 2016។ Celeste Mallari ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាច្បាប់អន្តរជាតិនៃមហាវិទ្យាល័យច្បាប់ហ្វីលីពីនបាននិយាយថា "ការដកខ្លួនចេញពី ICC គឺមានប្រសិទ្ធភាពបន្ទាប់ពីមួយឆ្នាំប៉ុណ្ណោះពីការជូនដំណឹង"។ ទោះបីជាយ៉ាងណាក៏ដោយអតីតប្រធានមេធាវីរដ្ឋាភិបាលហ្វីលីពីនលោក Florin Hilbay...

រដ្ឋាភិបាលសហរដ្ឋអាមេរិកបិទជាផ្លូវការតាមកាលបរិច្ឆេទចុងក្រោយនាពេលរាត្រីថ្ងៃសៅរិ៍

វ៉ាស៊ីងតោន: រដ្ឋាភិបាលសហរដ្ឋអាមេរិកបិទជាផ្លូវការនៅថ្ងៃសៅរិ៍ទី ២០​ មករានេះ អំឡុងពេលខួបទី ១ឆ្នាំ នៃការចូលកាន់តំណែងរបស់លោកប្រធានាធិបតី Donald Trump ក្រោយពេលអ្នកច្បាប់បរាជ័យមិនយល់ស្របលើកិច្ចព្រមព្រៀងបញ្ឈប់ការចំណាយដែលមានគម្លាត។ ព្រឹទ្ធសមាជិកនៅតែចរចានៅមន្ទីព្រឹទ្ធសភានៅពេលរាត្រី ប៉ុន្តែការិយាល័យរបស់លោកត្រាំបានចេញរបាយការណ៍ស្តីបន្ទោសក្រុមប្រជាធិបតេយ្យប្រឆាំង ចំពោះវិបត្តិនេះ។ អ្នកនាំពាក្យលោកស្រី Sarah Sanders បាននិយាយថាការទទូចរបស់ក្រុមគណបក្សប្រជាធិបតេយ្យដែលវិធានការណ៍រយៈពេលបីខែ រួមមានការការពារចំពោះជនអន្តោប្រវេសន៍ដែលមិនបានបានចុះបញ្ជី បានមកដល់ប្រៀបដូចជាក្មេងៗ បានសម្លាប់កិច្ចព្រមព្រៀង។ យប់នេះពួកគេបានដាក់នយោបាយដើម្បីសន្តិសុខជាតិរបស់យើង គ្រួសារយោធារ ក្មេងៗងាយរងគ្រោះ លទ្ធភាពរបស់ប្រទេសយើងដើម្បីបម្រើពលរដ្ឋអាមេរិកកាំងទាំងអស់។ គាត់បានព្រមានថា “យើងនឹងមិនចរចានូវស្ថានភាពជនអន្តោប្រវេសន៍ដែលមិនស្របច្បាប់ខណៈពេលដែលក្រុមមន្ត្រីគណបក្សប្រជាធិបតេយ្យបានកាន់កាប់ចំណាប់ខ្មាំងពលរដ្ឋស្របច្បាប់លើការទាមទារដ៏គ្រោះថ្នាក់របស់ពួកគេ”។ ស្ថាប័នសេវាកម្មសហព័ន្ធសហរដ្ឋអាមេរិកនិងប្រតិបត្តិការណ៍យោធាចាត់ទុកជាការសំខាន់នឹងបន្ត ក៏ប៉ុន្តែបុគ្គលិករដ្ឋាភិបាលរាប់ពាន់នាក់នឹងត្រូវបញ្ជូនទៅផ្ទះវិញដោយមិនមានប្រាក់ឈ្នួលរហូតទាល់តែវិបត្តិត្រូវបានដោះស្រាយ៕  

Trump: ខ្ញុំមិនមែនជាអ្នករើសអើងពូជសាសន៍ទេ

លោកប្រធានាធិបតី Donald Trump បាននិយាយការពារខ្លួនកាលពីយប់ថ្ងៃអាទិត្យក្រោយពេលមានភាពចម្រូងចម្រាស់ចំពោះសេចក្តីថ្លែងការរបស់គាត់អំពីបណ្តាប្រទេសអាហ្វ្រិកអស់រយៈពេលបីបួនថ្ងៃកន្លងមកនេះ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនមែនជាអ្នករើសអើងពូជសាសន៍ទេ”។ នៅក្នុងសេចក្តីថ្លែងការទៅកាន់អ្នកយកព័ត៌មាន ក្នុងពេលថតរូប នាឪកាសពិសារអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំសភាជាន់ទាបលោក Kevin McCarthy នៅ West Palm Beach រដ្ឋ Florida លោកប្រធានាធិបតី Donald Trump បាននិយាយថានៅពេលដែលបានសួរថាតើលោកគឺជាអ្នកប្រកាន់ពូជសាសន៍ គាត់បានឆ្លើយថា “ទេខ្ញុំមិនមែនអ្នកប្រកាន់ពូជសាសន៍ទេ ខ្ញុំគឺជាអ្នកប្រកាន់ពូជសាសន៍តិចតួចបំផុត ដែលអ្នកធ្លាប់បានសម្ភាសពីមុនមក។” លោកប្រធានាធិបតីបានទាក់ទាញការរិះគាន់ដ៏ស្រួចស្រាវ​តាំងពីគាត់ត្រូវបានរាយការណ៍មកថា...

សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong ជាប់ពន្ធនាគារដោយសាការតវ៉ា

សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong បានជាប់ពន្ធនាគារ ៣ខែ នៅថ្ងៃពុធនេះ (១៧​​មករា) ដោយសាតែការព្យាយាមរារាំងការបណ្តេញក្រុមអ្នកបោះជុំរំអំឡុងពេលមានការតវ៉ាដើម្បីបុព្វហេតុប្រជាធិបតេយ្យនៅឆ្នាំ ២០១៤ ជាការដាក់ពន្ធនាគារលើកទី២ ជុំវិញការប្រមូលផ្តុំគ្នា។ Wong មានវ័យ ២១ ឆ្នាំមានទោសពីបទមិនគោរពច្បាប់ បានបង់ប្រាក់តម្កល់សម្រាប់ប្តឹងឧទរណ៍លើការកាត់ទោសអោយជាប់គុក ៦ខែ ក្នុងករណី​បទល្មើសពាក់ព័ន្ធនឹងចលនាឆ័ត្រ (Umbrella Movement)។ វាជាលក្ខណពន្ធនាគាដ៏គួអោយព្រួយបារម្មណ៍សំរាប់អ្នកដឹកនាំយុទ្ធនាការ បានទម្លាក់ទឹកចិត្តពលរដ្ឋវ័យក្មេងពីការបញ្ចេញទស្សនៈ និងបិទសេរីភាពនៃការនិយាយស្តីនៅក្នុងទីក្រុងពាក់កណ្តាលស្វ័យយ័ត ដែលបានបង្ហាញថាចិនកំពុងតែបង្កើនការគ្រប់គ្រង។ អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាខាងក្រៅតុលាការកំពូល ដោយស្រែកថា...

គណបក្សប្រឆាំងរបស់លោក Mahathir ឈ្នះឆ្នោត

សម្ព័ន្ធភាពនៃគណបក្សប្រឆាំងដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក Mahathir Mohamad បានឈ្នះសម្លេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ទាបដែលបានប្រព្រឹត្តទៅកាលពីថ្ងៃពុធនៅក្នុងប្រទេសម៉ាឡេស៊ី។ លទ្ធផលនេះមានន័យថាប្លុកកាន់អំណាចនឹងស្ថិតនៅក្រៅរដ្ឋាភិបាលជាលើកដំបូងចាប់តាំងពីប្រទេសនេះបានឯករាជ្យហើយលោក Mahathir អាយុ 92 ឆ្នាំនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី។ គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថាសម្ព័ន្ធនៃក្តីសង្ឃឹមដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីបានឈ្នះ 113 ក្នុងចំណោមអាសនៈចំនួន 222។ មេដឹកនាំសម្ព័ន្ធរណសិរ្សជាតិដឹកនាំដោយនាយករដ្ឋមន្ត្រីណា Najib Razak បានទទួលអាសនៈចំនួន 79។ គណបក្សផ្សេងទៀត រួមទាំងគណបក្សអ៊ីស្លាមទទួលបាន 30 អាសនៈ។ ក្នុងអំឡុងពេលនៃយុទ្ធនាការនេះគណបក្សប្រឆាំងដែលមានលោក Mahathir ជាបេក្ខជននាយករដ្ឋមន្ត្រីបានទាក់ទាញការគាំទ្រជាពិសេសពីប្រជាជននៅក្នុងតំបន់ទីក្រុង។ វាបានរិះគន់ជំវិញការចោទប្រកាន់ពីបទអំពើពុករលួយលើរដ្ឋបាលរបស់លោក Najib។ គណបក្សរណសិរ្សជាតិដែលបានកាន់អំណាចចាប់តាំងពីប្រទេសឯករាជ្យក្នុងឆ្នាំ 1957...

សហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមេដឹកនាំបេឡារុស

សហគមន៍អ៊ឺរ៉ុបបានដាក់ទណ្ឌកម្មលើមេដឹកនាំបេឡារុស្សនិងមន្ត្រីរដ្ឋាភិបាល 14 រូបទៀតជុំវិញការបង្ក្រាបរបស់ប្រទេសនេះទៅលើក្រុមបាតុករបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានជម្លោះកាលពីខែសីហា។ សហគមន៍អ៊ឺរ៉ុបបាននិយាយកាលពីថ្ងៃសុក្រថាប្រធានាធិបតីលោក Alexander Lukashenko ត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មរួមជាមួយកូនប្រុសរបស់គាត់ដែលមានតួនាទីជាទីប្រឹក្សាសន្តិសុខជាតិ។ សេចក្តីសម្រេចនេះបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលត្រូវបានចុះបញ្ជីនិងហាមឃាត់ពួកគេពីការធ្វើដំណើរទៅកាន់បណ្តាប្រទេសសហគមន៍អឺរ៉ុប។ សហគមន៍អ៊ឺរ៉ុបបានដាក់ទណ្ឌកម្មស្រដៀងគ្នាលើមន្ត្រីជាន់ខ្ពស់បេឡារុសជាង 40 នាក់រួចហើយ។ក្រសួងការបរទេសបេឡារុសនិយាយថាខ្លួនកំពុងពិចារណាវិធានការប្រឆាំង។ ការតវ៉ាបាននិងកំពុងបន្តនៅក្នុងប្រទេសបេឡារុសជាមួយក្រុមបាតុករដែលអំពាវនាវឱ្យលោក Lukashenko លាលែងពីតំណែងដោយសារតែពួកគេបានចោទប្រកាន់ថាការបោះឆ្នោតខែសីហាត្រូវបានគេលួចបន្លំ។ លោក Lukashenko ដែលគាំទ្រដោយរុស្ស៊ីកំពុងរក្សាជំហររឹងរូសប្រឆាំងនឹងក្រុមបាតុករ។ស្ថានភាពនៅតែជាប់គាំងដដែលដោយសារកូដកម្មទូទាំងប្រទេសដែលត្រូវបានអំពាវនាវដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាលកាលពីចុងខែមុនហាក់ដូចជាមិនមានការរីករាលដាលទេ៕    

ថ្នាក់ដឹកនាំប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង បានបញ្ចប់កិច្ចពីភាក្សា 3 ប្រធានបទ

នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានរៀបចំកិច្ចពីភាក្សានៅទីក្រុងតូក្យូកាលពីព្រឹកថ្ងៃពុធក្នុងជំនួបកំពូល 3 លើកដំបូង ក្នុងរយៈពេល 2 ឆ្នាំកន្លះ។ លោក Li គឺជាមេដឹកនាំចិនដំបូងដែលធ្វើទស្សនកិច្ចនៅជប៉ុនក្នុងរយៈពេល 7 ឆ្នាំ។ ដំណើរទស្សនកិច្ចរបស់លោកមូនគឺជាលើកទីមួយដោយមេដឹកនាំកូរ៉េខាងត្បូងក្នុងរយៈពេល 6 ឆ្នាំកន្លះ។ លោក Abe បានកត់សម្គាល់នៅពេលចាប់ផ្តើមកិច្ចប្រជុំថាមេដឹកនាំកូរ៉េខាងជើង...

ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី

ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុងបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌក្នុងតំបន់កាលពីថ្ងៃអាទិត្យដែលកើតឡើងចំពេលមានភាពវឹកវរខាងនយោបាយកំពុងកើតមាន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាបេក្ខជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យទទួលបាន ៨០% នៃអាសនៈសរុបចំនួន ៤៥២ ។ ការឈ្នះដែលមិនធ្លាប់មានពីមុនមកមានប្រសិទ្ធិភាពផ្លាស់ប្តូរជំហររបស់ភាគីទាំងពីរ។ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងជាការធ្វើប្រជាមតិមួយស្តីពីការធ្វើបាតុកម្មនិងអំពើហិង្សាដែលកំពុងបន្តកើតមាន។ នៅថ្ងៃអាទិត្យអ្នកបោះឆ្នោតបានឈរតម្រង់ជួរគ្នារង់ចាំដោយសន្តិវិធី។ ដែនដីនេះមានអ្នកទៅបោះឆ្នោតចំនួនខ្ពស់ដែលមានប្រជាជនជិត ៣ លាននាក់ឬជាង ៧០% នៃអ្នកចុះឈ្មោះបោះឆ្នោតដែលបានបោះឆ្នោត។ អ្នកឈ្នះមួយចំនួននៅក្នុងការបោះឆ្នោតនេះពីមុនបានសរសេរព័ត៌មានជាបាតុករ។ ក្នុងនោះរាប់បញ្ចូលទាំងលោក Jimmy Sham សមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតថ្មីនិងជាអ្នករៀបចំការតវ៉ាប្រឆាំងដែលត្រូវបានគេរាយការណ៍ថាត្រូវបានគេវាយនឹងញញួរជាងមួយខែមកហើយ។ ខណៈដែលពឹងផ្អែកលើឈើច្រត់របស់គាត់លោក Sham បាននិយាយថា “ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យបានផ្លាស់ប្តូរការបោះឆ្នោតទៅជាការធ្វើប្រជាមតិដ៏ពិតប្រាកដ”។ "វាជាជោគជ័យសម្រាប់ប្រជាជននៅហុងកុង។ ខ្ញុំសង្ឃឹមថាកម្មាភិបាល លោកស្រី Carrie Lam នឹងទទួលយកឆន្ទៈប្រជាជននិងបំពេញតាមការទាមទារសំខាន់ៗរបស់ក្រុមបាតុករ"។ សមាជិកក្រុមប្រឹក្សាគាំទ្រក្រុងប៉េកាំងលោក...

របបក្រុងម៉ាឌ្រីដផ្តល់ភ្លើងខៀវអោយរដ្ឋាភិបាលផ្តាច់ខ្លួនកាតាឡានថ្មី

ប្រទេសអេស្ប៉ាញបានផ្តល់ភ្លើងខៀវនៅថ្ងៃសុក្រ ទី1 ខែមិថុនា អោយក្រុមផ្តាច់ខ្លួនថ្មី នៅទីក្រុង Catalonia ដែលមិនរាប់បញ្ចូលអតីតរដ្ឋមន្ត្រីជាប់គុក ឬនិរទេសខ្លួន ដែលបានត្រួសត្រាយផ្លូវអោយរបបក្រុងម៉ាឌ្រីដ ដើម្បីបញ្ចប់ការគ្រប់គ្រងដោយផ្ទាល់លើតំបន់នេះ។ រដ្ឋាភិបាលកណ្តាលកាលពីខែមុនបានទទួលស្គាល់អំណាចរបស់ប្រធានាធិបតីថ្មី លោក Quim Torra ដែលទើបតែបានជាប់ឆ្នោតថ្មីៗ ប៉ុន្ដែបានបដិសេធមិនផ្តល់សច្ចាប័នលើជម្រើសរបស់គាត់ក្នុងនាមក្រុមប្រឹក្សា ដោយសារតែពួកគេ 4 នាក់ប្រឈមនឹងការចោទប្រកាន់ដែលទាក់ទងទៅនឹងការបរាជ័យជំរុញអោយមានឯករាជ្យភាព ដែលហៅថាការតែងតាំងរបស់ពួកគេ "ការបង្កហេតុថ្មី"។ ប៉ុន្តែកាលពីដើមសប្តាហ៍នេះ លោក Torra បានតែងតាំងរដ្ឋបាលថ្មីមួយដែលមិនបានបញ្ចូលពួកគេទេ។ ឈ្មោះអ្នកទាំងនោះត្រូវបានចុះផ្សាយជាបន្តបន្ទាប់នៅក្នុងការចេញផ្សាយកាសែតផ្លូវការនៃរដ្ឋាភិបាលកាតាឡានកាលពីថ្ងៃសុក្រ។ របបក្រុង Catalonia...