សម្រាប់ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានការបរិច្ចាកឈាមពីវិស័យឯកជនចំនួន ២០ភាគរយប៉ុណ្ណោះ

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានអះអាងថា ក្នុងឆ្នាំ២០១៧    នេះ មជ្ឈ​មណ្ឌលជាតិបានទទួលនូវអំណោយឈាមពីគ្រប់ស្ថាប័ន និងអង្គភាពទាំងអស់សរុបប្រមាណ ៧៥.០០០ប្លោក ក្នុងនោះការទទួលបានអំណោយឈាមពីវិស័យឯកជនមាន តែប្រមាណ២០ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែធ្នូនេះ។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូនេះ ថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រពីវិស័យឯកជននេះ គឺជាសកម្មភាពចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការចូលរួមជំរុញ និងលើកកម្ពស់ការបរិច្ចាគឈាមនៅកម្ពុជា។ លោកវេជ្ជបណ្ឌិត ថា...

ទិន្នផលនេសាទបង្កងទឹកសាបនៅខេត្តតាកែវ កើនឡើងជិត២០ភាគរយ ក្នុងឆ្នាំ២០១៧នេះ

(ភ្នំពេញ)៖ ផលនេសាទដែលប្រជានេសាទទូទាំងខេត្តតាកែវ សម្រេចបានក្នុងឆ្នាំ២០១៧នេះ ទទួលបានជាង៣ម៉ឺន ៤ពាន់តោន ដោយក្នុងនោះការនេសាទបង្កងទទួលបានចំនួន៨២តោន។ ចំនួននេះគឺមានការកើនឡើងជិត២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលសម្រេចបានត្រឹមតែ៧០តោនប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែធ្នូនេះ។ លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឲ្យដឹងថា ទិន្នផលបង្កងមានការកើនឡើងនៅឆ្នាំនេះ ដោយកាលពីឆ្នាំ២០១៦ កន្លងទៅមានភ្លៀង ធ្លាក់ល្អ ទឹកបឹងឡើងខ្ពស់តាំងពីដើមរដូវ។ លោក ថា ទិន្នផលនេសាទកើនឡើងជាពិសេសបង្កងបានធ្វើអោយសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជានេសាទ កាន់តែមានភាពល្អប្រសើរ។ គួរបញ្ជាក់ថា...

សាលារាជធានីភ្នំពេញគ្រោងសាងសង់ទីតាំងចំនួន៦ សម្រាប់ធ្វើស្ថានីយ៍អ្នកដំណើរសេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ

(ភ្នំពេញ)៖ រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ​គ្រោងនឹងសាងសង់ទីតាំង ចំនួន៦ សម្រាប់ធ្វើជាស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹក​ជញ្ជូនផ្លូវទឹក​តាម​ដងទន្លេ ចាប់ពីស្ពានព្រែក​ព្នៅ​ដល់ក្រុងតាខ្មៅ។ គម្រោងសាងសង់ស្ថានីយ៍និងផែ ចំនួន៦ទីតាំងនោះ រួមមាន៖ ទីតាំងក្រោម​ស្ពាន​ព្រែកព្នៅ ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ ទីតាំងកំពង់​​ផែ​ភ្នំពេញ ទីតាំងអតីតកប៉ាលណាហ្កា ខាងជើង​ដអរិយក្សត្រ ទីតាំងភូមិដើមច័ន្ទច្បារអំពៅ និងទីតាំងក្រុងតាខ្មៅ។ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាជ្រោយចង្វារ) កាលពីថ្ងៃទី២១ ខែធ្នូ លោក ស៊ុន ចាន់ថុល...

ការប្រមូលចំណូលពីវិស័យជលផល ក្នុងរយះពេល១១ខែឆ្នាំនេះ បានជិត៣ពាន់លានរៀល

(ភ្នំពេញ)៖ របាយកាណ៍ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ ចំណូលពីវិស័យជលផលនៅទូទាំងប្រទេសបានចំនួនជាង ២៦៧០លានរៀល ស្មើនឹងជិត៨៩%នៃផែនការ ដែលគ្រោងចំនួន៣ពាន់លានរៀល។ របាយការណ៍បន្តថា ក្នុងរយៈពេល១១ខែ ការនាំចេញផលនេសាទស្រស់បានចំនួន ៨ ៨២០តោន ស្មើនឹង ៥៨,៨០ភាគរយ នៃផែនការ ១៥,០០០តោន ធៀបនឹងឆ្នាំ២០១៦ កើនឡើងចំនួន ៦២០តោន ។ការកែច្នៃផលនេសាទទឹកសាបបានចំនួន...

EDC បង្កើតប្រព័ន្ធទូរស័ព្ទពិសេស ១២៩៨ ដើម្បីដោះស្រាយបញ្ហាដល់អ្នកប្រើប្រាស់

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបង្កើតនូវប្រព័ន្ទទូរស័ព្ទពិសេស ១២៩៨ ដែលបម្រើការសេវាកម្មទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការទទួលនូវសំណូមពរ និងព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ ក្នុងគោលដៅដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងទាក់ទង និងការប្រើប្រាស់អគ្គិសនីក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅថ្ងៃទី២១ ខែធ្នូនេះ។ អគ្គិសនីកម្ពុជា បានឲ្យដឹងថា ការបង្កើតប្រព័ន្ធលេខទូរស័ព្ទពិសេសនេះ ក៏ដើម្បីពង្រឹងឲ្យកាន់តែប្រសើរឡើងនូវការបម្រើសេវាអតិថិជន និងបង្កើននូវភាពងាយស្រួលក្នុងការទំនាក់ ទំនងអតិថិជនមកកាន់ប្រព័ន្ធបម្រើសេវានេះ ហើយអតិថិជនអាចហៅចូលលេខទូរស័ព្ទពិសេសនេះដោយមិនគិតថ្លៃផងដែរ។ អគ្គិសនីកម្ពុជា បន្តថា ប្រព័ន្ធទូរស័ព្ទ ១២៩៨នេះ នឹងដាក់ដោយដំណើរការចាប់ពីថ្ងៃទី១៥ ខែមករា...

កាណូតដឹកអ្នកដំណើរសាធារណៈលើកដំបូង នឹងដាក់ឲ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ

(ភ្នំពេញ)៖ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញនោះ ក្រសួងសាធារណការ នឹងដាក់ឲ្យប្រើប្រាស់នូវកាណូតដឹកអ្នកដំណើរសាធារណៈជាលើកដំបូងនៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ខាងមុខនេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាជ្រោយចង្វារ) នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ បានឲ្យដឹងថា ក្រសួងនឹងខិតខំធ្វើយ៉ាងណាឲ្យការដឹក ជញ្ជូនអ្នកដំណើរតាមកាណូតនេះ នឹងរួចរាល់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ខាងមុខនេះ។ លោករដ្ឋមន្រ្តី បន្តថា មធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមកាណូតនេះ គឺនឹងធ្វើដំណើរពីព្រែកព្នៅ មករាជធានីភ្នំពេញ ហើយពីរាជធានីភ្នំពេញ ទៅទីក្រុងតាខ្មៅ...

សាលារាជធានីភ្នំពេញនឹងធ្វើពិធីឆ្លងឆ្នាំសកល២០១៨ ដោយមានការប្រគុំតន្រ្តីពេញមួយយប់

(ភ្នំពេញ)៖ សម្រាប់រាជធានីភ្នំពេញក្នុងឱកាសនៃការឆ្លងឆ្នាំសកល២០១៨ខាងមុខនេះ នឹង​មាន​ការរៀបចំកម្មវិធីកម្សាន្តសប្បាយ តាមរយៈការប្រគំតន្ត្រី និងការសម្ដែងសិល្បៈ ដែល​នឹងត្រូវធ្វើឡើងពេញមួយយប់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន កម្ពុជានៅថ្ងៃទី២១ ធ្នូនេះ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភ័ក្តី បានឲ្យដឹងថា សាលារាជធានី​ភ្នំពេញ នឹង​រៀបចំអោយមានការបាញ់កាំជ្រួចនៅបរិវេណរមណីយដ្ឋាន​វត្ត​ភ្នំ រួមជាមួយ​និង​ការ​ប្រគំតន្ត្រីជាច្រើនកន្លែង ដូចជានៅមុខវត្តបទុមវតី នៅមុខសណ្ឋាគារណាហ្គា​វ៉ើល និងនៅមជ្ឈ​​មណ្ឌលកោះពេជ្រ។ លោក ថា ការរៀបចំកម្មវិធីទាំងនេះ គឺដើម្បីបង្កើតនូវបរិយាកាស​សប្បាយ​​រីក​រាយសម្រាប់ បងប្អូនប្រជាពលរដ្ឋ...

ក្រសួងសាធារណការដាក់ឲ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាជ្រោយចង្វារ

(ភ្នំពេញ)៖ ដើម្បីពង្រីកនិងបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយ​ស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ ក្រសួង​សាធារណការនៅថ្ងៃនេះ បានដាក់ឲ្យដំណើរការជាផ្លូវការនូវមណ្ឌលត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេសយានយន្ត សាខាជ្រោយចង្វាររបស់ក្រុមហ៊ុន CMVIC។ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះ គឺមានទីតាំងឋិតនៅផ្លូវជាតិលេខ ៦ អា ភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ ​មណ្ឌលនេះមាន​បំពាក់​ឧបករណ៍​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសទំនើប២ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០១៧ ដែល​​​ខ្សែនីមួយៗមានឧបករណ៍វាស់ផ្សែងសាំង...

ភ្លៀងនឹងធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ធ្នូខាងមុខនេះតទៅ

(ភ្នំពេញ)៖ ក្រសួងធនធានទឹកកម្ពុជា បានប្រកាសថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងក្របខណ្ឌ ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាម សេចក្តី​​ប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក​នៅថ្ងៃទី​២១ ធ្នូនេះ។ មូលហេតុដែលធ្វើឲ្យមានភ្លៀងធ្លាក់នេះ ត្រូវបានក្រសួងធនធានទឹក ពន្យល់ថា ដោយសារតែ កម្ពុជាបានរងនូវព្យុះឈ្មោះតឹមប៊ីន (TS TEMBIN) ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលី ពីនចូលមកក្នុងសមុទ្រចិនខាងត្បូង។ ក្រសួង បន្តថា លក្ខណៈបែបនេះនឹងធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំង​ប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅជាប់តាមបណ្តាយព្រំដែនកម្ពុជា វៀតណាម។ ដោយឡែកតំបន់មាត់សមុទ្រ...

កម្ពុជាចុះកិច្ចព្រមព្រៀងជាមួយខេត្តហ៊ូប៉ី ប្រទេសចិន ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

(ភ្នំពេញ)៖ កម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន បានចុះកិច្ចព្រមព្រៀងជាមួយគ្នា​ដើម្បី​ជំរុញ កំណើនទេសចរចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅខេត្តហ៊ូប៉ី ប្រទេសចិនអោយមាន កំណើនថែមទៀតបន្ទាប់ពីមានការភ្ជាប់ជើងហោះហើរត្រង់ជាមួយ គ្នាតាំងពីឆ្នាំ២០១២មក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជានៅថ្ងៃទី២០ ធ្នូនេះ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយគ្នានេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន នៅថ្ងៃទី២០ ធ្នូនេះ នាសណ្ឋាគារសុខា​ភ្នំពេញ រាជធានីភ្នំពេញ។ លោកស្រី ហ៊ូលីវ យ៉ាន់ (Puliu Yan) នាយកគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍...