Home បច្ចេកវិទ្យា

បច្ចេកវិទ្យា

Sony Xperia 3 ត្រូវបានគេប្រទះឃើញនៅ Geekbench ជាមួយនឹងបន្ទះឈីប S865 RAM ទំហំ 12GB

មានពាក្យចចាមអារាមមួយចំនួនអំពីទូរស័ព្ទ Sony Xperia 3 ដែលជាកំពូលស្មាតហ្វូនដែលនឹងមកដល់សម្រាប់ឆ្នាំ ២០២០។ ឥឡូវនេះប្រហែលជាត្រូវបានគេប្រទះឃើញនៅក្នុង Geekbench ដែលបង្ហាញនូវបន្ទះឈីប Snapdragon 865 និង RAM ទំហំ 12GB។ បន្ទះឈីបនេះត្រូវបានគេលើកឡើងពីមុននៅក្នុងពាក្យចចាមអារាមដូច្នេះវាត្រូវបានគេរំពឹងទុកស្ថិតក្នុការផលិត។ ទោះយ៉ាងណា RAM មានទំហ៊ំ ពីរដងធំជាងទូរស័ព្ទ Xperia 1។Geekbench 4 រាយការណ៍ពី...

Panasonic នឹងលក់អាជីវកម្មផលិតបន្ទះឈីបរបស់ខ្លួន

ក្រុមហ៊ុន Panasonic និយាយថាខ្លួននឹងបោះបង់ចោលនូវអាជីវកម្មសៀគ្វីរបស់ខ្លួនដែលកំពុងជួបការលំបាក។ការប្រកួតប្រជែងដ៏តានតឹងនិងជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានធ្វើឱ្យប៉ះពាល់ដល់ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន។ ក្រុមប្រតិបត្តិករបានសម្រេចចិត្តលើផែនការលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះថា Panasonic Semiconductor Solutions ទៅអោយក្រុមហ៊ុន Nuvoton Technology របស់តៃវ៉ាន់។ ឧបករណ៍របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានប្រើជាចម្បងនៅក្នុងស៊ើវើរថយន្តនិងម៉ាស៊ីនកុំព្យូទ័រ។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះក៏មានគម្រោងលក់អង្គភាពផលិតបន្ទះឈីបមួយផ្សេងទៀតទៅឱ្យ Nuvoton ផងដែរ។ វាមានទីតាំងស្ថិតនៅកណ្តាលប្រទេសជប៉ុននិងជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនអ៊ីស្រាអែលមួយ។ កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងអង្គភាពទាំងពីរមានតម្លៃ ២៥០ លានដុល្លារ។ ការផ្ទេរនេះគ្រោងនឹងបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ។ក្រុមហ៊ុន Panasonic បានចូលប្រឡូកក្នុងអាជីវកម្មសៀគ្វីដំបូងក្នុងទសវត្សឆ្នាំ ១៩៥០ ដោយចាប់ដៃគ្នាជាមួយក្រុមហ៊ុនហូឡង់ Philips។ការបណ្តាក់ទុននោះបានក្លាយជាក្រុមហ៊ុនផលិតបន្ទះសកលដ៏ធំមួយនៅលើផ្នែកលក់ អំឡុងឆ្នាំ ១៩៩០។ប៉ុន្តែអាជីវកម្មបានរីកចម្រើនយឺតដោយសារដៃគូប្រកួតប្រជែងនៅកូរ៉េខាងត្បូងនិងតៃវ៉ាន់បានពង្រីកប្រតិបត្តិការរបស់ពួកគេយ៉ាងឆាប់រហ័ស៕

ទូរស័ព្ទ iPhone 12 Pro នឹងបំពាក់ RAM 6GB ហើយ iPhone SE2 ចាប់ផ្តើមផលិតនៅខែកុម្ភៈ

ទូរស័ព្ទ iPhone 12 Pro និង iPhone 12 Pro Max របស់ក្រុមហ៊ុន Apple ដែលគ្រោងនឹងបង្ហាញខ្លួននៅខែកញ្ញាឆ្នាំ ២០២០ ពួកវាទាំងពីរនឹងបំពាក់រ៉េម 6GB នេះបើយោងតាមការកត់សម្គាល់ដែលបានចែករំលែកដោយអ្នកវិភាគ Barclays លោក Blayne Curtis និងសហការីរបស់គាត់ដែលបានផ្តល់ព័ត៌មានដ៏ជឿទុកចិត្តបានកាលពីពេលកន្លងមក។បើប្រៀបធៀបទូរស័ព្ទ iPhone 11 Pro...

ថ្លៃខ្ពស់កប់ពពកគ្រាន់តែប្តូអេក្រង់ Huawei Mate X មួយអស់ថ្លៃជាង ១០០០ ដុល្លារ 

ក្រុមហ៊ុន Huawei បានបញ្ចេញលក់ទូរស័ព្ទ Mate X ជាមួយនឹងអេក្រង់ដែលអាចបត់ បានជាមួយតម្លៃដ៏ថ្លៃកប់ពពក ១៦,៩៩៩ យ័ន ដែលស្មើនឹង ២,៤០០ ដុល្លារ ឬ ២,២០០ ផោន។ ថ្ងៃនេះក្រុមហ៊ុនបានបង្ហាញថ្លៃដើមជួសជុលសម្រាប់ផ្នែកខ្លះនៃឧបករណ៍ហើយគ្រឿងបន្លាស់ទាំងនោះក៏មិនថោកដែរ។ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ បន្ទះអេក្រង់គឺថ្លៃបំផុត វានឹងថ្លៃ ៧,០៨០ យ័ន ដែលស្មើនឹងទឹកប្រាក់ស្មើនឹង ១,០០៧ ដុល្លារអាមេរិក ឬ...

Huawei Mate X ចេញលក់ ស្តុកអស់រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ

ក្រុមហ៊ុន Huawei បានដាក់បង្ហាញម៉ូឌែល Mate X ដែលអាចបត់បាន នៅខែមីនាប៉ុន្តែយើងត្រូវរង់ចាំរហូតដល់ខែតុលាទើបឧបករណ៍នេះមកដល់។ ត្រលប់មកវិញនៅថ្ងៃទី ២៣ ខែតុលា វារួចរាល់សម្រាប់ការចុះឈ្មោះ/ ការបញ្ជាទិញជាមុននៅប្រទេសចិន ហើយថ្ងៃនេះវាបានបង្ហាញខ្លួនសម្រាប់ការលក់បញ្ចុះតម្លៃជាលើកដំបូងរបស់ខ្លួន។ក្រុមហ៊ុន Huawei មិនបានមើលរំលងតម្រូវការឬគ្រាន់តែដាក់លក់ឧបករណ៍តិចតួចប៉ុណ្ណោះពីព្រោះទូរស័ព្ទទាំងអស់ត្រូវបានលក់អស់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ជាការរំពឹងទុកដោយលទ្ធផលគាប់ចិត្ត វានឹងមានកម្មវិធីលក់បញ្ចុះតម្លៃនៅថ្ងៃទី ២២ ខែវិច្ឆិកា។ ទូរស័ព្ទនេះអាចបត់បានមានអេក្រង់ OLED ៨ អ៊ីញ ដែលបំលែងទៅជាស្មាតហ្វូនពីរនៅពេលបត់បាន ៦.៦ អ៊ីញនៅផ្នែកខាងមុខ...

Sony បង្ហាញស៊ែនស៊័រចាប់រូបភាព IMX686 ថ្មីគំរូដំបូងនៅក្នុងវីដេអូផ្សព្វផ្សាយ

ក្រុមហ៊ុន Sony បានបង្ហោះវីដេអូសាកល្បងមួយសម្រាប់ស៊ែនស៊័រ IMX686 ដែលនឹងមកដល់នាពេលខាងមុខនេះ - ជាឧបករណ៍ជំនាន់ក្រោយរបស់ IMX588 ដែលមានប្រជាប្រិយភាពខ្ពស់ដែលស្ថិតក្នុងចំណោមស៊ែនស៊័រចាប់រូបភាព 48 មេហ្គាភិចស៊ែលដំបូង។ វិដេអូ Teaser មិនបង្ហាញ resolution របស់ស៊ែនស៊័រចាប់រូបភាពថ្មីទេ ប៉ុន្តែផ្អែកលើពាក្យចចាមអារាមអំពីទូរស័ព្ទដែលរំពឹងថានឹងប្រើវា រំពឹងថានឹងមាន 60-64 មេហ្គាភិចស៊ែល។អ្នកអាចចូលមើលវីដេអូដូចខាងក្រោមនេះ។ អត្ថបទដែលភ្ជាប់មកជាមួយនៅក្នុងការបង្ហោះរបស់ Sony បង្ហាញពីរឿងមួយដែលស៊ែនស៊័រចាប់រូបភាពនេះនឹងត្រូវបានបញ្ចេញនៅឆ្នាំ ២០២០។ វីដេអូនេះក៏បង្ហាញពីរូបភាពដែលថតជាមួយស៊ែនស៊័រប៉ុន្តែក្រុមហ៊ុនមិនបានផ្សព្វផ្សាយការរូបថតជាមួយ...

របាយការណ៍ហិរញ្ញវត្ថុរបស់ HTC ប្រចាំខែតុលាបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូល

ក្រុមហ៊ុន HTC បានឆ្លងកាត់ពេលវេលាដ៏រុងរឿងរបស់ខ្លួនជាយូរមកហើយហើយខណៈពេលដែលនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន លោក Yves Maitres បានអះអាងថាការត្រលប់មករកទីផ្សារស្មាតហ្វូនដែលត្រូវបានគ្រោងទុកនាពេលអនាគតលទ្ធផលហិរញ្ញវត្ថុចុងក្រោយបានបង្ហាញថាក្រុមហ៊ុនមិនស្ថិតនៅក្នុងស្ថានភាពល្អទេឥឡូវនេះ។ ប្រាក់ចំណូលសរុបសម្រាប់ខែតុលាមានចំនួនតែ ៦៥៦ លានដុលា្លរតៃវ៉ាន់ (២១,៦ លានដុល្លារ) ដែលជាការធ្លាក់ចុះ ៤៨,៦% ពីខែមុននិងធ្លាក់ចុះ ៤៩,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះក្រុមហ៊ុន HTC បានផ្តោតលើផ្នែកស្មាតហ្វូនកម្រិតមធ្យមជាមួយនឹងឧបករណ៍ដូចជា Wildfire X និង U19e។ លើសពីនេះទៅទៀតក្រុមហ៊ុនបានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងវិស័យ...

vivo ចេញលក់ទូរស័ព្ទ iQOO Pro ៥G ដើម្បីអបអរខួបកំណើតគម្រប់ខួបទី ៨០ ឆ្នាំរបស់ Batman

កាលពី ៨០ ឆ្នាំមុន រឿងទី ២៧ នៃរឿងកំប្លែងបែបស៊ើបអង្កេតបានចេញមកហើយរឿង “Bat-Man” បានលេចមុខជាលើកដំបូង។ ចាប់តាំងពីពេលនោះមក Dark Knight បានក្លាយជាតួអង្គមួយដែលគេទទួលស្គាល់បំផុតនិងជាមានប្រីយមិត្តគាំទ្រច្រើនផងដែរ។ នាពេលថ្មីៗនេះ vivo iQOO Pro ៥G បានមកដល់ហើយគឺទូរស័ព្ទដែលមានប្រើប្រាស់ Snapdragon ៨៥៥+ ជាមួយនឹងការភ្ជាប់ ៥G កាមេរ៉ាបីនិងសាកថ្មបានលឿន ៤៤W ។...

Microsoft បើកដំណើរការកម្មវិធីថ្មីមួយដែលរួមបញ្ចូលគ្នានូវឧបករណ៍ការិយាល័យទាំងអស់នៅកន្លែងតែមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android

ក្រុមហ៊ុន Microsoft ទើបតែបញ្ចេញនូវកម្មវិធីការិយាល័យបេតាថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលរួមបញ្ចូលនូវឧបករណ៍ការិយាល័យចាំបាច់ទាំងអស់។ នេះរួមបញ្ចូលទាំងកម្មវិធី Word Excel PowerPoint ជាដើម តាមពិតកម្មវិធីខ្លួនវាត្រូវបានគេហៅថា Microsoft Office: Word Excel PowerPoint និងច្រើនទៀត។ ដូចដែលអ្នកបានរំពឹងទុកកម្មវិធីនឹងអនុញ្ញាតឱ្យអ្នកបង្កើត កែឯកសារ និងគ្រប់គ្រងឯកសារនៅលើទូរស័ព្ទ ឬថេប្លេត Android របស់អ្នក។ អ្នកថែមទាំងអាចសហការលើឯកសារជាក់លាក់ជាមួយមិត្តភក្តិនិងមិត្តរួមការងារតាមរយៈកម្មវិធី។ អ្វីមួយដូចជា...

ក្រុមហ៊ុនបណ្តាក់ទុនដែលដឹកនាំដោយ Sony ជំរុញ Taxi App

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលដឹកនាំដោយក្រុមហ៊ុន Sony គឺ Minnano Taxi កំពុងសហការជាមួយក្រុមហ៊ុនផ្លូវដែកនិងទូរគមនាគមន៍ដើម្បីបង្កើនសមត្ថភាពបច្ចេកវិទ្យា AI របស់ខ្លួន។ ក្រុមហ៊ុន Sony និងក្រុមហ៊ុនតាក់ស៊ីមានមូលដ្ឋាននៅទីក្រុងតូក្យូចំនួន ៥ បានបើកដំណើរការសេវាកម្មតាក់ស៊ី Minnano កាលពីឆ្នាំមុន។ អ្នកប្រើប្រាស់អាចជិះតាក់ស៊ី និងបង់ថ្លៃឡានដោយប្រើស្មាតហ្វូនរបស់ពួកគេ។ ឥឡូវនេះពួកគេចង់ពង្រីកសេវាកម្មទៅរថភ្លើងដោយភ្ជាប់បណ្តាញផ្លូវដែកជប៉ុនខាងកើត។ ហើយពួកគេគ្រោងនឹងធ្វើការជាមួយក្រុមហ៊ុន KDDI និង NTT Docomo និងដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទិន្នន័យធំនិងពង្រីកប្រព័ន្ធទូទាត់របស់ពួកគេតាមអ៊ីនធើណិត៕