Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

យូអិនច្រានចោលការទទួលស្គាល់ទីក្រុង​ហេរូសាឡឹមជារបស់អ៊ីស្រាអែល

មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បត្តិ ទី២១ ខែធ្នូនេះ បានបោះឆ្នោតលើសេចក្តីសម្រេចមួយដោយច្រានចោលការទទួលស្គាល់ទីក្រុង​ហេរូសាឡឹមជារបស់អ៊ីស្រាអែលពីសំណាក់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ។ ការសម្រេចនេះគឺធ្វើឡើងដោយសម្លេង១២៨ ទល់នឹង៩ ដោយមានប្រទេសចំនួន៣៥ អនុប្បវាទ។ ការសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃទី៥ ខែធ្នូកន្លងទៅនេះ បានប្រកាសទទួលស្គាល់ទីក្រុង​ហេរូសាឡឹមជារបស់អ៊ីស្រាអែល ដែលបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ហើយក៏មានដែរអំពើហិង្សា កុបកម្ម ការបះបោរ ព្រមទាំងមានការបាញ់ផ្លោងគ្រាប់រ៉ូកែត និងការទំលាក់គ្រាប់បែក រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។ គួររំលឹកថា...

អាជ្ញាធរឥណ្ឌូនេស៊ីចេញការព្រមានហោះហើរនៅពេលដែលភ្នំភ្លើង Merapi ផ្ទុះឡើង

ប្រទេសឥណ្ឌូនេស៊ីបានព្រមានជើងហោះហើរក្បែរភ្នំភ្លើង Merapi ក្នុងក្រុង Magelang ភាគកណ្តាលរដ្ឋចាវ៉ារហូតដល់កម្រិតខ្ពស់បំផុតនៅថ្ងៃសុក្រទី1 ខែមិថុនា បន្ទាប់ពីវាបានបំប៉ើងផ្សែងផេះខ្ពស់ជាង 6 គីឡូម៉ែត្រចូលទៅក្នុងអាកាសដែលជាការផ្ទុះដ៏ធំបំផុតនៅឆ្នាំនេះ។ សេចក្តីជូនដំណឹងភ្នំភ្លើង Volcano Observatory សម្រាប់អាកាសចរ (VONA) បានបញ្ចេញសញ្ញាព្រមានពណ៌ក្រហមដែលមានន័យថាការផ្ទុះភ្នំភ្លើងមួយកំពុងតែកើតឡើងជាមួយការបំភាយផេះដ៏ខ្លាំងខ្លានៅក្នុងបរិយាកាស។ ទោះជាយ៉ាងណាទីភ្នាក់ងារបន្ថយគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថាការផ្ទុះចុងក្រោយបំផុតមានរយៈពេលប្រហែលពីរនាទី ហើយអាកាសយានដ្ឋានអន្តរជាតិ Adi Sucipto នៅក្នុងទីក្រុង Yogyakarta នៅតែបើក។ ភ្នំភ្លើង Merapi...

Ping ប្រាប់ Trump ពីកិច្ចប្រឹងប្រែងបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េត្រូវតែបន្ត

ប៉េកាំង: សារព័ត៌មានរដ្ឋរបស់ចិនបានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump តាមទូរស័ព្ទនៅថ្ងៃអង្គារ (ទី១៦ ខែមករា) ថាកិច្ចប្រឹងប្រែងបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េត្រូវតែបន្ត។ យោងតាមការចុះផ្សាយរបស់ទូរទសន្សន៍រដ្ឋចិន CCTV លោក ស៊ី បាននិយាយថាការស្រុះស្រួលគ្នាទៅលើបញ្ហាពិតជាសំខាន់។ មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសចំនួន ២០ និងជួបជុំគ្នានៅទីក្រុង Vancouver នៅថ្ងៃអង្គារដើម្បីចូលរួមកិច្ចប្រជុំកំពូលអំពីការគ្រប់គ្រងមហិច្ឆិតាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងក្នុងគោលបំណងបង្កើនទំនាក់ទំនងការទូតនិងសម្ពាធហិរញ្ញវត្ថុលើរដ្ឋបាលទីក្រុងព្យុងយ៉ាងដើម្បីបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ និងគ្រាប់មីស៊ីល៕

ពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុននឹងចាប់ផ្តើម

ប្រទេសជប៉ុនមានតែប៉ុន្មានម៉ោងប៉ុណ្ណោះនឹងផុតចុងសម័យកាលចាស់មួយ។ ព្រះចៅអធិរាជ Akihito នឹងដាក់រាជ្យនៅចុងថ្ងៃអង្គារដែលបញ្ចប់នូវយុគសម័យ Heisei Era ដែលមានអាយុកាលបីទសវត្សមកហើយ។ ដូចដែលនឹងកើតឡើង ប្រជាពលរដ្ឋនៅទីនេះនឹងបានឃើញសម័យកាលថ្មីមួយចាប់ផ្តើម។ ព្រះអង្គម្ចាស់ Naruhito នឹងឡើងគ្រងរាជ្យភ្លាមៗ។ នៅថ្ងៃដំបូង ព្រះចៅអធិរាជបានយាងទៅព្រះរាជវាំង Sanctuaries ដើម្បីគោរពដល់អទិទេពព្រះអាទិត្យ វិញ្ញាណខន្តជីដូនជីតា និងមន្ត្រីតាក់តែងច្បាប់ផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីនឹងបង្ហាញភាពកត្តញ្ញូដល់ព្រះអង្គក្នុងនាមឲ្យសាធារណៈជន។ ព្រះចៅអធិរាជនឹងថ្លែងព្រះសុន្ទរកថាចុងក្រោយរបស់ព្រះអង្គដល់ប្រជាជននៅក្នុងព្រះរាជ្យតួនាទីបច្ចុប្បន្នរបស់ព្រះអង្គ។ វាជាលើកទីមួយហើយក្នុងរយៈពេលជាង 200 ឆ្នាំដែលព្រះចៅអធិរាជមួយអង្គនឹងដាក់រាជ្យ។ នៅក្នុងព្រះរាជសន្តរកថាដ៏កម្រមួយកាលពីបីឆ្នាំមុន ព្រះចៅអធិរាជ Akihito បានសម្តែងការព្រួយបារម្ភថាព្រះជន្មកាន់តែទៅមុខរបស់ព្រះអង្គអាចធ្វើឱ្យព្រះអង្គពិបាកក្នុងការបន្តបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនជប៉ុនជាច្រើនបានសម្តែងសេចក្តីអាណិតអាសូរចំពោះព្រះអង្គ ដូច្នេះសភាបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យព្រះអង្គដាក់រាជ្យ។ ព្រះចៅអធិរាជ...

លោក Baiden កាន់តែជិតឈ្នះដំណែងនៅសេតវិមាន

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តែខិត ជិតដើម្បីផ្សព្វផ្សាយក្នុងរដ្ឋមួយចំនួនតូច ប៉ុន្តែឱកាសនៃជ័យជម្នះរបស់បេក្ខជនប្រជាធិបតេយ្យ លោក Joe Biden ហាក់ដូចជាកំពុងកើនឡើង។ លោក Biden បាននាំមុខនៅរដ្ឋ Pennsylvania ដែលជារដ្ឋសមរភូមិដ៏សំខាន់មួយ។ លោកប្រធានាធិបតី Donald Trump ដែលកំពុងកាន់តំណែងបស់គណបក្សសាធារណរដ្ឋបានប្តេជ្ញាថានឹងតស៊ូប្រជែងនឹងលទ្ធផលនេះ។ ប្រសិនបើលោក Biden ឈ្នះនៅរដ្ឋ Pennsylvania លោកនឹងមានប្រតិភូបោះឆ្នោតច្រើនជាង 270 ដែលត្រូវការដើម្បីកាន់តំណែងនៅសេតវិមាន។ លោក Biden ក៏រក្សាការនាំមុខនៅរដ្ឋ...