សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន

  (កំពង់ធំ)÷ នៅព្រឹកទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាពាក្យស្លោ(លាហើយ ប្លាស្ទិក) និងយើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ ដល់សិស្សានុសិស្ស នៃវិទ្យាល័យកំពង់ថ្ម សរុបចំនួន៣១៣នាក់ ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា បានចំនួន១លើក។ នាឱកាសនោះលោក កែវ...

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើជីវសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យ បានធ្វើជីវសុវត្ថិភាព ដោយបានបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងបាញ់ថ្នាំសម្លាប់មេរោគដែលឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ លោក ចាន់ បញ្ញាវ័ន្ត  បានលើកឡើងថា នេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ...

កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ឃាត់អ្នកបើកបរ១០៥នាក់ និងម៉ូតូ៦៦គ្រឿង អប់រំ ណែនាំអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តកំពង់ឆ្នាំង៖ ដោយមានបទបញ្ជាយ៉ាងតឹងរឹង ពីលោកឩត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងគណៈបញ្ជាការស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក អាំ សុគន្ធ អភិបាលស្រុកស្តីទី លោក វរៈសេនីឯក នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងប្រជាការពារ បានចុះអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នាពេលយប់។ លោក នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាចឲ្យដឹងថា៖ ការចុះអនុវត្តនេះចាប់ពីម៉ោង២១និង០០នាទី...

ឯកឧត្តម ជា វ៉ាន់ចាន់ ដឹកនាំក្រុមការងារចុះសំអាត និងរើសសំរាមនៅតាមដងផ្លូវបេតុងចូលទៅទីលានទុកដាក់សំរាម និងហូបនំបញ្ចុកសាមគ្គី

  (កំពង់ធំ)÷ បញ្ហាសំរាមជាកត្តាមមួយសំខាន់ ក្នុងការទុកដាក់ទៅតាមប្រភេទនីមួយៗ និងមានសណ្ដាប់ធ្នាប់ល្អដើម្បីឱ្យខេត្តកំពង់ធំ ប្រកបដោយអនាម័យ មានសុខភាពល្អដល់ប្រជាពលរដ្ឋ ចៀ សវាងការឆ្លងជំងឺផ្សេងៗ ឱ្យប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាម។ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក អ៊ុត វណ្ណារិន មេឃុំត្រពាំងឬស្សី និងក្រុមការងារ បានចូលរួមសំអាត និងរើសសំរាមនៅតាមដងផ្លូវបេតុង នៅទីលានទុកដាក់សំរាម ដើម្បីឱ្យមានបរិស្ថានល្អ នឹងចេះវិចខ្ចប់ប្រកបដោយអនាម័យនៅទីលានគ្រប់គ្រងសំរាមនេះមានទំហំ២០ហិចតា...

មន្ទីរកសិកម្ម និងលោកអភិបាលស្រុក បានចុះពិនិត្យស្រែប្រាំងប្រជាកសិករ៨០ហិចតា ដែលរងការខ្វះខាតទឹក នៅស្រុកស្ទោង 

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងមន្ត្រីជំនាញ បានអញ្ចើញចុះពិនិត្យមើលស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន៨០ហិចតា នៅឃុំសំព្រោជ ដែលកំពុងខ្វះខាតទឹកស្រោចស្រពដែលបណ្តាលមកពីកសិករគ្រប់គ្រង និងប្រើប្រាស់ទឹកពុំទាន់បានត្រឹមត្រូវ។ ជាមួយស្ថានភាពដ៏ក្តៅគគុកនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដឹកនាំកម្លាំងជំនាញបញ្ជូនទឹកពីអាង៣០កញ្ញា ទៅសង្គ្រោះស្រែប្រាំងបងប្អូនកសិករ ដែលនឹងទៅដល់ស្រែនៅថ្ងៃស្អែកនេះ ...

ឧត្តមសេនីយ៍ទោ សោម  ស៊ុន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លេីកទឹកចិត្ត​ចំពោះ​ការកសាងជីវភាពថ្មីរបស់អតីតយុទ្ធជនពិការ រស់នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យនិងលើកទឹកចិត្ត ដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការភ្នែកឈ្មោះ លី វណ្ណឌី អាយុ៥២ឆ្នាំ មានភរិយាឈ្មោះ ចាន់ ធារិទ្ធ អាយុ៥១ឆ្នាំ  មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន០៤នាក់ ដែលកំពុងរស់នៅកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន...

មនុស្សចេះតែដើរ ឆ្កែចេះតែព្រុស តើហេតុអ្វី ឈ្មួញឈើដុះស្លែនេះនៅតែឆ្លៀតឱកាសប្រព្រឹត្តបទល្មើសក្នុងខេត្តពោធិសាត់បានដ៍ដែលចឹង

  ពោធិ៍សាត់ៈ បើទោះបីជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តពោធិសាត់ខិតខំបំពេញតួនាទីអនុវត្តច្បាប់បង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៍ដោយ  ក័គេនៅតែសង្កេតឃើញថាមានឈ្មួញឈើដុះស្លែមួយចំនួនបាន ឆ្មក់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់។ តួយ៉ាងដូចជាសកម្មភាពដឹកជញ្ជូនឈើហ៊ុបខ្នាតធំ គ្មានច្បាប់អនុញ្ញាតមួយករណីដែលសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី១៣ ខែមករា  ឆ្នាំ២០២៤ កន្លងទៅ ដោយមានការសហការវាងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង ផ្មែករដ្ឋបាលព្រៃឈើភ្នំក្រវ៉ាញ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្រុកភ្នំក្រវ៉ាញ  និងអង្គការអភិរក្សធនជានធម្មជាតិ បានធ្វើការឃាត់ចាប់រថយន្តវ៉េអង ម៉ាកហ៊ីយ៉ានដាយមួយគ្រឿង  ពណ៌ត្រួយចេកក្បាលពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1880 នៅចំណុចស្នាក់ការផ្នែកក្រវ៉ាញ  ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ...

នាយកគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃបានលើកឡើងពីគោលនយោបាយអាទិភាព៦ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧

  (កំពង់ធំ)៖ ឯកឧត្តម អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានឱ្យដឹងថា គោលនយោបាយអាទិភាព៦ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧គឺ ១.ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។ ២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ៤.៣លាននាក់។ ៤.ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ...

សមត្ថកិច្ចឃាត់រថយន្ដដឹកទំនិញ៤កុងតឺន័រ ជាប្រភេទជើងមាន់ នៅក្រុងស្វាយរៀង

ខេត្ដស្វាយរៀង៖ យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង ដែលអង្គភាពសារព័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង...

មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅស្រុកស្ទោង

  (កំពង់ធំ)÷ ព្រះគ្រូទេពសត្ថាបារមី សៀង សុខ ព្រះ មេគណខេត្ត ជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយសំវរ:(ហៅវត្តកំពង់ធំ) លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកគង់ សំ អាត  អភិបាលរងស្រុក តំណាង លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ...