តារា Youtube វ័យក្មេង Ryan Kaji រកចំណូលបានច្រើនជាងគេបំផុត 26 លានដុល្លារក្នុងមួយឆ្នាំ

33

ក្មេងប្រុសអាយុ 8 ឆ្នាំម្នាក់មកពីរដ្ឋតិចសាស់បានឈរនៅលើគេក្នុងបញ្ជីអ្នកមានប្រាក់ចំណូលខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes ដោយរកប្រាក់បានប្រមាណ 26 លានដុល្លារ។ ទស្សនាវដ្តីធុរកិច្ចអាមេរិកបានពិនិត្យមើលថាតើប្រាក់ប៉ុន្មានដែលគេហៅថាតារាមានឥទ្ធិពលដែលបានមកពីកម្មវិធីចែករំលែកវីដេអូក្នុងមួយឆ្នាំគិតត្រឹមខែមិថុនាឆ្នាំ 2019។ កុមារា Ryan Kaji ដែលមានចំនួនអ្នក Subscribers ជិត 22 លាននាក់បានជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងឆ្នាំទី 2 ជាប់ៗគ្នាដោយប្រាក់ចំណូលរបស់គេត្រូវបានគេរាយការណ៍ថាបានកើនឡើងពី 22 លានដុល្លារអាមេរិកក្នុងរយៈពេល 12 ខែចុងក្រោយនេះ។ គេចាប់ផ្តើមបង្កើត Channel នៅពេលគេមានអាយុ 3 ឆ្នាំដោយធ្វើវីដេអូ Review ប្រដាប់ប្រដាក្មេងលេងហើយឥឡូវនេះគេបានធ្វើវីដេអូពិសោធន៍វិទ្យាសាស្ត្រសម្រាប់អ្នកគាំទ្រដ៏ច្រើនរបស់គេ។ទស្សនាវដ្តី Forbes បានអោយដឹងថាក្មេងនេះក៏បានចាប់ផ្តើមបង្កើតវីដេអូក្រៅពី YouTube ផងដែរដោយមានប្រដាប់ប្រដាក្មេងលេងនិងសម្លៀកបំពាក់ជាង ១០០ ប្រភេទ ហើយគេក៏មានកម្មវិធីចាក់ផ្សាយនៅលើ Nickelodeon និងកិច្ចព្រមព្រៀងជាមួយបណ្តាញទូរទស្សន៍អាមេរិក Hulu ផងដែរ។ ក៏ធ្វើឱ្យអ្នកនៅលើតារាងកំពូលទាំង 10 ដែលគេចូលចិត្តច្រើនគឺ Dude Perfect ដែលជាក្រុម  5 Friends ក្នុងវ័យ 30 ឆ្នាំដែលលេងកីឡា សម្តែងដ៏គួឲ្យចាប់អារម្មណ៍និងបំបែកកំណត់ត្រាពិភពលោក Guinness World Records។ ពួកគេជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងបញ្ជីដោយរកបាន 20 លានដុល្លារ។កុមារី Nastya អាយុប្រាំឆ្នាំជនជាតិរុស្ស៊ីដែលមានឈ្មោះពិត Anastasia Radzinskaya បានជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានទឹកប្រាក់ 18 លានដុល្លារ ដោយសារវីដេអូមាន 7 ភាសាដែលបង្ហាញការប្រលែងលេងជាមួយឪពុករបស់នាង។ តារា YouTubers ផ្សេងទៀតដែលមាននៅក្នុងបញ្ជីឈ្មោះនោះរួមមាន PewDiePie ឈ្មោះពិត Felix Arvid Ulf Kjellberg ដែលថ្មីៗនេះបានប្រកាសថាគាត់កំពុងសម្រាកពីកម្មវិធីនេះព្រោះគាត់នឿយហត់។ គាត់គឺជាអ្នកជាប់លេខ 7 ក្នុងបញ្ជីបន្ទាប់ពីរកប្រាក់បាន 13 លានដុល្លារ។ តារា YouTuber សញ្ជាតិអង់គ្លេស Dan Middleton បានធ្លាក់ចុះពីលេខបួននៅក្នុងបញ្ជីកាលពីឆ្នាំមុនដល់លេខ 9 ក្នុងឆ្នាំ 2019 ដោយប្រាក់ចំណូលរបស់គាត់ធ្លាក់ចុះ 6.5 លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម 12 លានដុល្លារ។

តារា Youtube នៅលើតារាងទស្សនាវដ្តី Forbes កំពូលទាំង 10 រួមមាន៖

  1. Ryan Kaji $26m
  2. Dude Perfect $20m
  3. Nastya $18m
  4. Rhett and Link $17.5m
  5. Jeffree Star $17m
  6. Preston Arsement $14m
  7. PewDiePie $13m
  8. Markiplier $13m
  9. Daniel Middleton $12m
  10. Evan Fong $11.5m