ភពព្រះអង្គារនឹងមកដល់ជិតផែនដីក្នុងរយៈពេល 15 ឆ្នាំ

36

យោងតាមអង្គការណាសាបានឱ្យដឹងថាភពព្រះអង្គារនឹងមានទំហំកាន់តែធំនិងភ្លឺថ្លានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះជាងពេលវេលាដែលវាបានបង្ហាញខ្លួនអស់រយៈពេល 15 ឆ្នាំចុងក្រោយនេះ។

នៅថ្ងៃទី 31 ខែកក្កដា ភពព្រះអង្គារនឹងធ្វើដំណើរទៅកាន់ចំណុចជិតបំផុតនៅក្នុងគន្លងរបស់វាទៅកាន់ភពផែនដីប្រហែល 57,6 លានគីឡូម៉ែត្រពីភពផែនដីរបស់យើង។ នេះគឺជាចម្ងាយដ៏ខ្លីបំផុតរបស់ភពផែនដីទៅភពព្រះអង្គារចាប់តាំងពីឆ្នាំ 2003។

នៅពេលដែលភពព្រះអង្គារនិងផែនដីនៅជិតគ្នា ភពព្រះអង្គារហាក់ដូចជាភ្លឺខ្លាំងនៅលើមេឃ។ វាក៏ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការមើលដោយកែវពង្រីកឬភ្នែកទទេ។

ភពព្រះអង្គារបានមកជិត គ្រប់គ្រាន់ដើម្បីឱ្យឃើញទិដ្ឋភាពបែបនេះម្តង ឬពីរដងរៀងរាល់ 15 ឬ 17 ឆ្នាំ។ អភូតហេតុថ្មីៗបំផុតមួយបានកើតឡើងក្នុងឆ្នាំ 2003 នៅពេលដែលចម្ងាយនេះមានចម្ងាយត្រឹមតែ 55,7 លានគីឡូម៉ែត្រប៉ុណ្ណោះដែលជិតបំផុតក្នុងរយៈពេលជិត 60,000 ឆ្នាំ។

លោក Dean Regas ជាតារាវិទូនៅ Cincinatti Observatory បានប្រាប់បណ្ដាញមាតាធម្មជាតិ (Mother Nature) ថាព្រឹត្តិការណ៍នៅឆ្នាំនេះនឹងមានលក្ខណៈល្អដូចការមើលទិដ្ឋភាពនោះ។

លោកបាននិយាយថា “ភពព្រះអង្គារអាចមើលឃើញដោយភ្នែកទទេ”។ តាមពិតទៅអ្នកនឹងពិបាកក្នុងការជម្រុញមិនអោយខកខានមើលវា ហើយវានឹងមើលមានពន្លឺភ្លើងពណ៌ទឹកក្រូចដូចពន្លឺថ្ងៃនៅទិសភាគអាគ្នេយ៍ក្រោយពេលថ្ងៃលិច ហើយវានឹងភ្លឺជាងផ្កាយនានា ភ្លឺជាងភពព្រហស្បតិ៍ ស្ទើរតែភ្លឺដូចភពផ្កាយព្រះសុក្រ។ ហើយអ្នកនឹងឃើញវាជារៀងរាល់យប់សម្រាប់រយៈពេលប៉ុន្មានខែទៀត។”

ទោះយ៉ាងណាភពព្រះអង្គារនឹងមើលទៅឃើញពន្លឺកាន់តែខ្សោយនៅពាក់កណ្តាលខែសីហា ខណៈដែលភពក្រហមនិងផែនដីនឹងធ្វើដំណើរឆ្ងាយពីគ្នាទៅវិញទៅមកនៅក្នុងគន្លងរបស់វាជុំវិញព្រះអាទិត្យ៕