ក្រុមហ៊ុន Samsung បានចាប់ផ្តើមលក់ Galaxy Note9 នៅដើមខែសីហា

33

ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញ Galaxy Note9 នៅថ្ងៃទី 9 ខែសីហាដែលវាមានរយៈពេលពីរសប្តាហ៍លឿនជាងរៀមច្បងជំនាន់មុនរបស់វា។ យោងទៅតាមប្រភពពីបុគ្គលិកខាងក្នុងឧស្សាហកម្មតៃវ៉ាន់ មូលហេតុគឺក្រុមហ៊ុនកូរ៉េនេះកំពុងតែជួបប្រទះនូវការលក់ទូរស័ព្ទ Galaxy S9 និង Galaxy S9 + មានចំនួនទាប ហើយចង់រក្សាសន្ទុះនៃទំនាក់ទនងអ្នកប្រើប្រាស់មុនពេលវាយឺតពេល។ជាធម្មតាក្រុមហ៊ុន Samsung បានចាប់ផ្តើមដាក់លក់កំពូលស្មាតហ្វូនរបស់ខ្លួនរហូតដល់ពីរសប្តាហ៍បន្ទាប់ពីការប្រកាស ដូច្នេះការដាក់បង្ហាញនៅដើមខែសីហាមានន័យថាវាមកដល់ ទីផ្សារនៅចុងខែសីហា។ ការផ្លាស់ប្តូរនេះប្រតិកម្មទៅនឹងសកម្មភាពខ្សោយនៃការលក់ស៊េរីទូរស័ព្ទ Galaxy S9 នេះបើយោងតាមរបាយការណ៍មួយចំនួនពីប្រទេសចិនបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ 2012 នៅពេលដែលទូរស័ព្ទ Galaxy S III នៅតែជារឿងមួយ។ របាយការណ៍របស់ China Times បាននិយាយថាកំពូលស្មាតហ្វូនបច្ចុប្បន្ននេះលក់បានត្រឹមតែ 30 លានគ្រឿងចាប់តាំងពីវាបានដាក់បង្ហាញនៅក្នុងខែកុម្ភៈ។

ត្រលប់ទៅអតីតកាល ក្រុមហ៊ុន Samsung ធ្លាប់បានបង្ហាញទូរស័ព្ទ Galaxy Note នៅ IFA នៅទីក្រុងប៊ែកឡាំង ប៉ុន្តែនៅឆ្នាំ 2015 វាបានសំរេចចិត្តផ្តាច់ព្រឹត្តិការណ៍ Unpacked ចេញពីសន្និសិទបច្ចេកវិទ្យា។ រាល់ទូរស័ព្ទកូនកាត់របស់ក្រុមហ៊ុន Samsung បន្ទាប់ពី Galaxy Note5 ត្រូវបានដាក់បង្ហាញនៅក្នុងខែសីហាជាមួយនឹងទូរស័ព្ទ Galaxy Note7 ដែលបានបង្ហាញខ្លួនដោយមានបញ្ហាផ្ទុះនៅដើមខែសីហា៕