Apple ធ្លាក់មកចំណាត់ថ្នាក់ទីបីនៅក្នុងការលក់ចេញស្មាតហ្វូន

28

ខណៈពេលដែលក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណេញយ៉ាងខ្លាំង ចំណាត់ថ្នាក់ពិភពលោកបានបង្ហាញថាក្រុមហ៊ុននេះបានធ្លាក់មកលំដាប់ទីបីសម្រាប់ការលក់ចេញស្មាតហ្វូន។

ក្រុមហ៊ុនអេឡិចត្រូនិក Samsung គឺជាក្រុមហ៊ុនលេខមួយ តាមពីក្រោយដោយក្រុមហ៊ុន Huawei សម្រាប់ត្រីមាសចុងក្រោយ។

ក្រុមហ៊ុនស្រាវជ្រាវអាមេរិក IDC បានឱ្យដឹងថាទូរស័ព្ទសរុបចំនួន 342 លានគ្រឿងត្រូវបានដឹកជញ្ជូននៅក្នុងអំឡុងពេលពីខែមេសាដល់ខែមិថុនា។

នោះជាការធ្លាក់ចុះ 1,8% ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung បានកើនឡើងជាង 20% បន្ទាប់មកក្រុមហ៊ុន Huawei មានចំនួនជិត 16%។ 12% នៃស្មាតហ្វូនគឺមកពីក្រុមហ៊ុន Apple។

IDC និយាយថានេះគឺជាលើកដំបូងចាប់តាំងពីឆ្នាំ 2010 ដែលក្រុមហ៊ុន Apple បានធ្លាក់ចុះនៅក្នុងចំណាត់ថ្នាក់៕