ទូរស័ព្ទ HTC នឹងត្រលប់មកទីផ្សារឥណ្ឌាវិញនៅខែនេះ

28

ក្រុមហ៊ុន HTC បានចាកចេញពីទីផ្សារប្រទេសឥណ្ឌាកាលពីឆ្នាំមុនបន្ទាប់ពីមន្រ្តីជាន់ខ្ពស់មួយចំនួនបានលាឈប់ពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់។ ទោះយ៉ាងណាមានពាក្យចចាមអារាមថា វាកំពុងសម្លឹងចូលទីផ្សារកំពុងអភិវឌ្ឍន៍ជាថ្មីម្តងទៀតនៅដើមខែនេះ។ យោងតាមប្រភពដែលដឹងពីបញ្ហានេះ ក្រុមហ៊ុន HTC នឹងបញ្ចេញស្មាតហ្វូនជំនាន់ថ្មីទៅកាន់ទីផ្សារឥណ្ឌានៅខែសីហាដោយប្រើបណ្តាញចែកចាយ Inone Technology។ លើសពីនេះទៅទៀតវានឹងចាប់ផ្តើមចេញនូវស្មាតហ្វូនស៊េរីថ្មីមួយនៅប៉ុន្មានថ្ងៃទៀត ឬប៉ុន្មានសប្តាហ៍ខាងមុខនេះជាមួយនឹងលក្ខណៈពិសេសប្លែកៗមួយចំនួន។វាស្តាប់មើលទៅល្អហើយ ប៉ុន្តែទាំងអស់នេះបានផ្តល់ នូវការប្រកួតប្រជែងដ៏ខ្លាំងក្លាពីស៊េរីស្មាតហ្វូនត្រកូល A របស់ក្រុមហ៊ុនសាំសុងនិងក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន វត្តមានរបស់ HTC គឺសម្រាប់ការប្រយុទ្ធដ៏ស្វិតស្វាញនៅក្នុងប្រទេសឥណ្ឌា៕

 

be returning to the Indian