CIA ព្រមានចិនអាចនាំមុខបច្ចេកវិទ្យា 5G

24

មន្ដ្រីជាន់ខ្ពស់ CIA របស់សហរដ្ឋអាមេរិកបាននិយាយថាប្រទេសចិនមានបំណងធ្វើជាអ្នកដឹកនាំនៅក្នុងបច្ចេកវិទ្យា 5G ដែលនឹងជំនួសបណ្តាញ 4G បច្ចុប្បន្នជាមួយនឹងល្បឿនអ៊ីនធឺណិតលឿនជាងមុន។

លោក Michael Collins ជំនួយការរងនាយកនៃមជ្ឈមណ្ឌលបេសកកម្មអាស៊ីបូព៌ារបស់ CIA បាននិយាយនៅឯវេទិកាសន្តិសុខ Aspen នៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។

លោកនិយាយថាប្រទេសចិនកំពុងធ្វើសង្គ្រាមត្រជាក់ប្រឆាំងនឹងសហរដ្ឋអាមេរិក ប៉ុន្តែមិនដូចសង្គ្រាមសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងអតីតសហភាពសូវៀតទេ។

លោក Collins បាននិយាយថាប្រទេសចិនកំពុងធ្វើការយ៉ាងស្ងាត់នៅតំបន់ជាច្រើនដើម្បីបន្សាបឥទ្ធិពលសហរដ្ឋអាមេរិក។

លោកបាននិយាយថាប្រសិនបើបច្ចេកវិទ្យា 5G របស់ចិនក្លាយជាស្តង់ដារពិភពលោក នោះវានឹងក្លាយជាការគំរាមកំហែងដ៏ចម្បងមួយចំពោះវិស័យទូរគមនាគមន៍និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយវាក៏ជាកង្វល់មួយចំពោះពួកយោធាដែរ។

លោក Collins ក៏បានហៅផងដែរថាការសាងសង់ទីតាំងយោធារបស់ចិននៅលើកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង “តំបន់គ្រីមានៃភាគខាងកើត” ដោយសំដៅទៅលើការបញ្ចូលឯកតោភាគីរបស់ឧបទ្វីបគ្រីមារបស់អ៊ុយក្រែន។

លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់បន្ថែមទៀតទៅលើស្ថានភាពនៅសមុទ្រចិនខាងត្បូង៕