Sony Xperia 3 ត្រូវបានគេប្រទះឃើញនៅ Geekbench ជាមួយនឹងបន្ទះឈីប S865 RAM ទំហំ 12GB

9

មានពាក្យចចាមអារាមមួយចំនួនអំពីទូរស័ព្ទ Sony Xperia 3 ដែលជាកំពូលស្មាតហ្វូនដែលនឹងមកដល់សម្រាប់ឆ្នាំ ២០២០។ ឥឡូវនេះប្រហែលជាត្រូវបានគេប្រទះឃើញនៅក្នុង Geekbench ដែលបង្ហាញនូវបន្ទះឈីប Snapdragon 865 និង RAM ទំហំ 12GB។ បន្ទះឈីបនេះត្រូវបានគេលើកឡើងពីមុននៅក្នុងពាក្យចចាមអារាមដូច្នេះវាត្រូវបានគេរំពឹងទុកស្ថិតក្នុការផលិត។ ទោះយ៉ាងណា RAM មានទំហ៊ំ ពីរដងធំជាងទូរស័ព្ទ Xperia 1។Geekbench 4 រាយការណ៍ពី motherboard ថាជា “Kona” ដែលជាឈ្មោះកូដសម្រាប់បន្ទះឈីប Snapdragon 865។ វាក៏បង្ហាញទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ផងដែរ។

ផ្នែក PM-1310 អាចមានការភាន់ច្រឡំ ប៉ុន្តែឈ្មោះនេះអាចត្រូវបានគេមើលឃើញនៅក្នុងបញ្ជីឧបករណ៍គាំទ្រដែលបានបង្ហោះនៅលើគេហទំព័រ SonyMobile.com។  ដូចដែលអ្នកអាចឃើញ មានទូរស័ព្ទចំនួន ៤ ម៉ូដែល ម៉ូដែលកំពូលនឹងភ្ជាប់ប្រព័ន្ធ 5G។ ក្រុមហ៊ុន Sony អាចផលិតរាងកោងខាងក្រោយវិញ (ការរចនាបុរាណតាំងពីជំនាន់ arc)។ យើងក៏បានលឺពីគុណភាពអេក្រង់ជា QHD យើងនឹងឃើញពីរបៀបដែលវាបង្ហាញខ្លួន។កាលពីមុន រូបភាពដែលបែកធ្លាយរបស់កំពូលស្មាតហ្វូន Sony ដែលបំពាក់ដោយបន្ទះឈីប Snapdragon 865 បានបង្ហាញពីសំណុំ កាមេរ៉ាចំនួន ៦គ្រាប់។

ទូរស័ព្ទ Sony Xperia 3 (យើងធ្លាប់លឺពីវា គេហៅវាថា “Xperia 0”) គឺជាកំពូលស្មាតហ្វូនមួយក្នុងចំណោមកំពូលស្មាតហ្វូនបួនម៉ូឌែលដែលក្រុមហ៊ុន Sony កំពុងត្រៀមសម្រាប់ឆ្នាំ ២០២០។ ការបង្ហាញនៅឯ IFA គឺមិនទំនងមាននោះទេ ប៉ុន្តែមានពាក្យចចាមអារាមថាដូចជារយាលខ្លាំង៕